បន្ទាយមានជ័យ ៖ ប្រភេទសត្វព្រៃដែលស្ទើតែដាច់ពូជន៍ នៅក្នុងដែនជំរកសត្វព្រៃរនាមដូនសំ ស្រុក
ម៉ាឡៃ រងនូវការគម្រាមកំហែង និងត្រូវមនុស្ស ស្ទាក់បរបាញ់ សម្លាប់បន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដើម្បីយក
ទៅលក់ ឬយកសាច់បរិភោគ។
តាមការឲ្យដឹងពីកសិករនៅទីនោះថា សត្វខ្លាត្រីដែលគេប្រម៉ាញ់បាន គេលក់ជា៣ផ្នែកគឺ ស្បែកគេក្នុងតម្លៃ
១៥០.០០០ រៀល ហើយឆ្អឹង និងសាច់ឆ្អើរក្រៀម គេយកទៅលក់ឲ្យពួកគ្រូថ្នាំបូរាណ ដែលមានជំនឿថាអាច
ព្យាបាលជំងឺមួយចំនួន បានប្រាក់បន្ថែមទៀត។
កសិករម្នាក់ បានដឹកខ្លាត្រី១ក្បាល ជិះម៉ូតូទាំងកណ្ដាលថ្ងៃ និយាយថា ខ្លួនបានបាញ់ និងវាយសម្លាប់ខ្លា
ត្រី ១ក្បាលនេះ ដើម្បីយកវាទៅលក់ ខ្លាត្រីមួយក្បាលនេះអាចលក់បានតម្លៃប្រហែលពី២០ទៅ៣០ម៉ឺន
រៀល ។ យ៉ាងណាក៏ដោយកសិកររូបនេះហាក់មិនបានភ័យខ្លាចនឹងច្បាប់ទម្លាប់អ្វីទាល់តែសោះ ដោយ
ពួកគេនាំគ្នាដឹកខ្លាត្រីដែលគេបរបាញ់បានតាមម៉ូតូឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទាំងកណ្តាលថ្ងៃ
ត្រង់ ។
មួយចំណែកទៀត ដីរានទន្ទ្រានចម្ការថ្មី ពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីកងកម្លាំងមួយចំនួនខុសច្បាប់
បន្តកើតមានជាហូរហែបណ្តាលឲ្យសត្វព្រៃទាំងនោះគ្មានជំរក ព្រមទាំងមានអ្នកលួចប្រកបមុខរបរ បរ
បាញ់សត្វល្មូន និងសត្វស្លាប ក្នុងដែនជម្រកសត្វការពាររាល់ថ្ងៃ ដើម្បីយកសាច់ ស្បែក និងឆ្អឹង លក់
ដោយសារមានទីផ្សារខ្ពស់។
សូមបញ្ជាក់ថា បើទោះជាមានច្បាប់ថែរក្សាការពារសត្វព្រៃ និង ការពារដែនជម្រកសត្វព្រៃយ៉ាងណា
ក៏ដោយ ក៏គេនៅតែឃើញមាន សាច់សត្វស្រស់ ក្រៀម និងឆ្អឹង មានដាក់លក់ជាហូរហែនៅលើទីផ្សារ
នៅតាមបណ្តារខេត្តមួយចំនួនក៏ដូចជានៅភោជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖សស្អាត