កំពង់ចាម៖ ឃុំគងជ័យ ស្រុកអូររាំងឪ កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៣ ក្រុមការងារពង្រឹងមូលដ្ឋាន ខេត្តកំពង់
ចាម ដឹកនាំដោយឯកឧត្តម យូ ហុកគ្រី ព្រឹទ្ធបុរសនិងជាប្រធានក្រុមការងារពង្រឹងមូលដ្ឋានខេត្ត អមដំណើដោយ
ឯកឧត្តម ទុំ សម្បុរ អនុប្រធានក្រុមការងារខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិខេត្ត,ឯកឧត្តម អ៊ុន សុគន្ធ
អនុប្រធានក្រុមការងារខេត្ត និងជា អនុប្រធានគណៈកម្មការប្រតិបត្តិខេត្ត ទទួលបន្ទុកកិច្ចការទូទៅ , ឯកឧត្តម
ទឹម លាងឈឿន អនុប្រធានគណៈកម្មការប្រតិបត្តិខេត្ត ទទួលបន្ទុកកិច្ចការទូទៅ ,ឯកឧត្តម សូរ ណាត អនុប្រ
ធានក្រុមការងារ ,ឯកឧត្តម កង សីហា អនុប្រធានក្រុមការងារ និងសហជីវិន សហជីវិនី ក្រុមការងារអមដំណើរ
,គណៈកម្មការប្រតិបត្តិខេត្ត ស្រុក និងអ្នកចូលរួមប្រមាណ ១,៥០០នាក់ ។
ក្រោយពីការអានសន្ទរកថាស្វាគមដោយសហជីវិន រស់ ចក់ ប្រធានគណៈកម្មការប្រតិបត្តិស្រុកអូររាំងឪរួចមក
រួចមក ឯកឧត្តម យូ ហុកគ្រី បានពន្យល់បង្ហាញអំពីប្រវត្តិហ៊្វុនស៊ិនប៉ិច និងការរីកចម្រើនដែលគណបក្សហ៊្វុន
ស៊ិនប៉ិននាំមក ដែលទាំងអស់នេះជាស្នាព្រហស្ថរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើងទាំងអស់គ្នា
បានបន្សល់ទុក ដែលជាកេរដំណែលមិនអាចបំភ្លេចបាន។ ឯកឧត្តមបានបន្តថាឲ្យគណៈកម្មការប្រតិបត្តិស្រុក
និមួយៗ សហការគ្នា ដើម្បីទទួលបានជ័យជំនះយើងត្រូវសហការគ្នាចុះទៅ មូលដ្ឋាន ចងក្រងជាភូមិ ជាក្រុម
រៀបចំសមាជិកគាំទ្រឲ្យបានច្បាស់លាស់ ។ ឯកឧត្តមបានមានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច នាំមកនូវ
របបរាជានិយម នាំមកនូវជំនឿសាសនា មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ នាំមកនូវសុខសន្តិភាព ឯកភាព
ជាតិការពារបូរណភាពទឹកដី នាំមកនូវការវិនិយោគលើគ្រប់ វិស័យ សហប្រតិបត្តិការ រួមគ្នាដឹកនាំ កសាងហេ
ដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ស្ពាន និងសមិទ្ធផលផ្សេងៗទៀតយ៉ាងច្រើន
សន្ធឹកសន្ធាប់ ។ ឯកឧត្តមបន្ត ថាការនាំវិនិយោគិនមកកម្ពុជាមានការលំបាកណាស់ ដូច្នេះយើងត្រូវចេះរក្សាវិនិ
យោគិនឲ្យបានគង់វង្សកុំចេះតែទាមទារតាមអំពើចិត្តិ ធ្វើអ្វីដោយមិនគោរពកិច្ចសន្យា ដែលនាំឲ្យអន្តរាយដល់ខ្លួន
យើង ខូចផលប្រយោជន៍ជាតិ ។ ការធ្វើបាតុកម្មទាមទារតម្លើងប្រាក់ខែជាសិទ្ធិរបស់កម្មករ ប៉ុន្តែត្រូវគោរពទៅតាម
គោលការណ៍ច្បាប់ មានន័យថាចំណេញទាំងកម្មករ ចំណេញទាំងថៅកែ ។
បន្ទាបើមកឯកឧត្តម យូ ហុកគ្រី ក៏បានថ្លែងកោតសរសើរដល់ការរៀបចំពិធីប្រកបដោយការយកចិត្តទុក
ដាក់ខ្ពស់ និងមានការចូករួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ឯកឧត្តមបានរំឭកពីជ័យជម្នះដែលគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ទទួលបានកន្លងមកគឺដោយសារមានការចូលរួម
ពីប្រជាពលរដ្ឋ គ្រប់ស្រទាប់ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសស្រទាប់យុវជន ដែលជាទំពាំងស្នងឬស្សី និងស្ត្រី
ដែលជាកម្លាំងឈ្នះដែលមិនអានខ្វះបាន ហើយដែលគណបក្សហ៊្វុនស៊ិនប៉ិច នឹងជ្រើសរើសសម្តេចរាជបុត្រីព្រះ
អានុជ អារុណរស្មី ដែលជាបុត្រីពៅរបស់អតីតព្រះមហា វីរក្សត្រ សម្តេចព្រះនរោត្តមសីហនុ នាសមាជគណបក្ស
ហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ខាងមុខនេះ ។ ឯកឧត្តមបានក្រើនរំឮកឲ្យប្រជាពលរដ្ឋគាំទ្រស្ត្រី និង
បោះឆ្នោតថ្វាយសម្តេចរាជបុត្រី ដើម្បីដឹកនាំប្រទេសបានថ្កុំងថ្កើន ។ក្នុងពិធីនោះដែរក៏មានការប្រកាសតែងតាំង
សហជីវិន រស់ ចក់ ចាប្រធានគណៈកម្មការប្រតិបត្តិស្រុកអូររាំងឪផងដែរ ។