ក្រ​សួង​សុខា​ភិបា​ល​អំពាវ​នាវ​អោយ​ប្រ​ជាពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ជម្ងឺ​ផ្តា​សាយ​បក្សី​ក្នុ​ង​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ​​​​​​​​​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ភ្នំពេញ:ក្រសួងសុខាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជម្ងឺផ្តាសាយបក្សីអំឡុង​​​ពេលបុណ្យភ្ជុំបិណ្ឌ ព្រោះក្នុងឱកាសនេះពុទ្ធសាសនិកជនទាំងអ​ស់​ធ្វើ​ចង្ហាន់ទៅវត្ត ឬម្ហូបសម្រាប់ពិ សារតែង​​​​យក​សាច់​សត្វបក្សីមកធ្វើជាម្ហូបអាហារ ។​​​

អនុប្រធាននាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិ​ត​ លី សុវណ្ណ បានមាន​​ប្រ​​​​​
សា​​​ស​​ន៍​​ថា ឆ្នាំនេះមានជម្ងឺផ្តាសាយបក្សីមានច្រើនប្រភេ​ទណាស់ បើប្រៀបធៀបឆ្នាំមុនៗមក ។​ 

ស​ម្រាប់​ឆ្នាំ​​​​២​០១៣នេះ លោកវេជ្ជបណ្ឌិតបា​​​ន​​បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញានេះ មានករណីជម្ងឺផ្តា​​សាយបក្សី​​​​​រហូតដល់២០ករណី។ដូច្នេះ តាមរយៈការបង្ហាញតួលេខ​ដ៏ខ្ពស់នេះលោក​សូមរម្លឹកដល់​ប្រជាពល​​រដ្ឋត្រូវដឹង​​​​ថា ជម្ងឺដ៏កាចសាហាវនេះដៅតែបន្តរាត​ត្បាតលើហ្វូងបក្សីហើយឆ្លង​មកមនុស្សអាចបណ្តាល​អោយ​​ឈឺស្លាប់​​​​។​នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល​​កម្ពុជា និងអង្គការសុខភាពពិភពលោក​បានចេញផ្សាយសេច​​ក្តី​ប្រកស​​​​​ព័ត៌មានរួមគ្នាថា មានកុមា​រ​ក​ម្ពុជាចំនួន ២នាក់ទៀតហើយដែលបានឆ្លងជំងឺផ្តាសាយបក្សីH5N1។ នេះ​​ការ​រក​​​​​ឃើញករណីថ្មីទី១៩ និងទី២០ ដែលជំងឺផ្ដាសាយបក្សី​​កើតលើកុមារ ។​​​

តាមរយៈសេចក្តីប្រកាសព័ត៌មាននោះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល បានមាន​ប្រ​​សា​​​​សន៍​​ថា ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្ដគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើត​​​​មាន​​​​​​​​​​ច្រើន​​​លើកុមារ ដែលជាអ្នកមាន ភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់។ខ្ញុំសូមអំពាវនាវ​​​​ដល់​ឪ​ពុកម្ដាយ ​​និងអ្នកថែទាំ កុមារទាំងអស់ ត្រូវថែទាំ កុមារជាពិសេស ដើម្បីធានាថាកុមារមិនលេងជា​​​​មួយ បសុ​បក្សី ឬកន្លែង​ ​មានប្រលាក់ដោយលាមក រោម ឬ កាកសំណល់ បសុបក្សី ។ ឪពុកម្ដាយ និងអ្នក​​​​​ថែ​ទាំ​កុមារទាំង អស់ ត្រូវ​ប្រា​​​កដថា កុមារលាងដៃជាមួយសាប៊ូមុនពេលបរិភោគ និង បន្ទាប់​ពីប៉ះ​ជាមួយ​​​​​​បសុបក្សី។ ដៃអាច​ប្រលាក់ដោយ​​​វីរុស ដែលវីរុសនេះ មិនអាចមើលឃើញ ដោយភ្នែកទទេដឹងទេ។ សាប៊ូ​​​​​​សម្លាប់ វីរុសដែលជាប់នៅដៃ។ ប្រសិន​​​​បើ​ពួកគេ មានដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការ​​​​ ​ព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថាន​សុខាភិ​​​​បាល ដែលនៅជិតផ្ទះ របស់លោកអ្នកបំផុត ហើយត្រូវប្រាប់ ម​ន្ដ្រី​​​​​​សុខាភិបាល អំ​​ពី​​ប្រវត្ដិប៉ះពាល់ជាមួយ សត្វ​​​បក្សីឈឺ ឬងាប់ ៕​​ ដោយៈ រតនា​ ​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1224]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [858]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [1065]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [816]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 11 កន្លងទៅ • បើកមើល : [824]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់​​​បែក​​នៅតំបន់​ Khyber​​ ឆក់​យក​​ជីវិត​​មនុស្ស​​យ៉ាង​​ហោចណា​​ស់ ​៩នាក់​​

ប្រទេសប៉ាគីសស្ថាន៖ យោងតាមរបាយការណ៍មួយបានអោយដឹងកាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវា...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [672]


សហគ្រាស​ខ្នាត​តូចនិង​មធ្យម​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកើន​ឡើង​​

ភ្នំពេញ៖ ​មន្ត្រីក្រសួងឧស្សាហកម្ម ​និងសិប្បកម្ម ​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 50 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 352 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041047​ នាក់