ភ្នំពេញ៖ បន្លែដែលអាជីវករផ្សារដើមគរតែងតែនាំយកមកលក់ជារៀងរាល់ថ្ងៃនោះ ភាគច្រើនបាននាំចូលមកពីបណ្តាប្រទេសមួយ ចំនួនក្នុងតំបន់ដូចជាប្រទេសចិន វៀតណាម ដោយឡែកបន្លែផ្សេងៗទៀតនាំចូលមកពីតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេស កម្ពុជានិងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។
លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩តុលាថា បន្លែភាគច្រើនដែល អាជីវករយកមកលក់នៅក្នុងផ្សារដើមគរជារៀងរាល់ថ្ងៃរួមមាន៖ ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ប៉េងបោះ ម្ទេសផ្លោក ផ្កាខាត់ណា ម្នាស់ ខ្ទឹមបារាំង ខ្ទឹមស និង ដំឡូងបារាំង ភាគច្រើននាំចូលមកពីប្រទេសចិនវៀតណាមនិងបន្លែផ្សេងៗទៀតនាំចូលមកពីតាម បណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដូចជា ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងតាមបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរថា ផ្សារដើមគរ គឺជាផ្សារដែលលក់បន្លែគ្រប់មុខធំជាងគេក្នុងចំណោមផ្សារដទៃទៀតក្នុង រាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះ មានតូបលក់ដូរគ្រប់ប្រភេទមានចំនួន៨២៥តូប ក្នុងនោះតូបដែលលក់បន្លែមានចំនួន៥៨តូប ៕ ដោយ៖ រតនា