​សម្តេច​ ហ៊ុនសែន​ ​ស្នើឲ្យលោក​ស៊ូប៊ែរឌី ​​បញ្ចុះបញ្ចូល​គណបក្ស​សង្គ្រោះជាតិ​​ ចូល​ប្រជុំ​សភា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅកម្ពុជា​ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ​ក្នុង​ជំនួប​ពិភាក្សា​រយៈពេល ៣ ម៉ោង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព រវាង​លោក ស៊ូយា ស៊ូ​ប៊ែរ​ឌី និង​សម្តេច​ហ៊ុន​សែន ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា គឺ​សម្តេច​ហ៊ុន​សែន បាន​​ស្នើ​ឲ្យ​លោក​ស៊ូ​ប៊ែរ​ឌី បញ្ចុះបញ្ចូល​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូល​រួម​ក្នុង​រដ្ឋសភា ដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា នា​ពេល​សព្វថ្ងៃ​។ នេះ​បើ​តាម​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ដែល​បានប្រាប់ពី​លទ្ធផល​នៃ​ជំនួបប្រជុំដល់​ក្រុមអ្នកសារព័ត៌មាន​។​



​លោក ឱម យ៉ិនទៀង បាន​លើកឡើង​ថា សម្តេច​​ហ៊ុន​សែន បាន​បញ្ជាក់​ទៅ​កាន់​លោក​ស៊ូ​ប៊ែរ​ឌី ថា រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជានៅ​តែ​រក្សា​ទ្វារ​ចរចា​បើកចំហរនិង​ខិតខំ​ថ្នាក់ថ្នម​សភាពការណ៍ដើម្បី​ចរចាសម្រុះ​សម្រួល​​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ប៉ុន្តែ​លោកបាន​ព្រមាន​ថាកុំឲ្យ​តែ​ឈាន​ទៅ​ដល់​ថ្នាក់​ផ្តួលរំលំនោះ​រាជរដ្ឋា​​ភិ​​បាល​មិន​អាច​អត់អោន​ឲ្យបាន​ទេ​។​លោក ឱម យ៉ិនទៀង បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច​ហ៊ុន​សែន ដែល​បាន​ប្រាប់​លោក​ស៊ូ​ប៊ែរ​ឌី ថា ​បញ្ហា​ទាំងអស់ ទាល់តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រដ្ឋ​សភា ព្រោះ​ការកែទម្រង់​ការបោះឆ្នោត និង​ការដោះស្រាយ​បញ្ហានយោបាយ នា​ពេល​សព្វថ្ងៃ គឺ​ត្រូវតែ​ចូល​សភា ទើប​អាច​កែទម្រង់​ច្បាប់​នានា ហើយ​ត្រូវ​និយាយ​គ្នា​ក្នុង​រដ្ឋសភា​។


