លោក ប៉ា សុជាតិវង្ស​ ប្រមានដកតំណែង​អ្នកគ្រប់គ្រងផ្សារ​ និងអ្នកទទួល​បន្ទុកម៉ៅការភា​ស៊ីផ្សាររដ្ឋ​ទាំង២៦នៅ​រាជធានីភ្នំពេញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ភ្នំពេញៈ អភិ​បាល​រាជធានី​ភ្នំពេញ​ បាន​ព្រមាន​ដកតំណែង​អ្នកគ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំង​២៦​នៅ​រាជ ធា​នី​ភ្នំពេញ  និង​ព្រមាន​លុបចោល​ភាស៊ី​ផ្ញើ​កង់​-​ម៉ូតូ​នៅតាម​ផ្សារ​ទាំងឡាយណា បើសិននៅតែ​បន្ដ​យក​ថ្លៃ​លើសពី​សៀវភៅ​បន្ទុក​ដែល​បានកំណត់​។​

      ថ្លែងក្នុង​កិច្ចប្រជុំ​ការអនុវត្ត​សណ្តាប់ធ្នាប់ និង​ភាស៊ី​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី៥ ខែ​មីនា លោក.​ប៉ា សុជាតិ វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា  បើសិនកន្លែងផ្ញើកង់​-​ម៉ូតូ​តាម​ផ្សារ​នីមួយៗ​យក​លើសពី​សៀវភៅ​បន្ទុក គឺ​ត្រូវ​លុបចោល​កិច្ចសន្យាតែម្ដង ហើយ​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​ទៀតផង ។ 

      លោកបាន​បញ្ជាក់ថា  ការមិនអនុវត្តតាម​សៀវភៅ​បន្ទុក​កន្លងមកនេះ បានធ្វើឱ្យ​មានការ​រិះគន់ និង​ថ្នាំងថ្នាក់​អារម្មណ៍ ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​មិនតិច​ឡើយ​ហើយ​ពួកគាត់​បាន​ស្ដីបន្ទោស​ចំពោះ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ លោកអភិបាល​បន្តថា ចាប់ពីពេលនេះ​ទៅ​សណ្តា​ប់​​ធ្នាប់​នៅតាម​ទីផ្សារ​ពិសេស​នៅក្រៅ​ផ្សារ​ត្រូវតែ​រៀបចំ​អោយ​ប្រសើរឡើង​ដោយ​មិនអោយ​មាន​ភាព​រញ៉េ​រញ៉ៃ​ទៀត​ទេ​។ សកម្មភាព​នេះ រាជធានី​ភ្នំពេញ​មិន​បណ្តែតបណ្តោយ​តទៅទៀត​ឡើយ បើ​ប្រធាន​ផ្សារ អភិបាលរងក្រុង អភិបាលខណ្ឌ អភិបាលរងខណ្ឌ និង​មន្ត្រី​ចំណុះអោយ​សាលា​រាជធានី​ទាំងអស់​ចាប់ពីពេលនេះ​តទៅ​បើ​ធ្វើ​ការងារ​មិនកើត​ទេ​ត្រូវតែ ដកចេញ​ព្រោះ​ដល់​ពេលដែល​ត្រូវ​កែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ហើយ​។

      ទន្ទឹមនឹងនោះដែរ អភិបាល​រាជធានី​ភ្នំពេញ​បានស្នើឲ្យ​មាន​ការដាក់​ប្រអប់​សំបុត្រ នៅតាម​ផ្សារ នី​មួយ​ៗ ដើម្បី​ទទួល​លិខិត​ស្ដីពី​មតិយោបល់ និង​ការរិះគន់​នានា​របស់​ប្រជាពលរដ្ឋ និង​ក្រុម អាជីវករ ហើយ​អភិបាលខណ្ឌ​ត្រូវតែ​កាន់​ប្រអប់​សំបុត្រ​នោះ ដើម្បី​ធ្វើការ​ពិនិត្យមើល​និង​កែលំអ​ឡើងវិញ ដែល​នេះ​​ជា​យន្តការ​ដ៏​ល្អ​ក្នុងការ​កាត់បន្ថយ​ភាព​ថ្នាំងថ្នាក់​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​។

