ចាប់បានរថយន្ត ដឹកឈើគ្រញូង តាមផ្លូវជាតិលេខ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ក្រចេះ៖ សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ ថ្មរគ្រែ សហការជាមួយ កម្លាំងយោធាខេត្ត បានឆ្មក់ចាប់រថយន្ត​
ដឹកឈើគ្រញូង មួយគ្រឿងនៅលើកំណាត់ ផ្លូវជាតិលេខ73A  ម្តុំដីសម្បទាន សង្គមកិច្ច ឃុំសំបុក ស្រុកចិត្របុរី
ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។

រថយន្តមួយគ្រឿង ម៉ាក Toyota Tacoma ពាក់ស្លាកលេខភ្នំពេញ2M-8413 ដឹកឈើ គ្រញូង ដែលចរាចរណ៍ ចេញ​
ពីទឹកដី ខេត្តស្ទឹងត្រែងមកតាមដងផ្លូវជាតិលេខ 73 A ឆ្លងកាត់ខេត្តក្រចេះ ដើម្បីឆ្ពោះទៅលក់​នៅប្រទេស​វៀត​
ណាម លុះមកដលចំណុច ខាងលើត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាន រីឯម្ចាស់  ពុំស្គាល់អត្តសញ្ញាណ រត់គេច​ខ្លួន​
បាត់ ដោយបន្សល់ទុក នូវឯកសារ ស្លាកសញ្ញា ជារបស់មន្ត្រីយោធា នៅក្នុងរថយន្ត ។

លោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើ ថ្មរគ្រែ បានអោយដឹងថា  ឈើប្រណិតជាប្រភេទឈើគ្រញូង
ដ៏កម្រ ដែលសមត្ថកិច្ចចាប់រឹបអូសបានមានចំនួន ២៨៩ដុំ ស្មើ និង៦៨៥គីឡូក្រាមរួមនិងរថយន្តមួយគ្រឿង
គឺត្រូវបានសមត្ថកិច្ចដឹកយក ទៅរក្សាទុក នៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីកសាងសំណុំរឿង និងចាត់វិធាន
កាបន្តតាមផ្លូវច្បាប់។

គួរបញ្ចាក់ថា បើតាមប្រភពព័ត៌មាន ពីមជ្ឍដ្ឋានខាងក្រៅបានអោយដឹងថា ពេលថ្មីៗក្រុមឈ្មួញរក ស៊ីដឹក​ជញ្ចូន​
ឈើ ប្រណិតហាក់ដូចជាកក្រើកឡើងវិញទាំងផ្លូវទឹក និងផ្លូវគោក ពិសេស ជាងនេះ គឺពួកគេបានប្រើ​ប្រាស់នូវ​
រថយន្តថ្មីស៊េរីទំនើប  ដើម្បីបន្លំភ្នែក សមត្ថកិច្ចបានមួយចំនួន ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1453]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1343]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1152]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​ប៉ាគីស​ស្ថាន​ជួប​បញ្ហា​រញ្ជួយ​ដី​ផ្ទួន​ៗ​

ប៉ាគីសស្ថាន៖ ការរញ្ជួយដីមួយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [449]


​ខេត្តយូណាន​ផ្តល់​ម៉ាស៊ីន​បូមទឹក​ចំនួន​២០០គ្រឿង​ដល់​ខេត្តបន្ទាយមានជ័យ​

ភ្នំពេញ៖ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតរវាងខេត្តបន្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [553]


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [981]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 111 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 395 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230494​ នាក់