ភ្នំពេញ៖ ព្រោះតែស្ថានគ្រួសារជួបការលំបាក ទើបសម្រេចចិត្តចាកចេញពីស្រុកកំណើត ឃ្លាតឆ្ងាយពីក្រុម
គ្រួសារ ដើម្បីមកស្វែករកការធ្វើនៅក្រុងភ្នំពេញ តែអកុសលបានជួបគ្រោះថ្នាក់ឆក់ខ្សែភ្លើងរហូតបាត់បង់ជីវិត
យ៉ាងអាណោចអាធម៌នៅក្នុងការដ្ឋានសំណង់។
កម្មករសំណង់ដ៏គួរឱ្យអាណិតអាសូរម្នាក់បានស្លាប់ភ្លាមៗកាលពីវេម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៣ សីហា
២០១៣ ក្នុងការដ្ឋានសាងសង់សំណង់មួយកន្លែង ដែលទីតាំងស្ថិតក្នុងភូមិ៧ ក្រុម៣៥ សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ខណៈដែលបុរសរូបនេះកំពុងតែបំពេញការងារ ជាអកុសលត្រូវអស់ជីវិតដោយតែឆក់ខ្សែភ្លើង
ស្លាប់ភ្លាមៗ។
ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ អ៊ុត សិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសំរោង ស្រុកកំពង់រោ
ខេត្តស្វាយរៀង។ បើយោងទៅតាមសម្តីរបស់លោក ប៊ុត យុំាំង អាយុ៥១ឆ្នាំ ត្រូវជាឱពុកជនរងគ្រោះ បានរៀប
រាប់ឱ្យដឹងថា កូនរបស់លោកទើបតែមកធ្វើការនៅកន្លែងកើតហេតុខាងលើទើបបានប្រហែល៥ ថ្ងៃប៉ុណ្ណោះ
ក៏ជួបរឿងអកុសលបែបនេះ។
ក្រុមសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យ រួចក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់
ពិតមែនសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបង្ករឆក់ស្លាប់នេះដោយសារការធ្វេសប្រហែសពេលធ្វើការ
ងាររប់សកម្មករ និងនិងអ្នកគ្រប់គ្រងការដ្ឋានេះតែម្តង។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យ
ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ករណីខ្សែភ្លើងឆក់មនុស្សខាងលើនេះ គេ
នូវមិនទាន់ដឹងថា អ្នកគ្រប់គ្រងការដ្ឋានណាមួយចេញមុខមកទទួលខុសត្រូវហេតុការណ៏ដែលបណ្ដាលឲ្យ
មនុស្សស្លាប់នេះ៕
ដោយៈ ស.ស្អាត