គ.ជ.ប.គ្រោងពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខេត្ត​មួយ​ចំនួន​ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ហៅកាត់ថា​(គ.ជ.ប.)​ទំនងជានឹង​ពន្យាពេល​ចុះ​ឈ្មោះ​​បោះឆ្នោតថ្មីឆ្នាំ២០១៣ដោយសារបញ្ហាគ្រោះ​ទឹក​ជំនន់ដ៏ធ្ងន់ធ្ងរ មិន​អាច​ចុះ​ឈ្មោះបាននៅតាមបណ្តាលឃុំ​\សង្កាត់ រាជធានី\ខេត្តមួយចំនួន។បើតាមការឲ្យដឹងពី លោក ទេព នីថា​អគ្គលេខាធិការគ.ជ.ប.តាម​ទូរស័ព្ទ​​នៅថ្ងៃ​ទី​១១ខែតុលាឆ្នាំ២០១៣នេះថាគ.ជ.ប.គ្រោងនឹងពន្យាពេលចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ថ្មី​នៅ​​តាម​បណ្តាខេត្តរាជធានីមួយចំនួន។លោកបន្តថាការ​ពន្យាពេលនោះ​ដោយសារ​នៅ​តាម​​បណ្តាឃុំ\សង្កាត់​ ​រាជ​ធានី\ខេ​ត្ត ​មួយ​ចំនួននោះត្រូវបានលិចលង់ដោយសារទឹកជំនន់​យ៉ាង​​ធ្ងន់ធ្ងរជា​ហេតុ​ធ្វើឲ្យបងប្អូនប្រ​ជា​​ពលរដ្ឋមិន​អាចអញ្ជើញ​ទៅ​ពិនិត្យបញ្ជីឈ្មោះ ​និង​ចុះ​ឈ្មោះបោះឆ្នោត​បា​ន។​

លោកទេព នីថា​ បន្តទៀតថា​គិតចាប់ពីថ្ងៃប្រកាសទទួលចុះឈ្មោះឆ្នោតនាថ្ងៃទី១​តុលា​មកត្រឹម​ថ្ងៃទី៨​ខែ​​តុលា​ដោយមិនគិតថ្ងៃបុណ្យភ្ជុំបិណ្ឌនោះទេ ​គណៈកម្មាធិការជាតិ​រៀប​​ចំការ​បោះ​ឆ្នោតបាន​ចុះឈ្មោះ​អ្នក​​បោះ​ឆ្នោតរយៈតែ៣ថ្ងៃប៉ុណ្ណោះ​ ហើយរយៈពេលនេះ​គ.ជ.ប​.បានចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មីបាន​ជាង​​៣១.០០០នាក់ លុបឈ្មោះជាង៩.០០០​នាក់​​​កែត​ម្រូវឈ្មោះនិងទិន្ទន័យផ្សេងៗ​ដែលខុស​ក្នុងបញ្ជី​បោះ​​ឆ្នោត​​ឆ្នាំ២០១២ជិត​៣០០០​​នាក់។លោកអគ្គលេខាធិការបញ្ជាក់ថានៅសប្តាហ៍ក្រោយ​នេះគ.ជ.ប.​និងពិនិត្យ​​សំ​ណើរ​​ពីគណៈកម្មាការឃុំ\សង្គាត់ដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នឹងត្រូវពន្យាពេល​ចុះ​ឈ្មោះនៅ​​តាម​​ឃុំ\​សង្កាត់រាជាធានី\ខេត្តមួយចំនួន។គ.ជ.ប.ពិនិត្យថា​ខេត្តណាខ្លះត្រូវ​ពន្យា​ពេល និងខេត្ត​ណា​មិនត្រូវ​​ពន្យាពេលនោះ។