​លោក ឱម យ៉ិនទៀង បាន​គូសបញ្ជាក់ថា អ្វី​ដែល​លោក​ស៊ូ​ប៊ែរ​ឌី លើកឡើង​ជម្រាប​សម្តេច​ហ៊ុន​សែន ថា​មាន​អ្វី​ដែល​​ត្រូវ​ឲ្យ​លោក​ជួយ​បាន​នោះ​? គឺ​សម្តេច​ហ៊ុន​សែន បាន​បញ្ជាក់​ដោយ​ផ្តាំ​ឲ្យ​លោក​ស៊ូ​ប៊ែ​ឌី ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា ដើម្បី​ចរចា កែ​ទម្រង់​ការ​បោះឆ្នោតនិង​អាច​ដោះស្រាយ​បញ្ហា​បាន​។​លោក ឱម យ៉ិនទៀង ក៏​បាន​បន្ថែមថា សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រាប់​លោក​ស៊ូ​ប៊ែ​ឌី ថា សម្តេច​ក៏​ចង់​ឲ្យ​សភាដែល​មាន​​សមាសភាព​​​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សំអាត និង​ត្រួតពិនិត្យ លើ​រដ្ឋាភិបាល​របស់​​ស​ម្តេច ដើម្បី​ជួយ​មើល និង​កោះហៅ​រដ្ឋមន្ត្រី ទៅ​ឆ្លើយបំភ្លឺក្នុង​រដ្ឋសភាជាដើម​។​ ដំណោះស្រាយ​ភាពទ័ល​ច្រក ក្នុង​បញ្ហា​នយោបាយ​នៅ​កម្ពុជា គឺមាន​តែ​គណបក្ស​សង្គ្រោះ​ជាតិចូល​សភា​ប៉ុណ្ណោះ​។​​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​ បិទទ្វារ រវាង​សម្តេច​ហ៊ុន​សែន និង​លោក​ស៊ូ​ប៊ែរ​ឌី នៅ​ព្រឹក​មិញ​នេះគឺ​លោក ស៊ូ​ប៊ែរ​ឌី បានលើកឡើង៥ចំណុច រួមមាន​៖ ទី​១-​មើល​ស្ថាន​​​​​​ការណ៍​​​សិទ្ធិមនុស្ស នៅ​កម្ពុជាទី​២-​តាមដាន​អនុ​សាសន៍​​របស់​លោក កន្លងមក ថា​តើ​រដ្ឋាភិបាល ទទួល​យក​ចំនុច​ណា​​​ខ្លះ ឬ​ក៏​មិន​ទទួល​យក​ចំណុច​ណាខ្លះ ទី​៣-​ចង់ដឹង​ពី​ការកែទម្រង់​ធំៗ របស់​រដ្ឋាភិបាល ដូចជា ប្រព័ន្ធតុលាការ សភា ទី​៤-​ស្វែងយល់​ពី​ជំហរ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការបង្កើត​ស្ថាប័ន​ថ្នាក់ជាតិ ដែល​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ទី​៥-​ការបារម្ភ​ខ្លះ​របស់​លោកលើ​បច្ចុប្បន្នភាព​កម្ពុជា​។​​ក្នុង​កិច្ចប្រជុំសម្តេច ហ៊ុន​សែន ក៏​បាន​ប្រាប់​ពី​លទ្ធផល​នៃ​កំណែទម្រង់​ជាច្រើន​របស់​រាជរដ្ឋាភិបាលដូចជាកំណែ​ទម្រង់​តុលាការ ដែល​នៅ​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៤ មាន​ពង្រាង​ច្បាប់ ៣ពាក់ព័ន្ធ​នឹង​តុលាការនឹង​អាច​យកមក​ដាក់​នៅ​គណៈរដ្ឋមន្ត្រី រួមមាន សេចក្តីព្រាង​ច្បាប់​លក្ខន្តិកៈ​អង្គចៅក្រមការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​តុលាការ រួម​ទាំង​វិសោធនកម្ម​លើ​ច្បាប់​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅ​ក្រម ជាដើម​។​ក្នុងនោះ សម្តេច​ហ៊ុន​សែន ក៏​បាន​ប្រាប់​លោក​ស៊ូ​ប៊ែរ​ឌី អំពី​គម្រោង​បង្កើត​តុលាការ​សាលាឧទ្ធរណ៍​ច្រើន​ទៀត តាម​ខេត្ត តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ជាដើម​។ រីឯ​កំណែទម្រង់​លើ​ការងារ​បោះឆ្នោត​វិញគឺ​លោក​ឱម​យ៉ិន​ទៀង បាន​អះអាង​ថា មិន​ត្រឹមតែ​កែទម្រង់​លើ​គជប​ទេ តែ​ជា​ការកែទម្រង់​ទូលំទូលាយដូចជា ពេលវេលា របៀប​​ចុះឈ្មោះ ជាដើម ដើម្បី​កុំឲ្យ​មាន​រឿងរ៉ាវកើត​ឡើង​​រៀង​រាល់​ពេល​បោះឆ្នោត ៥ ឆ្នាំ​ម្តង តទៅទៀត​។​អំពី​ការចាប់ ​ឃុំខ្លួន​បាតុករ ២៣ នាក់ រួមទាំង​លោក​វន​ពៅ ត្រូវបាន​លោក ឱម យ៉ិនទៀង អះអាងថា លោក​ស៊ូ​ប៊ែ​ឌី បាន​ជម្រាបជូន​សម្តេច​ហ៊ុន​សែន អំពី​លទ្ធភាព​នៃ​ការធានា​អ្នក​ទាំងនោះ ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​តម្កល់​ប្រាក់​នោះ គឺ​សម្តេច​ហ៊ុន​សែន បាន​តប​ទៅ​វិញ​ថាជា​រឿង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌និង​ក្រសួង​មហាផ្ទៃ​។
