ម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសម៉ិចស៊ីកូនាក់ត្រូវបានចាប់ខ្លួនពីបទទាក់ទិននឹងការសំលាប់លើមនុស្ស ១២ នាក់នៅ ក្នុងប្រទេសម៉ិចស៊ីកូ កាលពីខែឧសភា។ប៉ូលីសម៉ិចស៊ីកូទាំងពីរនាក់គឺធ្វើការនៅក្នុងស្រុក Zona Rosa ដែលជា កន្លែងមនុស្ស ១២ នាក់នោះបានបាត់ខ្លួន។
សាកសពរបស់ពួកគេត្រូវបានរកឃើញកាលពីខែសីហានៅក្នុងផ្នូរក្បែរទីក្រុងម៉ិចស៊ីកូ។ប៉ូលីសម៉ិចស៊ីកូ បានអោយដឹងថា មនុស្ស ១៧ នាក់ផ្សេងទៀតគឺជាប់ទាក់ទិននឹងករណីនេះ ដែលបណ្តាលអោយប្រជាជន ម៉ិចស៊ីកូមានភាពភ័យខ្លាចយ៉ាងខ្លាំង។ ដោយ៖ តុលា