អ្នក​ដំណើរ​តាម​រថ​យន្ត​ក្រុង​ប្រមាណ​៣០​នាក់​បានរួ​ច​ផុត​ពី​ការរ​​ង​របួស​និង​ស្លាប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

កំពង់ឆ្នាំង៖ រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដែលផ្ទុកមនុស្សច្រើនជាង៣០នាក់ធ្វើដំណើរពីខេត្តបាត់​ដំបង​មកកាន់ ​ទីក្រុងភ្នំពេញបាន​ធ្លាក់ចូល​ប្រឡាយ​ទឹកដែលជាប់​និងចិញ្ចើមថ្នល់នៅខណពេលតៃកុង​ភ្លេចខ្លួន​ងងុ​​ដេកហើយបើក​​បរមិនប្រុងប្រយត្ន័នោះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ​ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​គីឡូម៉ែត្រ​​លេខ​៨៣​និង​៨៤ ក្នុងភូមិ​ថ្នល់​ថ្មី ឃុំជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​ លោសឺង ​វិសិទ្ធ អធិការ​ស្រុក​រលាប្អៀរ​​បាន​ឲ្យដឹង​ថា រថយន្តក្រុង​នេះ​ពាក់​ស្លាក​លេខសៀមរាប​3A-0925 ជា​រថយន្ត​​របស់​ក្រុមហ៊ុនអូឡាំពិក​អិ​ច​ស្ព្រេ​ស​លី​ប៉ូ​​ស៊ីន ​បើកបរ​ដឹក​អ្នកដំណើរ​ចំនួន​៣៥​នាក់​ចេញពីខេត្តបាត់ដំបងឆ្ពោះ​ទៅកាន់​​ក្រុងភ្នំពេញ ។​​

    

លោកបន្តថា មុន​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ងងុយដេករួចក៏​ឈប់​សំរាក​ម្តងរួច​ហើយ ក្រោយ​មកតៃកុង​ ​ឡាន​​បានបន្តដំណើរទៅមុខទៀត លុះ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ខាងឆ្វេង​ដៃ ធ្វើ​​ អោយ​​ផ្អៀងម្ខាង​លើ​គល់​ឈើ បណ្តាល​អោយ​អ្នកដំណើរ​នៅ​លើ​រថយន្ត​មានការភិតភ័យផងដែរ ។ លោកបញ្ជាក់​ថា​​៖​  «​ករណី​នេះ​មិនមានការខូចខាតធ្ងន់ធ្ងរនោះទេដោយថយន្ត​គ្រាន់តែបែកកញ្ចក់ខាងមុខប៉ុណ្ណោះ» ។​​

លោកអ៊ា ប៊ុនធឿន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំបានឲ្យដឹងថា នៅក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​​ខាង​​លើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ស្លាប់និងរងរបួសទេ ប៉ុន្តែក្រុម​ប៉ូលីស​នៅមិនទាន់​​ស្គាល់​អត្តសញ្ញាណ​​​​អ្នក​បើកបរទេដោយសារក្រោយពេលកើតហេតុអ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់ ។​

លោកបញ្ជាក់ថា៖« ឥឡូវយើង​បាន​​​បញ្ជារឲ្យក្រុមហ៊ុនខាងលើនេះ ត្រូវតែស្ទួចរថយន្ត របស់ខ្លួនដើម្បីយក​មករក្សា​​​​ទុក​​​នៅអធិការស្រុករលាប្អៀរ ដើម្បី​​​​​រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ»។លោកបន្ថែមថា ម្ចាស់យានយន្តត្រូវ​សង​​​​​​​ការខូចខាតមួយចំនួនដែលពាក់ពន្ធ័និងសម្បត្តិរដ្ឋដូចលូបង្ហូរ​ទឹកជាដើម ៕ ​ដោយ៖ អភិរក្ស​​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1085]


នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែ...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [667]


ឧទ្ធម្ភាគចក្រ​របស់​រដ្ឋាភិបាល​ស៊េរី​ទំលាក់​គ្រាប់បែក​មកលើ​តំបន់​ពួកឧទាម​ ស្លាប់​ ២២នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 215 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2092 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132606​ នាក់