ភ្នំពេញ៖ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងសរុបចំនួន៣៩ហើយបានដោះស្រាយរួចចំនួន២៤និងកំពុងពិនិត្យពិចារណាស៊ើបអង្កេតចំនួន១៥បណ្តឹងដែលសុទ្ធសឹងជាបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២២ខែសីហាឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាផ្អែកលើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីត្រូវអនុវត្តនៅមុខក្រុមប្រឹក្សាធម្មនុញ្ញនិងផ្អែកលើបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥។
ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បើកកញ្ចប់សុវត្ថិភាពកមួយចំនួនដើម្បីផ្ទៀងផ្ទាត់។ក្រុមប្រឹក្សាធម្មនុញ្ញអាចបើកសវនាការជាសាធារណៈនៅពេលខាងមុខនេះ៕ដោយ៖ស្រីផល