      ​ដោយឡែក​ជុំវិញ​បញ្ហា​សណ្ដាប់ធ្នាប់ ​និងសន្ដិសុខ នៅតាមបណ្តា​ផ្សារ​នានា លោកអភិបាល​រាជ​ធានី​​បានស្នើ​ឱ្យមាន​ការរៀប​ចំ​ជា​បណ្ដើរៗ ដោយ​ចាប់ផ្ដើម​ពី​ផ្សារ​ដែល​ប្រជាពលរដ្ឋ​រិះគន់​ច្រើនជាងគេ​។ ក្នុងនោះ សម្រាប់​ខណ្ឌ​ទួលគោក ត្រូវ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ដើម​គ, ខណ្ឌ​៧​មករា រៀប ចំ​សណ្ដាប់ធ្នាប់ នៅ​ផ្សារ​អូ​ឫស្សី, ខណ្ឌចំការមន រៀបចំ​សណ្ដាប់ធ្នាប់​នៅផ្សារ​អូឡាំពិក ,ខណ្ឌដូនពេញ​រៀបចំ​សណ្ដាប់​នៅ​ផ្សារ​ធុះ​ថ្មី ,ខណ្ឌមានជ័យ រៀបចំ​សណ្ដាប់ ធ្នាប់​នៅ​ផ្សារ​ច្បារអំពៅ, ខណ្ឌដង្កោ​រៀប ចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ថ្នល់​បត់ ,ខណ្ឌ​ពោធិ៍​សែន ជ័យ រៀប​ចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ជេន​ជូ​រី​ផ្លា​ហ្សា ,ខណ្ឌ​សែន​សុខ​រៀបចំ​សណ្ដាប់ធ្នាប់ នៅផ្សារ​ទឹកថ្លា, និង​ខណ្ឌឫស្សីកែវ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ផ្សារ​ទួល​សង្កែ ដើម្បីឱ្យ​ផ្សារ​ទាំង នេះ ក្លាយជា​ផ្សារ​គំរូ​មុនគេ រួចហើយ​បន្ដទៅ​រៀបចំ​តាម​ផ្សារ​នានា ក្នុង​ខណ្ឌ នីមួយៗ​។

      សូមជម្រាបជូនដែរថា  នៅ​ទូទាំង​រាជធានី​មាន​ផ្សារ​រដ្ឋ​ទាំងអស់​ចំនួន ២៦​ផ្សារ ឯកជន​១៦​ផ្សារ ផ្សារ​ទំនើប​ចំនួន​៣៦ ផ្សារ​មិន​រៀបរយ​ចំនួន​១៤ និង​ផ្សារ​មី​នី​ម៉ា​ត​ចំនួន​៩៦​ដែលមាន​ច្បាប់ ត្រឹមត្រូវ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ៕  ដោយ៖ ភិនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាត្រូវបាន IPU ជ្រើសតាំងជាសមាជិកពេញសិទ្ធិនៃគណៈកម្មការអចិន្ត្រៃយ៍ទី៣

ភ្នំពេញ៖ មហាសន្និបាតលើកទី១៣០សហភាពអន្តរសភា (IPU) នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [280]


​ក្រុមហ៊ុន​ Precision​ Cambodia Ltd ​ចាប់ផ្តើម​បង្កើតកន្លែង ​លក់ឡាន​ ម៉ាក​ Porsche​លើកដំបូង​នៅកម្ពុជា​​

ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [350]


បុរសម្នាក់យកកាំបិតបុ័តោ​កាប់​ក្មួយប្រុស​បង្កើត​ស្លាប់​ម្តាយមីង រងបួសធ្ងន់នៅស្រុកព្រះនេត្រព្រះ

បុរសវិកលចារិកម្នាក់រស់នៅជាមួយម្តាយមីងនិងក្មួយប្រុស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [319]


ពួក​ឧទាម​អ៊ីស្លាម​បាញ់សំលាប់​ជនជាតិ​ស៊េរី​ជាង​ ១០នាក់​

ប្រទេសស៊េរី៖ យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា​ នៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [447]


លោក ​Al-​Amriki​ និង​Al-​ Britanti ត្រូវ​បាន​គេ​សំ​លាប់​នៅ​​ប្រទេស​សូម៉ាលី

សូម៉ាលី​ ៖ សាក្សីបានប្រាប់ស...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [381]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 224 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2123 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865800​ នាក់