ជប៉ុនផ្តល់រថយន្តឆ្លុះចល័ត​មាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លា​រ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុ​មា​លា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

​ភ្នំពេញ ​៖ រថយន្ត​ឆ្លុះ​ចល័ត​​មួយគ្រឿងដែលមាន​បំពាក់​ដោយ​ឧបករណ៍ បរិក្ខាពេទ្យទំនើបៗ រួចជាស្រេចត្រូ​វ​បាន​​​​​​រាជ​រដ្ឋា​ភិបាល​ជប៉ុន​​ប្រគល់​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលាតាមរយៈ​អង្គការJPR​នា​ព្រឹក​ថ្ងៃទី​០៥កញ្ញា​ឆ្នាំ​២០១៣​​​ម្សិលមិញនេះ​។​

​លោក​វេជ្ជបណ្ឌិតលីសុវណ្ណនាយក​មន្ទីរពេទ្យ​ព្រះ​កេតុមាលាបាន​មានប្រសាសន៍ថា​រថយន្ត​ចល័ត​បំពាក់​ទៅ​​ដោយ​​​​​ឧបករណ៍​ឆ្លុះនេះ ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រទេស​ជប៉ុន​ដែលបាន​ផ្តល់​ឲ្យមន្ទីរពេទ្យព្រះកេតុមាលា​នា​ពេលនេះគឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​សង្រ្គោះបន្ទាន់ដល់ជនរងគ្រោះ។ព្រោះថារថយន្ត​នេះ​បាន​បំពាក់​ទៅដោយ​ឧបករណ៍​សង្រ្គោះ​គ្រប់គ្រាន់អាច​ដល់​ក្រុមគ្រូពេទ្យ​ធ្វើការ​ព្យាបាល​ដោយផ្ទាល់​នៅនឹង​​កន្លែង​​​ក៏ដូចជា​នៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​មន្ទីរពេទ្យឬ​កន្លែង​ដែលរង​គ្រោះដោយគ្រោះមហន្តរាយ​​ពី​​ធម្ម​ជាតិ​​​​ផ្សេងៗ​នៅទូទាំងប្រទេស​។

បើទោះជារថយន្តប្រភេទនេះមានតិច្ចតួច មិនទាន់ឆ្លើយតប នឹងសេចក្តីត្រូវការរបស់កម្ពុជាក្តី តែវាបានជួយ​សំរាល​បន្ទុក​ដ៏ធំមួយរបស់មន្ទីរពេទ្យ និង បានជួយដល់ជនរងគ្រោះដែលត្រូវ​ការចាំបាច់​ក្នុងការសង្រ្គោះ​បន្ទាន់​​ផងដែរ។

​សូមបញ្ជាក់ថា ​រថយន្ត​ដែល​បំពាក់​ទៅដោយ​ឧបករណ៍​ពេទ្យ​ដ៏​ទំនើបដែលជាអំណោយរបស់​រដ្ឋាភិបាលជប៉ុន​នេះ​គឺ​ជា​រថយន្ត​ទីមួយ​ហើយ​ដែលមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​តម្លៃ​ប្រមាណជាង​៥​ម៉ឺន​ដុល្លារ៕

ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [926]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1001]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [829]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ de​ Blasio​បានឈ្នះ​ការ​បោះឆ្នោត​នៅក្នុងទីក្រុង ​New York​

សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃពុធនេះលោក de Blasio ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [472]


​កោះទ្រង់​ ខេត្តក្រចេះ​ បានក្លាយ​ជាកោះ​និស្ស័យ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​

ក្រចេះ៖ ​កោះ​ទ្រង់ ​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្ន...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [751]


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1011]


បំផ្ទុះគ្រាប់​បែក​នៅទីក្រុង​ Mogadishu​ ឆក់យក​ជីវិត​មនុស្សយ៉ាងហោច​ណាស់ ​​១១នាក់​​

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃសុក្រម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [467]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 471 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 797 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230896​ នាក់