ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាគណបក្សក្មេងខ្ចីបំផុតមួយនៅកម្ពុជា បានធ្វើការរិះគន់ចំពោះទង្វើរ អគតិរបស់គណបក្សសង្គ្រោះជាតិ ក្នុងការដើរគៀរគរអន្តរជាតិផ្តាច់ជំនួយពីកម្ពុជា និងស្នើឲ្យអង្គការសហប្រជជាតិព្យូអាសន្នៈរបស់កម្ពុជាកុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលដែលបង្កើតឡើងដោយឯកបក្ស ពិសេសគឺការមិនចូលរួមការប្រជុំសភា បន្ទាប់ពីខ្លួនទទួលបានអាសន្នចំនួន៥៥ហើយនោះ ។
លោក ហួន រាជចំរើនប្រធានគណបក្សខ្មែរអភិវឌ្ឍន៍កិច្ចលើកឡើងក្នុងសន្នីសិទសារព័តមាននាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០១៣ថាគោល
ជំហររបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមិនទទួលស្គាល់ទង្វើរបស់គណបក្សសង្គ្រោះជាតិទាំងក្នុងស្រុក និងក្រៅប្រទេសឡើយ។ហើយគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសន្នីសិទកាសែតថ្ងៃនេះក្នុងបំណងស្នើសុំ ឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងរដ្ឋសភាជាតិ។
លោកបញ្ជាក់ថា ក្នុងនាមប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមទទូចឲ្យគណ បក្សសង្គ្រោះជាតិ ចូលរួមក្នុងរដ្ឋសភា ពេលកន្លងមកតាមសង្កេតគណបក្សប្រជាជនកម្ពុជាមិនមានកំហុសព្រោះថា គណបក្សប្រជាជនកម្ពុជាបានធ្វើលិខិតស្នើសុំរហូតដល់ ព្រះមហាក្សក្រ ជាព្រះរាជធិបតីក្នុងកិច្ចប្រជុំសភាលើកដំបូងនីតិកាលទី១អាណត្តិទី៥រួចទីហើយប៉ុន្តែផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិបែរជាមិនរួមនោះ អីចឹងយើងឲ្យកំហុសទៅលើគណបក្សប្រជាជន ឬ រាជរដ្ឋាភិបាលនោះគឺមិនត្រឹមត្រូវទេ ។
លោកបានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិជាអ្នកខុស ជាអ្នកមិនចូលរួម គណ បក្សសង្គ្រោះជាតិ ជាអ្នកបំពានលើម្ចាស់ឆ្នោតដែលពួកគាត់បានស្នើរជោគវេសនាទៅលើគណបក្សសង្គ្រោះជាតិស្ទើពាក់កណ្តាលប្រទេសនោះ ដើម្បីឲ្យតំណាងរាស្ត្រចូលរួមរៀបចំស្ថាប័នកំពូល រៀបចំការរដ្ឋាភិបាលដើម្បីកំណើនប្រាក់បៀវត្សរបស់មន្ត្រីរាជការ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនធ្វើគេចវាសទៅវិញ។ទោះបីជាលើកឡើងរបស់គណបក្ស សង្គ្រោះជាតិសុទ្ធបង្ហាញពី ឆន្ទៈរាស្ត្រពិតមែនក្តីវាមិនត្រឹមត្រូវទាល់តែសោះ ព្រោះគ្មានរាស្ត្រណាម្នាក់ចង់វាយកំម្ទេចឆ្នំាងបាយរបស់ខ្លួនដេកអត់បាននោះទេ ។
លោកបន្ថែមថាការចុះផ្តិតស្នាមមេដាយរបស់គណបក្សសង្គ្រោះជាតិនោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងតាមដានរាល់សកម្មភាពនេះ ។ ប្រសិនបើគណបក្សសង្គ្រោះជាតិគោរពតាមការសន្យាមុនថ្ងៃបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិត្រូវចូលរួមក្នុងរដ្ឋសភានោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើញាត្តិមូយទៅគណបក្សសង្គ្រោះជាតិហើយក្នុងករណីដែលគណបក្សនោះមិនទទួលយក គណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធ្វើមហាបាតុកម្មប្រឆំាងគណបក្សសង្គ្រោះជាតិដោយស្នើសុំពីរាជរដ្ឋាភិបាល ។
