លោក ទ្រី ​ណារិន ​អភិបាល​ខេត្តបន្ទាយ​មានជ័យ​ ទទួល​មរណភាព ​ដោយ​គ្រោះថ្នាក់​ច​រាចរណ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

បាត់ដំបង​៖ លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ បានទទួល​មរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​មោង​ឬ​ស្សី ខណៈ​រថយន្ត របស់​កាត់​បាន​បើក​បុក​ពីក្រោយ​រថយន្ត​ធំ​មួយគ្រឿង​ទៀត បើក​ស្រប​ទិស​​គ្នា​ពី ខេត្តបន្ទាយមានជ័យ ទៅកាន់​រាជធានី​ភ្នំពេញ​។​ គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៤ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៣ ខែ វិច្ឆិកា នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង ភូមិ​មោង ស្រុក មោង​ឬ​ស្សី ខេត្ត​បាត់ដំបង​។​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង​ដែល​បាន​ចុះទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​​ដែល​លោក ទ្រី ណារិន ជិះ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ម៉ាក​ប្រា​ដូ​ពណ៌​ខ្មៅ​ពាក់​ ស្លា​លេខ​រដ្ឋ​36.2.0525​មាន​បិត​អក្សរ​គ​.​ជ​.​ប​.​អ​.​ប ត្រូវ​ខូចខាត​ខ្ទេច​មុខ​មួយ​ចំហៀង​ខាងស្តាំ​ទាំងស្រុង​។ ហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ក៏​បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​ឈ្មោះ ម៉ៅ រងរបួស​ធ្ងន់​ផងដែរ​។​

​សាក្សីដែល​បានដឹង​ហេតុការណ៍បាន​ប្រាប់​សមត្ថកិច្ច​ថា នៅពេល​ភ្លឺ​ស្រាងៗ​ថ្ងៃ​ពុធ​នេះ គេ​ឃើញ​មាន​រថយន្ត​ធំ​មួយ​គ្រឿង បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត​លើផ្លូវ​ជាតិ​លេខ​៥​ពី​បាត់ដំបង ទៅ​ភ្នំពេញ​មួយសន្ទុះ ក្រោយមក​ក៏​ឃើញ​រថយន្ត​​ពណ៌​ខ្មៅ​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន បម្រុង​ប្រជែង​ជាមួយ​រថយន្ត​ធំ​នោះ តែ ហាក់ដូចជា មាន​អ្វី​នៅ​​ពីមុខ​ទើប​រថយន្ត​ខ្មៅ​វ៉ា មិនបាន​ក៏​ទាញ​ចង្កូត​ចូល​ស្តាំ​វិញ​បណ្តាល​ឲ្យ​បុក​រថយន្ត​ធំ​ពីក្រោយ​ បណ្តាល​ឲ្យ​មនុស្ស​ក្នុង​​រថយន្ត​​២​នាក់​រងរបួស​ធ្ងន់​។​ចំណែករថយន្ត​ធំ​បាន​បើក​ទៅមុខ​ដូចជា​មិនដឹង​រឿង​អ្វី ហើយ​ក្រោយមក​ទើប​សមត្ថ​កិច្ច​​ទៅ​​ដល់​កន្លែងកើតហេតុ និង ដឹក​ជង រងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង តែ​ជា​អកុសល លោក ទ្រី ណារិន អភិបាល​ខេត្ត​បន្ទាយមានជ័យ ដែលជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​ពីរ​នាក់​នោះបាន​ទទួលមរណៈភាព​ពេល​ដឹក​មក​ដល់​​មន្ទីរពេទ្យ​៕ ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [603]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [761]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [645]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [549]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [527]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្យុះ​ទីហ្វុង​ Haiyan​ នឹងមក​ដល់ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ស្អែក​នេះ​

ប្រទេសហ្វីលីពីន៖ ក្រុមព្យាករណ៍ឧត្តុនិយមបានទាយទុកថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


អត្រាអត់​ការងារ​ធ្វើ​របស់​ប្រជាជន​កម្ពុជា​២,៧%​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ក្នុង​តំបន់​

ភ្នំពេញ៖ ប្រជាជននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [385]


ថ្ងៃសិទ្ធិនារី​ ជា វិបុល​ ធ្វើឱ្យភរិយា​ស្រក់ទឹកភ្នែក​ដោយនឹក​ស្មានដល់​

ក្នុងវីដេអូ Click ដែឡមានរយៈពេលជាង២០នាទី ភ្ជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 161 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748714​ នាក់