អាជ្ញាធរស្រុកភ្នំស្រុកមានវិ​ធាន​ការ​ទៅ​លើ​អ្នក​លក់​លើ​អញ្ចើមថ្នល់​បន្ទាប់​ពី​អ្នក​ភូមិ​ប្តឹង​ទៅ​អាជ្ញាធរអត់មានផ្លូវធ្វើដំណើរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្តបន្ទាយមានជ័យ​ ៖ អាជ្ញាធរ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន​ចាត់វិធានការ​រុះរើ​តូប អាជីវករ​យក ចិញ្ចើមថ្នល់​ធ្វើ​អាជីវកម្ម​បង្ក ភាព​អាណា ធិបតេយ្យ ធ្វើ​ឲ្យ​អ្នកភូមិ​មួយចំនួន​កើត​ភាព​ក្តៅ ក្រហាយ​រកតែ​ផ្លូវ​ធ្វើដំណើរ ចេញ ចូល​ស្ទើរ​ពុំបាន​ក្នុង​ការដឹក​ដំណាំ​កសិផល​និង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​ប្តឹង និង​សុំ​ធ្វើបាតុកម្ម ទៅ​អាជ្ញាធរ​ស្រុក​ភ្នំស្រុក ឲ្យ​អាជ្ញាធរ​ជួ​យស​ម្រួ​ស​ផ្លូវ​ធ្វើដំណើរ។ ការចាត់វិធានការ​ទៅលើ​ក្រុមអាជីវករ​សង់​តូប​លក់​អីវ៉ាន់​បង្ក​ភាព​អាណាធិបតេយ្យ ធ្វើឡើង​នៅ​ចំណុច ភូមិ ស្រះ​ឈូក​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ។

លោក សេង គី អភិបាលស្រុក​ភ្នំស្រុក បាន​ប្រាប់​ឲ្យ​ដឹងថា៖ មុន​និង​អាជ្ញា​ធរមាន​វិធានការ  ទៅលើ​អាជីវកម្ម​នៅ​ចំណុច​ខាងលើ​គឺ​អាជ្ញាធរ​ស្រុក បាន​ជូនដំណឹង​ដាក​ឱ​សាន វាទ​ដល់​បងប្អូន​ពីរ​ខែ​មុន​រួចមកហើយ ដើម្បី​ឲ្យ​ពួកគាត់​រើ ដោយ​ខ្លួនឯង។លុះដល់​ថ្ងៃ​កំណត់​នៅ​ព្រឹក​មិញ​នេះ​មិនមាន​អាជីវក​រណា​ម្នាក់​រុះរើ​តាម​ការជូនដំណឹង​រប​ស់​អាជ្ញាធរ​នោះឡើយ ទើប នៅ​ព្រឹក​មិញ​នេះ​អាជ្ញាធរ​ស្រុក​រួម​និង សម​ត្ត​កិច្ច​បាន​ចុះទៅ រុះរើ​តូប​អាជីវករ​ទាំងនោះ។ក្នុងនោះ​ក៏មាន​ប្រជា​ពល រដ្ឋ​មួយ ចំនួន​ឈឺឆ្អាល​រឿងនេះ បាន​ចូលរួម​ជួយ​រុះរើ នោះ ដែរ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា៖ការរុះរើ​តូប​អាជីវករ​ខាងលើ​នៅ​ព្រឹក​មិញ​នេះ មិន មានការ​តវ៉ា​និង​ប៉ះ​ដ​ង្គិ​ច​ពី​សំណាក់​ពួកគាត់​ជាមួយនិង​សម​ត្ត​កិច្ច​នោះទេ ហើយ​អា ជ្ញា​ធរ​ស្រុក​ក៏​ដោះស្រាយ​រក កន្លែង ទីតាំង​សមរម្យ​ឲ្យ​បងប្អូន​ប្រកប មុខរបរ​បន្តទៀត នោះ​ផងដែរ។ លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា៖នៅលើ​កំណាត់ ផ្លូវ​មួយ​នេះ​កន្លងមក មានកក​ស្ទះចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ និង​ដឹក​ដំណាំ កសិផល​ពឹង​អាស្រ័យ​នៅលើ​ផ្លូវ​មួយ​នេះ​មានការ​លំបាក​និង​កើតចេញ​ការក្តៅក្រហាយ  ហើយ​ប្រជា ពលរដ្ឋ​ក្នុងភូមិ​ឈូក​កើត​ក៏​ធ្លាប់​ដាក់ពាក្យ ប្តឹង​មក​អាជ្ញាធរ​ឲ្យ ជួយ​សម្រួល ចរាចរណ៍​ដើម្បី​ឲ្យ​បងប្អូន​ធ្វើដំណើរ​បាន​ងាយ​ស្រូល​ផងដែរ។ពាក់ព័ន្ធ​ការចុះ​រុះរើ​តូប​លក់​អីវ៉ាន់​អាជីវករ​ខាងលើ បើតាម​ប្រភពព័ត៌មាន​ពី សម​ត្ត​កិច្ច​ស្រុក​ភ្នំស្រុក​បានបញ្ជាក់​ថា៖បន្ទាប់ពី​ការរុះរើ​រួច​មាន​អាជីវករ​ម្នាក់​បាន មក​ដាក់ពាក្យ​ប្តឹង មក​សម​ត្ត​កិច្ច​ថា​រូបគាត់​បាន​បាត់​ក្រវិល​ម្ខាង​និង​ប្រាក់​បាត​ថៃ៥ពាន់ បាត ដោយមាន​មនុស្ស​បន្លំ​ចូល​លួច​ហើយ ពាក់ព័ន្ធ​និង​ពាក្យ បណ្តឹង​នេះ សម​ត្ត​កិច្ច​កំពុងតែ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​បន្លំ​ឆ្លៀតឱកាស​ដើម្បី​ចាប់​យកមក​ផ្តន្ទា ទោស​តាមផ្លូវ​ច្បាប់៕

ដោយ៖ អភិរក្ស

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខណ្ឌរដ្ឋបាលជលផលនិង​កំលំាង​ចំ​រុះខេត្ត​ក្រ​ចេះ​បង្រ្កាប​បទ​ស្មើស​នេ​សាទ​ខុសច្បាប់

ក្រចេះ៖ នេះជាលើកទី២ហើយដែលមន្រ្តីខណ្ឌរដ្ឋបាលជ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


គ.ស.ច.គ ចាត់វិធានការលើអ្នកប្រើប្រាស់ផ្លូវ មុនពេលចូលឆ្នាំខ្មែរឈានមកដល់

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [435]


ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Ars...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [737]


ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​និស្សិត​ម្នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


កូរ៉េ​​ខាងជើង​ប៉ះទង្គិច​ជាមួយ​កូរ៉េខាងត្បូងនៅ​តាម​ព្រំប្រទល់ស​មុទ្រភា​គ​ខាងលិច​

ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងហើយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [660]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 567 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 859 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864536​ នាក់