​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប គឺជា​ក្រុមហ៊ុន​មួយ ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ចំនួន​៥០០ ក្រុមហ៊ុន ទូទាំង​ពិភពលោក​។ ដោយឡែកក្រុមហ៊ុន ដា​តាំង បាន​ផលិត​អគ្គីសនី​ចំនួន​១២០​លាន គីឡូវ៉ាត់ នៅ ក្នុង​ប្រទេស​ចិន និង​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ដា​តាំង​គ្រុបបាន​ផលិត​គំរោង​វា​រី​អគ្គីសនី​ចំនួន​២ ក្នុងនោះ រួមមាន​ទំនប់​វា​រី​អគ្គីសនី អា​តៃ ដែល​នឹងត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧​មីនា​ ស្អែក​នេះ​។​

​ប្រធាន​ក្រុមហ៊ុន ដា​តាំង​គ្រុប លោក វាង យី​ពិញ ក្នុង​ឪ​កាស​ជួប​សម្តែង​ការគួរសម ចំពោះ​សម្តេច នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៦​មីនា​នេះ បានបញ្ជាក់​អំពី​វត្តមាន​របស់លោក ដែល​នឹងត្រូវ​ចូលរួម​សម្ពោធ​ទំនប់​វា​រី​អគ្គីសនី​អា​តៃ នៅក្នុង​ខេត្តពោធិសាត់ វេលា​ថ្ងៃស្អែក​នេះ​។ ទំនប់​វា​រី អគ្គីសនី អា​តៃ នេះ ត្រូវគេ​ជូនដំណឹង​ថា បាន​សាងសង់​ចប់​មុន​ផែនការ​កំណត់​ចំនួន​៦​ខែ​។លោក វាង យី​ពិញ បាន​ជំរាប​សម្តេច​តេ​ជោ​សែន ថា លោក​សង្ឃឹមថា វា​រី​អគ្គីសនី អា​តៃ ដែល​នឹង​សម្ពោធ​នៅវេលា​ថ្ងៃស្អែក​នេះ នឹង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ព្រះរា​ជា​ណាចក្រ​កម្ពុជា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​តប​ទៅវិញ​ថា ជាការ​ពិតណាស់ ក្រុម​ហ៊ុន ដា​តាំង ពិតជា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស តាមរយៈ​ការអភិវឌ្ឍន៍​វា​រី​អគ្គីសនី អា​តៃ នេះ ដែល​ពី​ដើម​មក​មិន​ដែលមាន​ការគិត​ច្រើន​ទេ ថា​តំបន់​នេះ អាច​ក្លាយទៅជា​ធុងអាគុយ របស់​កម្ពុជា គឺ​មានតែ​អ្នកវិទ្យាសាស្ត្រ​តែប៉ុណ្ណោះ ដែល​អាច​គិត​ឃើញ ហើយ​ពេលនេះ​ទៀត គម្រោង​នេះ​ត្រូវបាន​សាងសង់​ចប់​មុន​កាលកំណត់​ថែមទៀត​។សម្តេច​បាន​ មានប្រសាសន៍​កោតសរសើ​រ ដល់​ក្រុមហ៊ុន ហើយ​ក៏បាន​ស្វាគមន៍​ដល់​ក្រុម​ហ៊ុនឱ្យ​ចូលរួម​អភិវឌ្ឍន៍​លើ​គំរោង​ដទៃទៀត ដែល​អាចមាន​លទ្ធភាព ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [902]


ក្រុមតោ​ខៀវ ​Chelsea​ យល់​ព្រម​ចុះកុងត្រា​ទិញ​កីឡាក​រ​ Mahamed​ Salah​

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមតោខៀវ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [463]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 223 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 516 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230615​ នាក់