អាជ្ញាធរ​រាជ​ធានី​បាន​ធ្វើ​ការ​រឹត​បណ្តឹង​សន្តិ​សុខ​ម្តង​ទៀត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានី បានដាក់កម្លាំងនគរបាលចម្រុះ​ជា​ច្រើន​រយ​​នាក់ នៅតាមបណ្តាផ្លូវ​សំខាន់ៗ នៅទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៣នេះ ដើម្បីធ្វើការរឹតបណ្តឹង​សន្តិ​សុខ​​សារ​ជាថ្មីម្តងទៀត ខណៈ​ពេល​គណបក្សសង្រ្គោះជាតិ បានប្រកាសថាគ្រោងធ្វើ​មហាបាតុ​កម្ម​​អហឹង្សា​ម្តងទៀត ​នៅម្តុំបរិវេណ​ទីលាន​ប្រជាធិបតេយ្យ ប្រសិនបើការប្រជុំរដ្ឋសភាមិន​មាន​ដំណោះ ស្រាយ។
            កាលពីព្រឹកថ្ងៃចន្ទ័នេះ គេសង្កេតឃើញ ប្រជាពលរដ្ឋជាច្រើននាក់ ដែលជាស្រ្តីមេផ្ទះ អ្នក​បំរើ​ការ​ងារ​ផ្នែកឯកជន និងអ្នកធ្វើដំណើរមួយចំនួនបានរអ៊ូរទាំចំពោះបញ្ហាកកស្ទះ និងការដាក់ប៉ាសរាស់រាំង​ផ្លូវ​ជា​ច្រើន​កន្លែង ដែលជាផលលំបាកធ្វើឲ្យពួកគេ​មិនអាចចូល ទៅកាន់កន្លែងការងាររបស់ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា រឺអ្នកខ្លះ​ទៀត ត្រូវបានអាជ្ញាធររារាំងមិនឲ្យបន្តដំណើរចូលទៅកាន់ផ្ទះសំបែង រឺកន្លែង​លក់​ដូរ​ជា​ច្រើនទៀតផងដែរ។
            អ្នកស្រីណា ផា អាយុ៤០ឆ្នាំ បានឲ្យដឹងថា ព្រឹកមិញខ្ញុំមិនបានទិញម្ហូបទេ ដោយសារតែ ប៉ូលីស​ដាក់​បារ៉ាស់រាំងផ្លូវមិនឲ្យចូលផ្សារ។ អ្នកស្រីបន្តថា មិនត្រឹមតែផ្សារកាប់គោដែលត្រូវ ដាក់បារ៉ាស់ រារាំង​ផ្លូវ​នោះទេ សូម្បីតែផ្លូវ​សំខាន់​ៗមួយចំនួនទៀត ក៏ត្រូវបិទផងដែរ ដែលនេះនាំឲ្យមានការ គក​ស្ទះ​ផ្លូវ​ផង​ដែរ។
            កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៣ គណ​បក្សសង្គ្រោះជាតិ(CNRP) បានរៀបចំ វេទិការ មហាបាតុកម្មអហឹង្សាមួយនៅម្តុំបរិវេណទីលានប្រជាធិបតេយ្យ ដោយមហាបាតុកម្មអហឹង្សានេះ ត្រូវ បានគេ​រំពឹង​ថា អាចនិងមានលទ្ធផលឈានទៅរកការបង្កើតឲ្យមានគណកម្មា​ធិការ​ចំរុះ​មួយ សម្រាប់​ស៊ើប​អង្កេត​​អំពី​​លទ្ធផលបោះឆ្នោតឡើងវិញ។ 
ដោយ៖ អភិរក្ស
 
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេច​​​​តេជោ​ អំពាវ​នាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លួចចម្លង​

ភ្នំពេញៈ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


​ក្រុមហ៊ុន​ វីនស៊ី ​ខនសេសស្សិន​ មាន​គម្រោង​ បណ្តាក់ទុន​ វិនិយោគ ​នៅព្រលាន​ យន្តហោះ ​កម្ពុជា​

ភ្នំពេញ៖ ដោយសង្កេត ឃើញពី កំណើន នៃអ្នកវិនិយោគ និងភ្...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [622]


យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺផ្តា សាយបក្សីដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងសាខា...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


​ឥណ្ឌាកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​និង​វប្បធម៌​នៅកម្ពុជា​

ភ្នំពេញ៖ នៅក្នុង​ជំនួប​ពិភាក្សា​ ផ្លាស់ប្តូរ​យោបល់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 383 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1958 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964858​ នាក់