​កត្តាហា​និភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​​តែ​ង​តែ​​កើតឡើង ​ដោយ​សារ​ការ​មិន​យោគ​យល់​ធ្យាស្រ័យ​គ្នា​ក្នុង​ពេល ​បើក​បរ និង​មិន​គោរព​ច្បាប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖​ ករណីនៃកត្តាហានិភ័យគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងជាយថាហេតុ ដោយសារ​តែការធ្វេស​​ ប្រហែលក្នុងពេលដែលកំពុងបើកបរយានយន្ត,ការមិនយោគយល់អធ្យាស្រ័យ និងការមិន​គោរពច្បាប់ចរាចរណ៍​​
ផ្លូវគោកជាដើម។ នេះបើតាមប្រសាសន៍របស់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មានថ្លែងនៅថ្ងៃទី ២១ វិច្ឆិកា ​ ២០១៣ នេះ ក្នុងបើកវគ្គបណ្តុះបណ្តាលស្តីពី «កត្តាហា​និ​ភ័យ​លើការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោម​​ ឥទិ្ធពលនៃគ្រឿងស្រវឹង» ដែលប្រព្រឹត្ត​រយៈ​ពេល​ពីរថ្ងៃ គឺចាប់ថ្ងៃទី ២១-២២ វិច្ឆិកា នៅទីស្តីការក្រសួង។​  

លោករដ្ឋមន្រ្តីបន្តថា យើងត្រូវគិតគូរយកចិត្តទុកដាក់ឱ្យខ្លាំងពីសុខភាពសុវត្ថិភាព និងអាយុជីវិត ដែលផ្តើមចេញ​ពី​​ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ដែលគួរឱ្យតក់ស្លុតបំផុតនៅក្នុងប្រទេសកម្ពុជាយើង។ លោកបានបន្ថែមថា បញ្ហា​​គ្រោះថ្នាក់ចរាចរនេះ បើយើងពិនិត្យ និងតាមដានក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទិន្នន័យអ្នកស្លាប់ និងអ្នក​​រង​របួសធ្ងន់ស្រាល គឺបានកើនឡើងគួរឱ្យកត់សម្គាល់ ដែល អាចចាត់ទុកថាជាសោកដកម្មដ៏រន្ធត់​បំផុតសម្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា «បន្តិចទៀតនេះ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ម៉ូតូ​មួយគ្រឿងមនុស្សជិះ​​បានតែ​បីនាក់​ប៉ុណ្ណោះ ក្នុងនោះមាន ​ឪពុក​-​ម្ដាយ និង​កូនតូច​ម្នាក់​។ ហើយនៅ​ក្នុងចំណោម​អ្នក​បើកបរ និងអ្នកជិះ​ម៉ូតូ​ចំនួន​៣នាក់នោះ គឺត្រូវតែ​ពាក់មួក​សុវត្ថិភាព ដូចគ្នា»​។

លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បានមានគំនិតសុទិដ្ឋិនិយមមួយថា ការចូលរួម យ៉ាង​​សកម្មផុលផុស​ពី​យុវជន ពិតជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយបន្ត ក៏ដូចជា ធ្វើ់ការអប់រំដល់យុវជន និងប្រជាជន ជាពិសេសអ្នកប្រើបា្រស់ផ្លូវទាំងអស់ឱ្យផ្លាស់ប្តូរឥរិយាបថដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកប្រកាន់​យកនូវ​ឥរិយា​បថ​ជាវិជ្ជាមានឡើងវិញ ដើម្បីធានាសណ្តាប់ធ្នាប់ ល្អលើការសម្រេចឱ្យខាតតែបាននូវផែន​ការសកម្មភាព​ជាតិ​ទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០១២-២០២០ខាងមុខនេះ។

     