​         តាមគម្រោងគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​គំរោង​ពន្យា​ពេ​លសម្រាប់​ការ​​ពិនិត្យ​​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោតនៅក្នុង៧ទៅ៨ខេត្តប៉ុណ្ណោះ ព្រោះថា​ខេត្ត​​ទាំងនោះ កំពុង​ទទួល​​រង​​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ។​ គ​.​ជ​.​ប មាន​ផែនការ​ពន្យាពេលសម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​​ឈ្មោះ​​បោះឆ្នោត នៅក្នុង​ឃុំ សង្កាត់ ចំនួន ១០០ ក្នុងចំណោមខេត្ត៧ទៅ៨នោះ មាន​ខេត្ត​មួយចំនួន​ន ស្ថិត​​នៅ​តាម​ព្រំដែន ខ្មែរ​-​ថៃនិង​ខេត្តមួយចំនួនទៀតនៅតាម​ប​ណ្តោយ​ដង​ទន្លេមេគង្គ​។​​
          អគ្គលេខាធិការគ.ជ.ប.រូបនេះបន្ថែមថា គ​.​ជ​.​បកំពុងតែជម្រុញ​ឲ្យ​គណៈកម្មការ​ខេត្ត រៀ​​​ប​​​ចំ​ការបោះ​​ឆ្នោត ស្រង់​បញ្ជី​ពី​ផលប៉ះពាល់​ដោយទឹក​ជន​ន់ និង​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ ដែ​លមាន​ឈ្មោះ​ហើយ និង​​ប្រជា​ពលរដ្ឋ​ដែល​មិនទាន់​មានឈ្មោះ​នៅតាម​បណ្តា​ខេត្តដែល មា​ន​​បញ្ហា​គ្រោះធម្មជាតិឆ្នាំនេះ​។​យោងតាម​​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថាមាន២០រាជធានី\ខេត្ត ​បាន​​​​ទទួលរង​ផលប៉ះពាល់​ពី​ទឹកជំនន់ លើកលែងតែ​ខេត្ត​កំពត កែប កំពង់សោម និង​ខេត្តកំពង់ស្ពឺ​។​​

          ទោះជាយ៉ាងណាក៏ដោយអគ្គលេធិការដ្ឋានគ.ជ.ប. បានប្រកាសពត័មាន​នៅថ្ងៃទី៨​ខែតុលា​ឆ្នាំ​​២០១៣កន្លងទៅនេះបានបង្ហាញពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះ​ឈ្មោះ​បោះ​​ឆ្នោត​ឲ្យ​ដឹងថា​ទោះបីជាឆ្នាំនេះមានឧបសគ្គទឹកជំនន់នៅតាម​បណ្តាល​ខេត្ត​មួយ​ចំនួន​ចំពេល​គ.ជ.ប.​កំពុង​​ដំណើរ​​ការពិនិត្យបញ្ជីឈ្មោះនិង​ចុះឈ្មោះបោះ​ឆ្នោត​ឆ្នាំ២០១៣ក្តី ក៏ប្រជាពលរដ្ឋ​បានចាប់​អារម្មណ៍អំពី​​ដំណើ​រ​​កា​រ​ចុះ​ឈ្មោះ​ និង​​ពិនិត្យ​បញ្ជីឈ្មោះបោះឆ្នោត ដោយអ្នកខ្លះបានមកពិនិត្យ និង​ចុះ​ឈ្មោះ​តាំង​ពីថ្ងៃ​​បើក​មកម៉្លេះ។

          បើគិតតែក្នុងរយៈពេលតែ២ថ្ងៃគឺចាប់ពីថ្ងៃទី០១និងថ្ងៃទី០២ខែតុលា លេខាធិកដ្ឋាន​រាជធានី\ខេត្ត​​រៀប​ចំការបោះឆ្នោត នៅឃុំ\សង្កាត់ចំនួន១.៣៨៥ ក្នុងចំណោមឃុំ \សង្កាត់ ទាំងអស់១.៦៣៣ មាន​​ប្រជាពល​រដ្ឋបានមកចុះឈ្មោះបោះឆ្នោតចំនួន៧.៨៣២នាក់ កែ តម្រូវឈ្មោះចំនួន៧៩១នាក់ និងសុំ​លុប​​ឈ្មោះ​ចេញពីបញ្ជីបោះឆ្នោត ចំនូន២.២៣៩នាក់។​

          សូមបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២០ ​ខែតុលា ឆ្នាំ២០១៣ ។ ​គ.ជ.ប.​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ មេត្តារួសរាល់ទៅ​ពិនិត្យ​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោតនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕  ដោយ៖ សស្អាត​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [663]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [689]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [614]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [570]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កាណាដា ​ជម្រុញឲ្យ​គណបក្ស​ទាំងពីរ​ បន្តធ្វើ​ការ​ចរចា​ ដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសកាណាដា ទទួលបន្ទុកក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [293]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [640]


មនុស្ស​​ ២នាក់​ជាប់​ចោទ​ពីបទ​សំលាប់​លើ​កុមារី ​Sophie​ Jones​

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃសុក្រម្សិលមិញ មន្រ្តីប៉ូល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 12 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 72 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 251 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 754561​ នាក់