ប្រទេសឥណ្ឌូនេស៊ី៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ រថភ្លើងដឹកអ្នកដំណើរមួយខ្សែគឺបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយ នឹងយានយន្តមួយគ្រឿងផ្សេងទៀតដែលបានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ក្នុងឧបទ្ទ
វហេតុនោះ។ មន្រ្តីប៉ូលីសបានអោយដឹងថា ឧបទ្ទវហេតុនេះគឺបានកើតឡើងនៅវេលា ម៉ោង ៤នឹង ២១នាទី
ខណះពេលដែលរថភ្លើងមួយខ្សែនោះធ្វើដំណើរឆ្លងកាត់ផ្លួវ Bintaro Permai ស្ថិតនៅភាគខាងជើងនៃទីក្រុងចាកា
តាប្រទេសឥណ្ឌូនេស៊ី។ គួរបញ្ជាក់ផងដែរថា យាន្តយន្តមួយគ្រឿងនោះគឺជាឡានដឹកធុងហ្គាសដែលមកពីក្រុម Pertamita។ អ្នកនាំពាក្យ Bambang Ervan បានមានប្រសាសន៍ប្រាប់សារព័ត៌មាន AFPថា ចំនួនអ្នករងរបួសក្នុងឧប
ទ្ទវហេតុនោះគឺមិនទាន់បានដឹងនៅឡើយទេ។
លោក Pandu Jati បាននិយាយប្រាប់ភ្នាក់ងារសារព័ត៌មាន BBCថា អ្នកដំណើរជាច្រើននាក់គឺបានជិះក្នុងរថភ្លើង
មួយខ្សែនោះ តែជាសំណាងល្អអ្នកដំណើរភាគច្រើនបាននាំគ្នាវាយកំទេចទ្វារនិងបង្អួចរថភ្លើងនោះ ទើបអាចគេច
ខ្លួនបាន។ សាក្សីម្នាក់បានអោយដឹងថា បន្ទាប់ពីមានឧបទ្ទហេតុកើតឡើងភ្លាមៗ អណ្តាតភ្លើងក៏បានចាប់ផ្តើម
ឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ។ ដោយ៖ តុលា