បក្ស​ប្រ​ឆាំង​គ្រោង​ស្នើរ​ទៅ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ព្យួរ​អា​ស​នៈ​របស់​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា កំពុងរៀបចំឯកសារសំណើរ​ផ្ញើទៅ​ លោក ប៉ាន គីមូន​ អគ្គ​​លេ​​ខា​ធិ​កា​រអង្គការសហប្រជាជាតិ ព្យួរជាបណ្ដោះអាសន្ន​នូវអាសនៈរបស់កម្ពុជានៅអង្កការ​សហប្រជា​​ជាតិ។ នេះបើតាម​កា​រ​ឲ្យ​​​ដឹង​ពី​លោក យ៉ែម បុញ្ញារិទ្ធ មន្រ្តីជាន់ខ្ព​ស់គណ​ប​ក្ស​ស​​ង្គ្រោះ​ជាតិនៅថ្ងៃទី២៦​ខែកញ្ញា​​ឆ្នាំ២០១៣។ បើតាមការឲ្យដឹងពីមន្រ្តីគណបក្សប្រឆាំងរួបនេះ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ​ទាំ​ង​ពីររូប កំពុង​​រៀបចំគម្រោង​ជាច្រើន ដើម្បីទាមទារឲ្យមានការបង្កើតគ​ណៈកម្មការពិ​សេស​ស៊ើបអង្កេតភាពមិនប្រ​ក្រតីនៃការ​​បោះ​ឆ្នោត​ គម្រោងធ្វើមហាបាតុកម្មអហិង្សាម្តងទៀតស្នើរ​ប​ណ្ដាអ្នកវិនិយោគទុនបរទេស​កុំ​ឲ្យ​ស​ហ​​កា​​រជា​មួ​យ​​រដ្ឋាភិបាលកម្ពុជា និងគ​ម្រោង​ដាក់​ញ្ញត្តិ​​ទៅ​អង្គទូតនៃប្រទេសមួយចំនួនទៀតជាដើម ។​

លោកបញាក់ថា៖« ក្នុងចំ​ណោម​គម្រោងទាំងនោះលោកប្រធាន សម រង្ស៊ី និង លោកប្រធាន កឹម សុខា ក៏បា​ន​​​ត្រៀ​ម​​ស្នើរទៅអង្គការ​សហ​ប្រជាជាតិព្យួរ​អាសនៈរបស់​កម្ពុជា​ផងដែរ។ យើង នឹងអំពាវនាវដើម្បី​ស្វែង​​រកការ​​​ពិត និង​ភាពស្របច្បាប់ជុំវិញការបោះឆ្នោត​នៅ​កម្ពុជា។ ក្រុមអ្នកវិនិយោគទុនក៏ត្រូវតែគិត​រឿងនេះ​​ដែរ។ បើអ្នក​​​សហការជាមួយ​រដ្ឋាភិបាល​ខុសច្បាប់ ពេលដែលគណបក្សសង្គ្រោះ​ជាតិ​ឡើង​គ្រប់​គ្រងប្រទេសយើងមិ​នទទួល​​​ខុស​ត្រូវ​នោះទេ» ។ ឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីបក្សប្រឆំាង លោក ជាម យៀប មន្រ្តីជាន់ខ្ពស់​គ​ណ​ប​​​ក្ស​ប្រជាជន​​កម្ពុជា បានអះអាងថា សកម្ម​ភា​ពរបស់មេដឹកនាំគណបក្ស​សង្គ្រោះជាតិ​ខាងលើនេះ គឺជាសិទ្ធិ​របស់​​​គណបក្សប្រឆាំង ប៉ុន្តែលោក​បាន​ស​ម្ដែង​​​ការសោកស្ដាយ ដោយ​ថាការ​សម្ដែងសិទ្ធិនោះ មិនមែនជា​ការស្វែង​​​រក​​​​ប្រយោជ​ន៍ជូន​ជាតិ និងប្រជាជានកម្ពុជា។លោកជាមយៀបបានហៅគ​ម្រោង​រ​ប​ស់​​គណបក្ស​ស​ង្គ្រោះ​​ជា​តិ​​​ខាងលើនេះថា ទង្វើ​ក្ប​ត់​​​ជាតិ និងក្បត់ប្រជាជនកម្ពុជាផងដែរ ។ សមាជិកសភាមកពី​គណបក្សប្រជាជនកម្ពុជា​ ​រូបនេះបានបញ្ជាក់ថា៖« គាត់ធ្វើយ៉ាងដូច្នេះ មិនខុសពីកា​រយ​ក​ជើ​ង​​​​រាទឹកនោះទេ ។ ប្រទេស​ត្រូវការអភិវឌ្ឍន៍​តែ​​​អ្នកបែរជាមានគំនិតបំផ្លាញទៅវិញ ។  លោក ប៉ាន គីមូន គាត់​បាន​សរសើរកម្ពុជា ថាបានរៀបចំការបោះ​ឆ្នោត​​ដោយ​សន្តិភាព គ្មានអំពើហិង្សា ។ គេដើរដ​ល់​ណា​​​ដ​ល់ណីអស់ហើយ គាត់នៅតែស្រែក និងធ្វើសកម្មភាព​ខុស​​ពីច្បាប់ ។ ​អង្គការ​សហប្រជាជាតិ គឹចេះពិនិត្យហើយ ​»​ ៕ ​ដោយៈ  រតនា​ 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​អគ្គី​ភ័យ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​រូ​ស្ស៊ី​

រូ​ស្ស៊ី ​៖​​ មន្ត្រីប៉ូលីស​បានអោយដឹងថាមនុស្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [561]


​ក្រុមសហជីព​ដែលទទួលការព្រមាន​ឆ្លើយតបទៅនឹង​ការលើកឡើង​របស់អ្នកតំណាងរាស្រ្ត ​

ភ្នំពេញ៖ ក្រុមសហជីពដែលធ្វើការទាក់ទង ទៅនឹងកម្មករបាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [382]


​ក្រសួងព័ត៌មាន​ គ្រោងនឹងធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​បានព័ត៌មាន​ឲ្យហើយ​នៅឆ្នាំ២០១៧​

ភ្នំពេញៈ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [392]


សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​

ភ្នំពេញ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 106 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 307 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863984​ នាក់