លោក ឈួន វ៉ន តំណាងគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន​នេះ អត្រា​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរ ឲ្យព្រួយបារម្ភដែល​កើតចេញពីកត្តាចំបងធំៗចំនួន៣ គឺរួមមាន៖ ទី១ កត្តាមនុស្ស (ការមិនពាក់ពួកសុវត្ថិភាព និងការ​បើកក្នុ​ងអាការៈស្រវឹង) ទី២ កត្តាយានយន្ត​មធ្យោ​បាយ​​ធ្វើដំណើរ និងទី៣ ផ្លូវថ្នល់ (មិនស្របតាម លក្ខណៈបច្ចេកទេសស្តង់ដារសាងសង់) ជាដើម។

លោកបន្តថា ផលប៉ះពាល់នៃការមិនពាក់មួកសុវត្ថិភាព គឺមានភាពធ្ងន់ធ្ងរនៃរបួស​ផ្នែកក្បាល​ដែល​ឈានដល់ពិការ និងស្លាប់បាន, ប្រឈមចំពោះច្បាប់​ចរាចរ,ចំណោយថវិកាច្រើន​ក្នងការព្យា​បាល​, ខាតបង់ពេលវេលា និងទ្រព្យ​សម្បត្តិ និងគ្មានសុវត្ថិភាពផ្នែកក្បាល។

លោកបន្ថែមថា  ប្រៀធៀបជាមួយប្រទេសនៅអាស៊ីច្បាប់ ចរាចរណ៍ផ្លូវគោក​របស់យើង​ពិន័យ​តិច​ណាស់សម្រាប់​អ្នក​មិនពាក់​មួយសុវត្ថិភាព ហើយប្រជាជនយើង ជាពិសេសយុវជនគាត់អាងថា ពិន័យត្រឹមតែបីពាន់រៀល មាន​លក្ខណៈ​តិចតួចសម្រាប់គាត់ អញ្ជឹងគាត់នៅតែអត់ពាក់មួកសុវត្ថិភាព ដូច្នេះ​យើងមិនអាចបណ្ដោយឲ្យគាត់​ធ្វើ​បែប​នេះបានទៀតទេគឺច្បាប់ថ្មីរបស់យើងនឹងពិន័យ១.៥០០​រៀល សម្រាប់អ្នកមិនពាក់មួកសុវត្ថិភាព។    

លោក ឈួន វ៉ន តំណាងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការបង្តើត​ច្បាប់ថ្មីដែលសភា មិនទាន់អនុម័ត នឹងពិន័យលើអ្នកធ្វើ​ដំណើ​រ​មិនពាក់សុវត្ថិភាពចំនួន១៥.០០០​រៀល​ ដើម្បីចូលរួមកាត់បន្ថយ​គ្រោះថ្នា​ក់​ចរាចរណ៍ ដែលប៉ះ​ពាល់ខ្លាំង​ត្រង់ក្បាល និងអាចឈាន​ដល់​ការ​ស្លាប់ បាត់បងជីវិតដោយសារការមិនពាក់មួក​សុវត្ថិភាព​​ដែលមានភាគរយច្រើន។

បើយោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានបង្ហាញ​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១២ បានសម្លាប់​មនុស្សជិត ២.០០០​នាក់ និងមាន​ជន​រង​គ្រោះប្រមាណជា ១៥.៦១៥នាក់ ហើយ​ថវិកាជាតិខាតបង់មាន​ចំនួន ៣២០ លាន​ដុល្លារ ក្នុង​នោះ យុវជន​ជា​អ្នក​ប្រឈម​ខ្លាំងជាងគេ​ពី​អាយុ​៣០​ឆ្នាំចុះក្រោម​៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បណ្តាប្រទេស​ផ្តល់ជំនួយ​ជាថវិកា​សម្រាប់ ​អវតក ​ឆ្នាំ២០១៤-២០១៥ ​សរុប៦០,៥ ​លានដុល្លារ ​

ភ្នំពេញៈ យោងតាម​​ សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


ក្រសួងផែនការចាប់ផ្តើមអង្កេតចន្លោះជំរឿនសហគ្រាសកម្ពុ ជាឆ្នាំ២០១៤

ភ្នំពេញ៖ អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​នៅ​ព្រះរាជាណា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [313]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 444 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1338 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865015​ នាក់