បុគ្គលិកអង្គការ​PSI ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​បំណាច់​ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ​បុគ្គលិករបស់អង្គការ PSI ចំនួន៤៤នាក់ បាននាំគ្នា​ឈរ​​កាន់​បដា ​នៅ​ខាង​មុខ​ទីស្នាក់ការរបស់ខ្លួន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដើម្បី​ស្រែក​ទាមទារឲ្យប្រធានអង្គការPSI ចូលខ្លួនមកដោះស្រាយក្នុងរឿង ​បញ្ឈប់​បុគ្គលិកចេញ​ពីការងារ​ដោយគ្មាន​ហេតុ​ផល​ច្បាស់លាស់ និងគ្មានប្រាក់បំណាច់ឆ្នាំផងដែរ។
លោក រឹម បូរ៉ា ប្រធានសហពន្ធ័សហជីពកម្មករប្រជាធិបតេយ្យខ្មែរបានប្រាប់ឲ្យដឹងថា លោក កំពុងអន្តរាគមន៍​ជួយបុគ្គលិកទាំង៤៤នាក់នេះ ដែលបានទទួលរងការរំលោភបំពាន លើលក្ខខណ្ឌការ​ងារ លោកបន្តថា បញ្ហា​នេះបានកើតមានជាយូរណាស់មកហើយ រហូតត្រូវបានដោះស្រាយគ្នានៅឯក្រុម​ប្រឹក្សាអាជ្ញាកណ្តាល ដោយ​ខាង​ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្គាប់ឲ្យអង្គការPSI ត្រូវ​គណ​នា​ឡើង​វិញនូវ​ប្រាក់បំណាច់ឆ្នាំជួសការ​ឈប់​​សម្រក​​​ប្រចាំឆ្នំា ដោយគិតចាប់ពីថ្ងៃចូលធ្វើការដំបូងឆ្នាំ១៩៩៤ ។
 
            អ្នកស្រីជុំ រស្មី បុគ្គលិកផ្នែកវេចខ្ទប់ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ពន្យាកំណើត...បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថាកាលពីព្រឹកថ្ងៃចន្ទ័ថា បុគ្គលិកនៅទីនេះ ខ្លះចូលធ្វើការងារចាប់តាំងពីឆ្នាំ១៩៩៤ ខណៈ​ពេលដែលគ្មាន​មនុស្សណាម្នាក់ដែលចង់មកធ្វើការនៅទីនេះ។ អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំមិនចង់និយាយ អំពីការរំលោភលើ​កម្លាំង​ការងារ ដែលកើតមានកន្លងមកនោះទេ ប៉ុន្តែយើងគ្រាន់តែចង់បានប្រាក់​បំណាច់​ឆ្នាំដែល​ពួកយើង​ត្រូវទទួល​វិញតែប៉ុណ្ណោះ»។
           លោកផា រ៉ែន អនុប្រធានការិយាល័យ នៃនាយកដ្ឋានអធិការកិច្ចក្រសួង​ការងារ ​បានឲ្យដឹងថា កន្លងមក​នេះ លោកបានជម្រុញរឿងនេះឲ្យឈាន​ដល់ការ​ដោះស្រាយគ្នានៅក្រុមប្រឹក្សាអាជ្ញាកណ្តាល រួចហើយ ប៉ុន្តែ​នៅ​​តែមិនមានលទ្ធផលល្អសម្រាប់ភាគីទាំងសងខាង ដោយសារតែខាងអង្គការPSI បាន​ដាក់​បណ្តឹងជំទាស់​ក្នុងរឿងនេះ ទើបបណ្តាលឲ្យមានបញ្ហាកូដកម្មកើតឡើង។ លោកបញ្ជាក់ ថា៖«​ខ្ញុំ​មិន​មាន​វិធានការណ៍អ្វី ដើម្បី​ជម្រុញទៀតទេ ព្រោះ​សំនុំរឿងវាបានផុតពីដៃរបស់ខ្ញុំហើយ»។
            បន្ទាប់ពីកូដកម្មអហឹង្សា ត្រូវបានធ្វើឡើងអស់រយៈពេល៣ម៉ោងកន្លង​ទៅ ចាប់ពីម៉ោង៧រហូត ដល់​ម៉ោង​៩ និង ២០នាទីព្រឹក បុគ្គលិកទំាង៤៤នាក់បាននាំគ្នាធ្វើដំណើរ ទៅកាន់ស្ថានទូតសហរដ្ឋ​អាមេរិកប្រចាំនៅ​កម្ពុជា ដើម្បី​ដាក់​សំណើរសុំអន្តរាគមន៍ជាថ្មីក្នុងរឿងនេះ។ ដោយៈ អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៤​ ចាប់​ផ្តើម​នៅដើម​ខែកុម្ភៈ​នេះ​

ភ្នំពេញ៖ ពិព័រណ៍សំខាន់ៗនៃពាណិជ្ជកម្មរបស់ប្រទេសថៃ ន...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [829]


ឥណ្ឌូនេស៊ីសំឡឹង​​ឃើញសក្តានុពល​​កម្ពុជាលើវិស័យ​​កសិកម្មនិងទេសចរណ៍​​

ភ្នំពេញ៖ ​​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ី​កំ​ពុងសំឡឹងឃើញ​សក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [379]


រលកកំដៅរបស់មហាជនចំពោះ សំដីកឹម សុខា នឹងពុះនៅថ្ងៃទី០៣មិថុនានេះ

រលកកំដៅរបស់មហាជនចំពោះសំដីកឹម សុខា នឹងពុះនៅថ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


លោក ហ៊ុន ម៉ានី ៖ ប្រទេសកំពុងអភិវឌ្ឍន៍​ពិត​ជា​ត្រូវ​ការយុវជនចូលរួមជាចាំបាច់

ភ្នំពេញ​ ៖ ប្រទេសជាតិពិតជាត្រូវការ ការចូលរួម...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [861]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 634 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1932 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1232031​ នាក់