បង្កើតគណៈកម្មកាចំរុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​ បាន​ឆ្លើយ​តប​ពី​គ.ជ.ប
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បន្ទាប់ពីមានការស្នើសុំពីគណបក្សសង្គ្រោះជាតិឲ្យធ្វើការស៊ើបអង្កេតឡើងវិញ​លើភាព​មិនប្រក្រតី​
មួយចំនួននៃដំណើការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាកន្លងមកនោះ នៅព្រឹក​ថ្ងៃទី៣ខែសីហាឆ្នាំ ២០១៣
គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន​សម្រេច​បង្កើតគណៈកម្មការចំរុះ​មួយ​សម្រាប់​ត្រួត​
ពិនិត្យភាពមិនប្រក្រតីនៃដំណើរ​ការបោះ​ឆ្នោតនោះ។

លោក ទេព នីថាអគ្គលេខាធិការ គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប មានការ​ចូល​
រួម​​ពីតំណាងគណបក្សចំនួនពីរតំណាងគណបក្ស ប្រជាជនកម្ពុជា​មានគឺលោក ព្រំ សុខា និង តំណាង​គណ​
បក្ស​សង្គ្រោះជាតិលោក គុយ ប៊ុនរឿន ក្នុងកិច្ចប្រជុំបានសំរេចបង្កើតគណៈកម្មការចំរុះមួយ ហើយ​គណៈកម្ម​
ការ​ចំរុះ​នោះនិងពិភាក្សាគ្នាពីភារៈកិច្ច និងអាណត្តិរបស់ខ្លួនដែលត្រូវអនុវត្តនៅពេលខាងមុខនេះ។

លោកទេព នីថាបន្តថាចំពោះគណៈចំរុះនេះនិងមានតំណាងអង្កការជាតិ អន្តរជាតិ អ្នកសង្កេតការជាតិ អន្តរ​
ជាតិ​ចូលរូមនៃដំណើរការរបស់គណៈកម្មការនេះ ក៏ដូចជា ការដោះស្រាយបញ្ហាទូទៅផងដែរ។ ចំណែក​
អង្គការសហប្រជាជាតិ ចូលរួមមើលអាច ធ្វើជាអ្នកអង្កេតការណ៍បាន ដូចអង្គការមិនមែនរដ្ឋាភិបាលជាតិ
និងអន្តរជាតិ និងអ្នកអង្កេត ការណ៍ដទៃទៀតដែរ ដើម្បី​ធ្វើការអង្កេតការណ៍ពីដំណើរការ នៃគណៈកម្មការនេះ
ក៏ដូចជា​ដំណើរ​ការដោះស្រាយ​ទូ​ទៅ​ដែរ ហើយចំពោះពេលវេលា នៃការបង្កើត និងចំនួន អ្នក តំណាង​គណ​
បក្សនយោបាយ មិនទាន់បានកំណត់ទេ គឺគ្រាន់តែឯកភាព គ្នាបង្កើត គ ណៈកម្មការតែប៉ុណ្ណោះ។

លោកអគ្គលេខាធិការរូបនេះបញ្ជាក់ថាគណៈកម្មការនេះនិងបង្កើតឆាប់ៗនេះដោយ​នៅពេលនេះ​តែគ.ជ.ប.​
មិនទាន់កំណត់ចំនួនសមាជិកតំណាងនយោបាយមានចំនូនប៉ុន្មាននាក់ នសមាជិកគ.ជ.ប.ប៉ុន្មាននាក់នោះទេ។
ពេលនេះគ.ជ.ប.មិនទាន់កំណត់ថ្ងៃសម្រាប់​អនុវត្ត នោះទេគឺគ្រាន់​តែឲ្យគណបក្ស​នយោបាយ​ដែលមានឈ្មោះ​
ក្នុងបញ្ជើ​ដាក់របាយ ការណ៍ នៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ឬដាក់នៅគណៈ កម្មាធិការ
ជាតិរៀប ចំការបោះឆ្នោតអំពីភាពមិនប្រក្រតីដែលខ្លួនមាន។ប្រសិនគណបក្សនយោបាយ​ដាក់ នៅគណៈ​កម្ម​
ការរាជធានីរៀបចំការបោះឆ្នោតពេលនោះគាត់ពិនិត្យរូចគាតនិង​លើសយោបល់នេះទៅ​គណៈកម្មា​ធិការ​ជាតិ​
រៀបចំការបោះឆ្នោតជាអ្នកម្រេច។​

