សហរដ្ឋអាមេរិក៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ តុលាការប្រចាំរដ្ឋ Coliforniaបានសម្រេចចិត្តដាក់ទោសប្រហារជីវិត លើលោក Joseph Naso អាយុ ៧៩ឆ្នាំដោយត្រូវបានតុលាការចោទប្រកាន់ពីបទសំលាប់លើស្រ្តីបម្រើផ្លូវភេទ ៤នាក់។ មន្រ្តីប៉ូលីសបានអោយដឹងថា ស្រ្តី ២នាក់ក្នុងចំណោមជនរងគ្រោះទាំង ៤នាក់នោះគឺ ត្រូវបានលោក
Naso សំលាប់នៅឆ្នាំ ១៩៧០ ចំណែកស្រ្តី ២នាក់ផ្សេងទៀតគឺត្រូវបាន លោក Naso សំលាប់នៅឆ្នាំ ១៩
៩០នៅក្នុងតំបន់ដាច់ស្រយាលមួយកន្លែងនៃរដ្ឋ Colifornia។ មន្រ្តីប៉ូលីសដដែលបាននិយាយបន្តទៀតថា ស្រ្តី រងគ្រោះទាំង ៤នាក់នោះគឺមានឈ្មោះដូចជា Roxene Roggaschអាយុ ១៨ឆ្នាំ ,Carman Colonអាយុ ២២ឆ្នាំ,Pamela Parsonsអាយុ ៣៨ឆ្នាំ និង Tracy Tafoyaអាយុ ៣១ឆ្នាំ។
មន្រ្តីប៉ូលីសបានបញ្ជាក់ថា លោក Nasoគឺត្រូវបាននាំមកកាន់តុលាការវិនិឆ្ឆ័យតាំងតែពីឆ្នាំ ២០០៩មកម្លេះបន្ទាប់ ពីមន្រ្តីប៉ូលីសបានរកឃើញភស្តុតាងជាច្រើននៅក្នុងផ្ទះរបស់គាត់។ តុលាការប្រចាំរដ្ឋ Colifornia បានអោយដឹង ទៀតថា ក្រៅពីករណីសំលាប់លើស្រ្តីបម្រើផ្លូវភេទទាំង ៤នាក់នោះ លោក Nasoផងដែរគឺត្រូវបានជាប់ប្រកាន់
ពីបទសំលាប់លើស្រ្តីជនជាតិ Colifornia ២នាក់ផ្សេងទៀត។ ដោយ៖ តុលា