លើសពីនេះទៀតគណបក្សនឹងប្តឹងទៅតុលាការស្តីពីរគណបក្សសង្គ្រោះជាតិ សុំអង្កការសហប្រជាជាតិស្នើសុំព្យូកៅអីរបស់កម្ពុជា។ការប្តឹងនេះគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពិនិត្យទៅច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងពិនិត្យលើឯកសាររបស់គណបក្ស សង្គ្រោះជាតិកំពុងធ្វើ និងភស្តុតាងមួយចំនួនទៀត ។
ទាក់ទងនិងការស្វែងរកអន្តរាគមន៍របស់ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ លោក ហួន រាជចំរើន បានចោទថា ជាអំពើក្បត់ជាតិទំាងស្រុង ព្រោះថាវាគ្មាននណាថាស្នេហាជាតិនៅពេលដែលខ្លួនមិនបានទៅជានាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាជាតិ បែរជាប្តឹងបិទជំនួយមិនឲ្យជួយប្រជារាស្ត្រខ្មែរ ដែលកំពុងរងគ្រោះធម្មជាតិនិងបញ្ហាផ្សេងៗនោះទេ។ មិនត្រឹមតែស្នើឲ្យបរទេសនោះទេថែមទាំងគៀរគរបោកប្រាស់ប្រជាជនឲ្យមកធ្វើបាតុកម្ម ដើម្បីអំណាចបក្សរបស់ខ្លួនថែមទៀតផង ។
លោកបន្តថា ការធ្វើមហាបាតុកម្មថ្ងៃទី២៣‑២៤និង២៥របស់គណបក្សសង្គ្រោះជាតិនោះ មិនមែនជាប្រយោជន៍ប្រជាជាតិនិងប្រជាពលរដ្ឋនោះទេ គឺដើម្បីផលប្រយោជន៍របស់គណបក្សខ្លួនក្នុងការកេងចំណេញនយោយរបស់ខ្លួនតែប៉ុណ្ណោះទេ។ពាក់ព័ន្ធការលើកឡើងរបស់ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ខាងលើនេះត្រូវបានលោក ញ៉ែម ប៉ុនឬទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថា លោកគ្មានវេលាក្នុងការឆ្លើយតបចំពោះលើកឡើងរបស់គណបក្សតូចមួយនោះទេ។ ប៉ុន្តែសូមឲ្យគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនេះមើលទៅលើកិច្ចការរបស់គណបក្សសង្គ្រោះជាតិ និងការគំាទ្រពីសំណាក់ប្រជាពលរដ្ឋ ។
ដូច្ចេះអ្វីដែលគណបក្សសង្គ្រោះជាតិធ្វើគឺតាមឆន្ទៈរបស់ប្រជាពលរដ្ឋ សូមឲ្យគណបក្សដទៃទៀតបើកភ្នែកមើលព្រឹត្តិការណ៍ក្នុងស្រុកខ្មែរថាខុសច្បាប់ឬត្រូវច្បាប់ ហើយស្វែងយល់ពីរសង្គមខ្មែរបច្ចុប្បន្អ្នអ្នកកនំាពាក្យរូបនេះបន្តថា គណបក្សសង្គ្រោះជាតិធ្វើឡើងមិនធ្វើតាមតែអំពើចិត្ត និងជំហររបស់គណបក្សតែម្នាក់ឯងដូចគណបក្សផ្សេងលើកឡើងនោះទេ ។
ចំពោះគ្រោងការ ដាក់ញាត្តិរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនេះជាសិទ្ធិរបស់គេ ហើយប្រសិនបើគណបក្សនេះចង់យកញាត្តិមកដាក់ជូនគណបក្សសង្គ្រោះជាតិនោះ គណបក្សសង្គ្រោះជាតិស្វាគមន៍ជានិច្ចតែសូមកុំមកតែម្នាក់ឯង គឺត្រូវយកញាត្តិដែលមានស្នាមដៃរបស់ប្រជាពលរដ្ឋដែលគំាទ្រខ្លួនពី២ទៅ៣លានមេដៃមកជាមួយផង។ កាស្នើសុំឲ្យគណបក្សសង្គ្រោះជាតិចូលរូមក្នុងរដ្ឋសភាជាតិនោះជាសិទ្ធិស្វយ័តរបស់គណបក្សសង្គ្រោះជាតិទេ មិនចំាបាច់គណបក្សណាមួយមកស្នើសុំនោះទេ ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រីនីតិកាលទី៥ មានគណបក្សនយោបាយចំនួន៨បានចួលរួមប្រកួតប្រជែងគ្នា ប៉ុន្តែមានតែគណបក្សពីរតែប៉ុណ្ណោះទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ៕ ដោយ៖ សស្អាត