​​ស្រូវ​ខ្វះ​ទឹក​ជា​ង​១​ពាន់​ហិកតា​ នៅ​ខេត្ត​ក្រចេះ ​និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ជួយ​អន្តរាគមន៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ស្រូវវស្សា​ប្រមាណ​មួយ​ពាន់​ហិកតា​នៅខេត្តចំនួន២គឺ​ខេត្តក្រចេះ​ និងខេត្តព្រៃវែង​ដែល​ប្រឈម​នឹង​ការខ្វះ​ទឹក​ត្រូវបាន​មន្ទីរ​ធនធានទឹក​រប​ស់​​ខេត្ត​ទាំងពីរ​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់​ជា​បន្តបន្ទាប់​។​ ចំណែកនៅ​ខេត្ត​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​ក្រសួង​ធនធានទឹក​ឲ្យ​ត្រៀម​លក្ខណៈដើម្បីចុះជួយ​អន្តរាគមន៍​ដូចគ្នានេះដែរ​។​



​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ចាន់  យុ​ត្ថា​និយាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣​ថា ស្រូវវស្សា​ប្រមាណ​ជាងមួយ​ពាន់​ហិកតា នៅក្នុង​ខេត្តក្រចេះ និង​ខេត្តព្រៃវែង ដែល​កំពុង​ព្រ​ឈម​ការខ្វះ​ទឹក ត្រូវបាន​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់​បានទាន់ពេលវេលា​​មិនបណ្តោយឲ្យមាន​ដំណាំ​ស្រូវ​ណា​ត្រូវបាន​ខូច​ខាតនោះទេ​។​

លោកបន្តថា ស្រូវវស្សា​ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ទាំង​មួយ​ពាន់​ហិកតា​នេះ មាននៅ​ឃុំ​ហានជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ​​ចំនួន​៥០០​ហិកតា នៅ​ស្រុក​ពោធិ​រៀង​និង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​ចំនួន​៥០០​ហិកតា​។ ការអន្តរាគមន៍​នេះ​ក្រុម​ការងារ​បាន​បូមទឹក​ដាក់​ប្រឡាយ​មេ ដើម្បី​ឲ្យ​ប្រជាកសិករ​បូម​ដោយ​ម៉ាស៊ីន​តូចៗ​បន្ត​ចូល​ស្រែរៀងៗខ្លួន​។​ក្នុង​ការចុះ​អន្តរាគមន៍​បូមទឹក​ដាក់​ប្រឡាយ​មេ​នៅ​ឃុំ​ហានជ័យ លោក ហេង រ​ត្ន័​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តក្រចេះ​បាន​ពន្យល់​នឹង​ណែនាំ​ដល់​ប្រជាកសិករ​ នៅ​ក្នុ​តំបន់​ខ្វ​ទឹកទាង​នេះ​ឲ្យ​ចេះ​ប្រើប្រាស់​ទឹក និង​សន្សំសំចៃ​​ទឹក​ដើម្បី​ធានា​បាន​​​នូវ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទឹក​ រហូត​ស្រូវទទួលបានផល។​

​លោក​ ចាន់​ យុ​ត្ថា​ បាន​បញ្ជាក់ថា ក្រៅពី​ខេត្តក្រចេះ​និង​ខេត្តព្រៃវែង​ ​ មិនទាន់មាន​ខេត្ត​ណា​មាន​ដំណាំ​ស្រូវ​ព្រ​ឈម​ការនឹងខ្វះ​ទឹក​នៅឡើយ​ទេ ដោយសារ​ទឹកភ្លៀង​រដូវវស្សា​បានអូស​​បន្លាយ​រហូតដល់​សប្តាហ៍​ទី​បី​នៃ​ ខែវិច្ឆិកា​។ ទោះ​ជា​យ៉ាងណា ក្រសួងបានជម្រុញដល់​គ្រប់​មន្ទីរ​ធនធានទឹក​ឲ្យបាន​ត្រៀម​ម៉ាស៊ីនបូមទឹក​និង​ប្រេង ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​ជួយ​អន្តរាគមន៍​​បូមទឹកជូនប្រជាកសិករដែលជួបប្រទះការខ្វះទឹក នៅក្នុងស្រែនា​ចុងរដូវ​វស្សាឆ្នាំ​នេះ​៕ ដោយ៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [565]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [586]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [618]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [624]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [590]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

នគរបាលបាល​ក្រុងតាខ្មៅ​បានមកជួប​ជុំគ្នា ​ដើម្បីសរុប​លទ្ធលការ​ងារឆ្នាំ២០១៣​

ខេត្តកណ្តាល៖ នគរបាល​បាលក្រុង​តាខ្មៅនៅព្រឹកថ្ងៃទី២០...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [289]


អគ្គីភ័យ​ឆាប​ឆេះ​នៅ​ក្នុង​ទីក្រុង​ Birmingham​

ទីក្រុងBirmingham៖ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [313]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 82 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 346 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757418​ នាក់