ភ្នំពេញ៖ដោយមើលឃើញនូវភាពអមនុស្សធម៌ពីក្រុមចាស់ទំនើងអតីតមេធាវីដេវីដឆាយណាវ៉ានិងអនុរដ្ឋ
លេខាធិការទំនើងយានស៊ីណានិងបក្សពួកដែលបានវាយធ្វើបាបមកលើក្រុមអ្នកកាសែតមួយក្រុមកាលពី
យប់ថ្ងៃទី១៨ខែមីនាកន្លងមកតាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក។ នៅព្រឹកថ្ងៃទី២២ខែមីនានេះ
លោកបណ្ឌិតហ៊ុនម៉ាណែតប្រធានកិត្តិយសនិងលោកម៉ឹងពន្លកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧បាន
ផ្តល់នូវថវិកាមួយចំនួនសម្រាប់ជួយសម្រាលការលំបាកនិងថ្លៃថ្នាំពេទ្យបន្តិចបន្តួចដល់អ្នកកាសែតចំនួន៤រូប
នៅក្លឹបអ្នកកាសែតកម្ពុជា។
បើតាមការឲ្យដឹងពីលោកនងគន្ធាវីអគ្គលេខាធិការចលនាយុវជនកម្ពុជាក្រុម១៥៧ដែលជាតំណាងលោក
បណ្ដិតហ៊ុនម៉ាណែតថាលោកបាននាំនូវថវិកាផ្ទាល់របស់លោកបណ្ឌិតហ៊ុនម៉ាណែតនិងចលនាយុវជនកម្ពុជា
ក្រុម១៥៧មកផ្តល់ជូនអ្នកកាសែតទាំង៤នាក់ដែកក្នុងម្នាក់ៗទទួលបាន៥០ម៉ឺនរៀល។
ក្នុងឱកាសផ្តល់ថវិកានោះលោកនងគន្ធាវីបានចាត់ទុកក្រុមដែលបានប្រព្រឹត្តិអំពើហិង្សាមកលើក្រុមអ្នកកាសែត
គឺជាជនអន្ធពាលព្រោះពួកគេទាំងនោះសុទ្ធតែជាអ្នកចេះច្បាប់មានទាំងអតីតមេធាវីនិងអនុរដ្ឋលេខាធិការ
ក្រសួងយុត្តិធម៌ទៀតបែរជាមកប្រព្រឹត្តអំពើហិង្សាដោយចេតនាទៅលើអ្នកសារព័ត៌មានដែលច្បាប់រដ្ឋបាន
កំណត់ថាជាអំណាចទី៤ពោលគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមទាំងមូលជូនប្រជាពលរដ្ឋទូទាំង
ប្រទេសក៏ដូចជានៅលើសកលលោកបានដឹងពីព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង។
លោកសុំឲ្យអ្នកកាសែតទាំងអស់រួចផុតពីការធ្វើបាបទាំងឡាយរបស់ពួកជនអន្ធពាលដូចនេះទៀតហើយ
ក្រុមទាំងនេះច្បាប់កំពុងតែកាត់ទោសគេទៅតាមទង្វើរដែលគេបានដោយចេតនានឹងបន្តស្វែងរកចាប់ខ្លួន
បក្សពួកគេដែលបានគេចខ្លួន។
តំណាងជនរងគ្រោះលោកសុវណ្ណសុខា និងជាអ្នកកាសែតរៀមច្បងម្នាក់បានថ្លែងអំណរគុណដល់លោក
បណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវព្រមទាំងសហការរីដែលមានចិត្តអាណិតអាសូរដល់អ្នកកាសែតដែលរង
គ្រោះដោយក្រុមដេវីដឆាយណាវ៉ានិងយានស៊ីណាដែលរងគ្រោះទាំង៤នាក់នេះ។លោកសុខាចាត់ទុកទង្វើរ
នេះជាអំពើមនុស្សមួយក៏ជាកម្លាំងចិត្តបន្ថែមដល់ក្រុមអ្នកសារព័ត៌មានទាំងអស់មានចិត្តបំរើកិច្ចការជូនសង្គម
តទៅទៀត។
ជាពិសេសលោកតំណាងជនរងគ្រោះបានសម្តែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្តេចនាយករដ្ឋមន្រ្តី
ហ៊ុនសែនដែលលោកបានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកជនអន្ធពាល
ដែលបានប្រព្រឹត្តមកលើបណ្តាញសារព័ត៌មានហើយសម្តេចបានជម្រុញឲ្យមានចំណាត់តាមផ្លូវច្បាប់ទៅ
លើក្រុមបង្ករអំពើហិង្សាទាំងនោះឲ្យបាន។នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំ
ជាតិ ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានរងនូវការរំលោភបំពានទាំងឡាយនិងជាកម្លាំងចលករមួយដ៏មាន
ឥទ្ធិពលជម្រុញដល់បណ្តាញសារព័ត៌មានទាំងអស់មានឆន្ទៈមុះមុតក្នុងការបំពេញការងារកាន់តែខ្លាំងឡើង
ថែមទៀត៕
ដោយ៖ ស.ស្អាត