ភ្នំពេញ៖គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដំណើរការមហាបាតុកម្មលើកទី៣របស់ខ្លួនដែលមាន រយៈពេល៣ថ្ងៃនៅលើទីលានប្រជាធិប តេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញជិតស្ថានទូតអាម៉េរិក នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣នេះ។បើតាមមន្រ្តីគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា ក្រៅពីការជួបជុំសម្តែងមតិលើទីលានប្រជាធិបតេយ្យហើយនោះក៏មានដង្ហែងក្បួនយកញត្តិទៅដាក់តាមបណ្តាស្ថានទូត និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផងដែរ។លោក ហូ វណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានឲ្យដឹងថា ក្រៅពីការជួបជុំនៅទីលានប្រជាធិបតេយ្យនៅវេលាម៉ោង៣រសៀល មានការដង្ហែក្បួនចេញពីទីលានប្រជាធិបតេយ្យហើយនៅម៉ោង៤ និង៣០នាទីក្បួននឹងទៅដល់អង្គការសហប្រជាជាតិ((((((9999(((((((( ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីដាក់ញត្តិ ។