លោកទេព នីថាបញ្ជាក់ថាតួនាទីភារៈកិច្ចរបស់គណៈកម្មការចំរុះ នេះនិងដំណើរ​ការ​ត្រួតពិនិត្យភាព​មិនប្រក្រតី​
នេះគាត់នឹងជជែកគ្នាឲ្យបានច្បាស់លាស់ថែមទៀត។ចំពោះនីតិវិធី​នៃការស៊ើប​អង្កេតនូវ​ភាពមិនប្រក្រតី​នេះមិន​
អនុវត្តទៅតាមអំពើចិត្ត​នោះទេ គឺយើងផ្អែកទៅតាមរបាយការណ៍ដែលយើងទទួលបានពីគណបក្សនយោបាយ
នៅ​ពេលខាងមុខនិងការសម្រេចរបស់គណៈកម្មការចំរុះថាត្រូវមានភារកិច្ចដូចម្តេច។

លោកទេព នីថានូវបានបញ្ជាក់ទៀតថា គណៈកម្មការចំរុះនេះនិងពិនិត្យរបាយ​ការណ៍​ទាំងអស់ ។ នៅក្នុង​ថ្ងៃ​
នេះយើងទើបតែសម្រេចបង្កើតគណៈកម្មការនេះ ហើយ​យើង​កំពុងតែធ្វើសេចក្តី ព្រាង ដូច្ចេះរាល់​កិច្ច​ការ​អស់​
យើងមិនទាន់ពិភាក្សាគ្នានៅ​ឡើយទេ។ ពេលនេះ យើងនិងធ្វើការជាមួយគណបក្ស​នយោបាយ​ដូច្នេះសូម​ឲ្យ​
គណបក្ស​នយោបាយបញ្ជូនសមាភាពមកដើម្បីបង្កើតគណៈកម្មការចំរុះ។ ការបង្កើតគណៈកម្មកាចំរុះ​បាន​
បង្ហាញ​ភាពវិជ្ជមានព្រោះថាវាអាចឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកបោះឆ្នោតទាំងអស់​មានការ​នឹងធឹង​ក្នុងចិត្ត​ហើយ​
គ.ជ.ប.បានសហការណ៍គ្នា ដោះស្រាយបញ្ហាមិនប្រក្រតី​ក្នុងដំណើការបោះឆ្នោតកន្លងមក។

ចំណែក លោក គួយ ប៊ុនរឿន​ តំណាងគណបក្សសង្គ្រោះជាតិ​ឲ្យដឹងថាគណបក្ស​សង្គ្រោះ​ជាតិបាន​ស្នើសុំឲ្យ​
មាន​តំណាងអង្គការសហប្រជាជាតិក្នុងគណៈកម្មកាចំរុះ ប៉ុន្តែ​គ.ជ.ប.បានបដិសេធន៍ដោយលើក​ឡើងថា នៅ​
ក្នុងក្របខណ្ឌច្បាប់មិនមានភាគីណា អង្ក​ការ​សហប្រជាជាតិចូលក្នុងកិច្ចការនេះទេ។​ ប៉ុន្តែគណបក្ស​សង្គ្រោះ​
ជាតិ​ចង់ឲ្យអង្កការ​សហប្រជាជាតិ​ចូលរួម វាយតម្លៃក្នុងដំណើរការត្រួតពិនិត្យទាំងនោះ។

លោក គួយ ប៊ុនរឿន បន្តថាចំពោះសង្គមស៊ីវិលបានត្រូវបានគ.ជ.ប.​អនុញ្ញាតឲ្យចូល​រូមពិនិត្យនូវបណ្តឹង​ដែល​
ទទួល​បានមកពីបណ្តាខេត្តនិងតាមឃុំ សង្កាត់ទាំងអស់។ ក្រោយពីកិច្ចប្រជុំនេះ​បង្កើតគណៈ​ចំរុះនេះ​យើងទាម​
ទារឲ្យកំណត់យកពេលវេលាជាក់​លាក់មួយក្នុងការអនុវត្តយន្តការ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចតេជោ សែន អំពាវនាវឲ្យអាចារ្យ អាចារិនី និងលោកតា លោកយាយ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចតេជោ​ សែន អំពាវនាវ​ឲ្យអាចារ្យ ​អាចារិន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


​កាណាដា ​ជម្រុញឲ្យ​គណបក្ស​ទាំងពីរ​ បន្តធ្វើ​ការ​ចរចា​ ដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសកាណាដា ទទួលបន្ទុកក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 374 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1060 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864737​ នាក់