ប្រទេសអ៊ីតាលី៖ យោងតាមអ្នករាយការណ៍ប្រចាំកោះ Sardinia បាននិយាយអោយដឹងថា រហូតមកដល់
ពេលនេះចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Clepatraនិងទឹកជំនន់គឺបានឡើងដល់ ១៨នាក់ហើយ។ ក្រុមសង្រ្គោះបន្ទាន់បាននិយាយបន្តទៀតថា មនុស្សម្នាក់គឺបានបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់មួយយ៉ាងខ្លាំង
នៅក្នុងតំបន់នោះរួចមកចំណែកឯយានយន្តជាច្រើនគ្រឿងគឺត្រូវបានទឹកជំនន់នោះកួចយកទៅបាត់។ មន្រ្តីប៉ូលីសម្នាក់បាននិយាយបន្ថែមទៀតថា ស្ពានមួយកន្លែងក្នុងតំបន់នោះគឺត្រូវបានបាក់។ ក្រុមព្យាករណ៍
ឧត្តុនិយមបាននិយាយអោយដឹងថា តំបន់មួយចំនួននៃទីក្រុង Olbia គឺកំពុងតែរងសំពាធទឹកភ្លៀងរយ៉ាងខ្លាំង
( កំពស់៣ម៉ែត)។
ក្រុមសង្រ្គោះបន្ទាន់ម្នាក់បានប្រាប់អ្នកកាសែតថា ជនជាតិប្រេស៊ីល ៤នាក់គឺបានលង់ទឹកស្លាប់ខណះពេលដែល ពួកគេព្យាយាមជិះទូកឆ្លងកាត់ទីក្រុង Arzachena។ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា មនុស្ស ៣នាក់ផ្សេងទៀតបានស្លាប់នៅពេលដែលស្ពានមួយកន្លែងក្បែរទីក្រុង Olbiaគឺបានបាក់។ មន្រ្តីប៉ូលីសដដែលបាន
និយាយបន្តទៀតថា សាកសពស្រ្តីម្នាក់និងកូនរបស់នាងម្នាក់ទៀតគឺត្រូវបានគេរកឃើញនៅក្នុងឡានមួយគ្រឿង។ បន្ទាប់ពីមានហេតុការណ៍កើតឡើងភ្លាមៗលោកនាយករដ្ឋមន្រ្តី Enrico Lettaបានផ្តល់នូវថវិការចំនួន ២៧លាន ដុល្លារដល់ជនរងគ្រោះនៅក្នងតំបន់កើតហេតុនោះ ព្រមទាំងបញ្ជាអោយកងកម្លាំងសង្រ្គោះបន្ទាន់ជាច្រើននាក់
ចុះទៅកន្លែងកើតហេតុនោះទៀតផង។ ដោយ៖ តុលា