អំពី​ការប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ លើ​ការបង្ក្រាប​បាតុកម្ម កាលពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​មករា កន្លងមកក៏​ត្រូវ​បាន​លោក ស៊ូ​ប៊ែ​ឌី លើកឡើង​ផង​ដែរ ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ប្រើប្រាស់​នៅ​ពេល​ចាំបាច់ សមរម្យ និង​សមាមាត្រ ហើយ​ចាត់វិធានការ​ឲ្យអស់​លទ្ធភាព មុន​នឹង​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធទៅ​បង្ក្រាប​បាតុកម្មជាដើម​។​
ចំណុច​​នេះ ត្រូវបាន​លោក ឱម យ៉ិនទៀង លើកឡើងថា សម្តេច​ហ៊ុន​សែន បាន​ប្រសាសន៍ថា កម្លាំង​របស់​យើង នៅ​ថ្ងៃ​ទី​២ ថ្ងៃទី​៣ និង​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ កន្លងមក គឺជា​ការ​ប្រើ​កម្លាំង​ដើម្បី​ទទួលខុសត្រូវ​លើ​បញ្ហា​សណ្តាប់ធ្នាប់ ហើយ​យើង​ធ្វើ​ដូច​ជា​គោលការណ៍ ជា​ទ្រឹស្តី ដែល​បាន​លើក​ដូច្នោះ​ដែរ​។​ចុងក្រោយ លោក ឱម យ៉ិនទៀង បង្ហាញថា ជំនួប​រវាង​សម្តេច​ហ៊ុន​សែន និង​លោក​ស៊ូ​ប៊ែរ​ឌី រយៈពេល ៣​ម៉ោង​កន្លះ នៅ​ព្រឹក​មិញ ជា​ជំនួប​មួយ ដែល​និយាយ​​គ្នា​ត្រង់ៗ ហើយ​ស្និទ្ធស្នាល ហើយ​មាន​ផលប្រយោជន៍​ច្រើន​។​
គួររំលឹកថា លោក ស៊ូ​ប៊ែ​ឌី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១២ មករា ដល់​ថ្ងៃ​ទី​១៧ ខែ​មករាឆ្នាំ​២០១៤​។ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក​ស៊ូ​ប៊ែរ​ឌី បាន​ជួប​ជាមួយ​សហគមន៍​ជម្លោះ​ដីធ្លី សហជីព​កម្មករ អង្គការ​សិទ្ធិ​​មនុស្ស មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ជួប​សម្តេច​ហ៊ុន​សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំងជាដើម​។ លោក ស៊ូ​ប៊ែ​ឌី នឹង​ធ្វើ​សន្និសីទកាសែត បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ម៉ោង ១ និង ៣០ នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ នៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហ​ប្រជា​ជាតិ ប្រចាំ​កម្ពុជា ៕ ដោយ​៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

យុវជនផ្តល់ឈាមកើន​ឡើង​ប្រមាណ​៧៤​ភាគរយ

អំណោយឈាមដោយស្មគ្រ័ចិត្ត ដែលផ្តល់ដោយយុវជនកម្ពុជាត្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


សាឡាង​ដឹក​អ្នក​ដំណើរ​មក​ពីទី​ក្រុង​ហុងកុង​ជួបឧបទ្ទវ​ហេតុ​នៅក្បែរ​កោះ ​Hei Ling Chau​

ប្រទេសចិន៖ យោងតាមការរៀបរាប់របស់មន្រ្តីប៉ូលីសចិនមួយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ស្ត្រី​មាន​គភ៌ដេក​ផ្ងា​រ​​ប្រ​ឈម ​នឹង​ការរលូត​កូន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មា...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 2 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 202 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863879​ នាក់