បងប្អូនប្រុសស្រី២នាក់ឈ្លក់ទឹក​ស្លាប់​ដោយ​រថ​យន្ត​ធ្លាក់​ចូល​ទឹកស្រះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ពោធិសាត់: ​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​រថយន្ត​បែក​កង់ រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ស្រះ គួរ​ឲ្យ​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​កោង​មន្ទីរពិសោធន៍​ស្រូវ ខាងកើត​ស្នាក់ការ​ជលផល​ចម្ងាយ ប្រហែល ៥០ ម៉ែត្រ​ស្ថិតនៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន​។​

​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​បឹង​ខ្នារ ដែល​បាន​ទៅដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​មាន ឈ្មោះ យឹម នឿ​ម ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ យឹម ស្រី​តូច អាយុ​៣២​ឆ្នាំ ជា​ប្អូនស្រី​បង្កើត​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ចិន្តា​យ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុនេះ គេបាន ឃើញ រថយន្ដមួយ គ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩៣ ពណ៌ ស្លាប ក្អែក ពាក់ស្លាកលេខ ភ្នំពេញ 2E-7890 បានធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងទិសដៅ ចេញពីរាជធានីភ្នំពេញ ឆ្ពោះ ទៅខេត្ដពោធិ៍សាត់ បើកបរដោយបុរសម្នាក់ និងរួម ដំណើរ ដោយស្ដ្រីម្នាក់នៅក្នុងរថយន្ដ ស្រាប់តែពេលរថយន្ដទៅដល់កន្លែងកើត ហេតុនោះ ក៏រេចង្កូត ធ្លាក់នៅក្នុងទឹកស្រះ លិចបាត់តែម្ដង ។

សាក្សីបានបន្ដទៀតថា ក្រោយពីមាន គ្រោះថ្នាក់ចរាចរបង្កឱ្យមានការភ្ញាក់ផ្អើល ខាងលើនេះ ទាំងប្រជា ពលរដ្ឋនិងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ភ្លាមៗ ដោយស្ទូច យករថយន្ដចេញពីក្នុងទឹកស្រះ ប៉ុន្ដែជា អកុសល បុរសនិងស្ដ្រីពីរនាក់ដែលនៅក្នុងរថយន្ដ នោះបានស្លាប់បាត់ទៅហើយ ដោយសារតែ ពេលជួប គ្រោះថ្នាក់ចរាចរភ្លាមៗ ពុំមាន នរណាម្នាក់អាចជួយទាញពួកគេចេញពីក្នុង រថយន្ដបាន រហូតឈ្លក់ស្លាប់ តែម្ដងទៅ ។ជុំវិញគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ខាង លើនេះ អធិការនគរបាលស្រុកបាកាន លោក ប៉ែន ទុង នៅ រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣បានឱ្យដឹងថា ក្រោយពីទទួលព័ត៌ មានស្ដីពីគ្រោះថ្នាក់ចរាចរ ខាងលើនេះ លោក បានឱ្យកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្ដរាគមន៍ ភ្លាមៗ ហើយស្ទូចរថយន្ដចេញ ពីក្នុងទឹកស្រះ ដាក់លើគោក ប៉ុន្ដែវាយឺតពេលទៅហើយ។

បើតាមលោកអធិការ ជនរងគ្រោះទាំង ពីរនាក់ប្ដីប្រពន្ធធ្វើដំណើរចេញពីរាជធានីភ្នំ ពេញ ឆ្ពោះទៅផ្ទះរបស់ ខ្លួន ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ។យ៉ាងណាក៏ដោយ អធិការនគរបាលស្រុក បាកាន បានបញ្ជាក់ថា សពត្រូវបាន​បញ្ជូនទៅដល់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។បើយោងតាមសាក្សី នៅកន្លែងកើតហេតុ នោះ បានបញ្ជាក់ថា មូលហេតុដែលអាចនាំឱ្យពួកគេទាំងពីរនាក់ បើករថយន្ដរេចង្កូតធ្លាក់ទឹកស្រះ យ៉ាងដូច្នេះ អាចបណ្ដាលមកពីងងុកដេកផង ក៏មិនដឹង៕


ដោយ៖ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [924]


បន្ទាប់​ពី​បែក​កូន​ស្រី​មួយ​រយៈ​គឺ​នាង​តូច Suri

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [783]


កម្ពុជាខ្វះអ្នក​ជំនាញបំរើការ​ក្នុងវិស័យ​ឧស្សាហកម្មធំៗ ​

ភ្នំពេញ៖ ដោយសារការរីកចំរើនផ្នែកឧស្សាហកម្មធំរបស់ប្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 231 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1548 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964448​ នាក់