​ក្រសួងសុ​ខាភិបាល ​ចេញសារាចរហាមជក់ ​និង​បង្ហុយផ្សែងបារីនៅកន្លែង​ ធ្វើការនិងកន្លែងទីសាធារណៈ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ ផ្សព្វផ្សាយ​សារាចរ​ស្តី​ពី​ វិធានការ​ហាម​ជក់​និង​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ធ្វើការ​ និង​កន្លែង​សាធារណៈ​ ក្នុ្គ​ង​គោលបំណង​ដើម្បី​ចូលរួម​ការពារ​សុខា​មា​ល​ភាព​របស់​ប្រជាជន​ និង​ការ​ពារ​​ទប់ស្កាត់​ការ​បង្ហុយផ្សែង​ថ្នាំជក់​ និង​ការ​បង្ក​ហានិភ័យ​សុខភាព​អ្នក​នៅ​ជំវិញ​និង​រក្សា​បរិស្ថាន​បាន​ល្អ​ផងដែរ​។​  

 ​

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​ស្តី​ពី​វិធានការ​ហាម​ជក់​និង​ បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ធ្វើការ​ និង​កន្លែង​សាធារណៈ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​មក​រា​ ឆ្នាំ​២០១៤​ នៅ​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល​មាន​ប្រសា​ស​ន៏​ថា​ នៅ​ពេល​នេះ​ ក្រសួងសុខាភិបាល​ បាន​ដាក់​ចេញ​ច​សារាចរ​ស្តី​ពី​ វិធានការ​ហាម​ជក់​និង​បង្ហុយផ្សែង​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ និង​កន្លែង​សាធារណៈ​ ហើយ​ ដើម្បី​បង្កា​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​។​

លោក​បន្ត​ថា​ ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋ​ភាគី​កាលពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ឆ្នាំ​២០០៥​ ក្នុង​នាម​ជា​រដ្ឋ​ភាគី​ នៃ​អនុសញ្ញា​នេះ​  កម្ពុជា​មាន​កាតព្វកិច្ច​បង្កើត​និង​អនុវត្ត​ច្បាប់​ និង​លិខិតគតិយុត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​​​រួម​ចំណែក​កាត់​បន្ថយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៣០​នាក់​ ដែល​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃៗ​ បណ្តាល​មក​ពី​ជំងឺ​ទាក់ទង​ការ​​​ជក់បារី​និង​ខាតបង់​ថវិកា​ជិត​១០០​លាន​ ដុល្លារ​សម្រាប់​ទិញ​បារី​ជក់​ក្នុង​មួយ​ឆ្នាំៗ​ហើយ​ចំណាយ​លើ​ការ​ព្យា​បាល​​ជំងឺ​បង្ក​ដោយ​ការ​ជក់បារី​នេះ​ មាន​ទំហំ​សាច់ប្រាក់​ច្រើន​ណាស់​។​

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​បន្ទាប់​ពី​ ផ្សព្វផ្សាយ​វិធានការ​នេះ​ទៅ​ ក្រសួង​ មន្ទីរ​ស្ថាប័ន​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ នឹង​បាន​ចូលរួម​អនុវត្ត​សារាចរ​នេះ​ ទាំងអស់​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​«​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ របស់​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល​បា​ដាក់​ចេញ​សារាច​ស្តី​ពី​វិធានការ​ ហាម​ជក់​និង​បង្ហុយផ្សែង​ ផលិតផល​ថ្នា​ជក់​ នៅ​កន្លែងធ្វើការ​និង​ កន្លែង​សា​ធា​រ​ណៈ​  ដើម្បី​បង្កា​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​»​។​

លោក​វេជ្ជ​ បណ្ឌិត​មុំ​ គង់​ នាយក​ប្រតិបត្តិ​ ចលនា​អង្គការ​ ដើម្បី​សុខភាព​កម្ពុជា​ បាន​លើក​ឡើង​ថា​  ដើម្បី​ចូលរួម​ការពារ​សុខា​មា​ល​ភាព​ប្រជាពលរដ្ឋ​ ការពារ​និង​ទប់ស្កាត់​ការ​រង​ផ្សែង​បារី​ពី​អ្នក​ជក់​ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ប៉ះ​បាល់​សុខភាព​អ្នក​នៅ​ជំវិញ​ និង​បរិស្ថាន​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​នោះ​ គ្រប់​ក្រសួង​ មន្ទីរ​ ស្ថាប័ន​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ​ត្រូវ​ឈប់​ជក់បារី​។​

លោកវេជ្ជបណ្តិត បន្ថែមថា ព្រោះ​ការ​ ជក់បារី​ និង​ចុក​ ថ្នាំ​ គឺជា​មូលហេតុ​ចម្បង​ ដែល​នាំ​ឲ្យ​កើត​ជម្ងឺមហារីក​។​លោក​បន្ត​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ថ្នាំជក់​បាន​សម្លាប់​មនុស្ស​៦​លាន​នាក់​ នៅ​ទូ​ទាំង​ពិភពលោក​ ក្នុង​នោះ​៦​សែន​នាក់​បាន​ស្លាប់​ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ​។ ​ដូច្នេះ​ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ ការ​ប្រើប្រាស់​ថ្នាំជក់​នេះ​ទេ​  តួលេខ​នៃ​ការ​ស្លាប់​បណ្តាល​មក​ពី​ ជក់បារី​និង​ចុក​ថ្នាំ​នេះ​ នឹង​កើនឡើង​ដល់​៨​លាន​នាក់​គិត​ត្រឹម​ថ្នាំ​២០៣០៕​ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [864]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [633]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [730]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [610]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Hassan ​al- Droui​ ត្រួវ​បាន​គេបាញ់​សំលាប់​នៅទីក្រុង​ Sirte​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា​ កាលពីថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [278]


កម្មកររោងចក្រ​SL​ហែ​ក្បួន​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន​

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃទី​២៧​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 220 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 419 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747835​ នាក់