ជប៉ុន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​កូរ៉េ​ខាង​ជើង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ក្រុង តូក្យូៈ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា ប្រទេស​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ជើង​ការណ៍​ពេញ​លេញ​នៅ​មុន​ការ​ បាញ់​មីស៊ីល​ចម្ងាយ​មធ្យម​របស់​កូរ៉េ​ខាង​ជើង​ខណៈ​ដែល​កូរ៉េ​ខាង​ត្បូង​និង​ អាមេរិក​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឃ្លាំ​មើល​ខាង​យោធា​ទៅ​កាន់«ការ​គំរាម​ កំហែង​ដ៏ សំខាន់»។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​លោក Itsunori Onodera បាន​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ពេញ​លេញ ចាប់​តាំង​ពី​យើង​បាន​ពង្រាយ​កង​ឯកភាព​យោធា​ជាច្រើន ហើយ​ធ្វើ​ដូច្នោះ​យើង​នឹង​រក្សា​បាន​នូវ​ការ​តាម​ដាន​ឃ្លាំ​មើល»។

នាយក​រដ្ឋ​មន្ត្រី ស៊ីនហ្សូ អាបេ បាន​និយាយ​ដោយ​ឡែក​ថា៖​«យើង​កំពុង​ធ្វើ​ការ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បី​ការពារ​ជីវិត​ពលរដ្ឋ​យើង និង​ធានា​ដល់​សុវត្ថិភាព​របស់​ពួក​គេ»។

កម្លាំង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​បាន​បង្កើត​ការ​ប្រុង​ជើង​ការ​ខ្ពស់​ចំពោះ​«​ការ​គំរាម​កំហែង​ ដល់​ជីវិត​»​ពី​ថ្ងៃ​ពុធ​មុន​ពេល​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ ​តេស្ត​មីស៊ីល​ខណៈ​ភាព​តាន​តឹង​កើន​ឡើង​៥​ថ្ងៃ​សម្រាប់​ខួប​ដ៏​សំខាន់​មួយ​។

ដោយ​ស្រង់​សម្ដី​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​ទីភ្នាក់ងារ​ព័ត៌មាន​ យ៉ុន​ហាប់​របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ទី​បញ្ជាការ​កម្លាំង​ចម្រុះ កូរ៉េ​ខាង​ត្បូង-អាមេរិក​បាន​ដំឡើង​ឋានៈ​ឃ្លាំ​មើល​«Watchcon»​របស់​ខ្លួន ពី​៣​ទៅ​២​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត។

ឋានៈ​ឃ្លាំ​មើល Watchcon 4 ចូល​ជា​ធរមាន​ក្នុង​ពេល​សន្តិភាព​ធម្មតា ខណៈ​ឋានៈ​ឃ្លាំ​មើល Watchcon 3 គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​គំរាម​ដ៏​សំខាន់ ហើយ​ឋានៈ​ឃ្លាំ​មើល Watchcon 1 ត្រូវ​ប្រើ​ក្នុង​ពេល​សង្គ្រាម​តែ​ម្តង​។

ក្នុង​របាយ​ការណ៍​ដោយ​ឡែក​មួយ ទីភ្នាក់​ងារ​យ៉ុនហាប់​បាន​ស្រង់​ប្រភព​រដ្ឋាភិបាល​មួយ​ដូច​បាន​និយាយ​ថា​ ក្រុង​ព្យុងយ៉ាង​អាច​កំពុង​រៀប​ចំ​ការ​បាញ់​ពហុ​មីស៊ីល បន្ទាប់​ពី​រថយន្ត​ប្រព័ន្ធ​បាញ់​ជាច្រើន​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ដឹក​មីស៊ីល SCUD ចម្ងាយ​ខ្លី​ជាង​និង​មីស៊ីល Radong។

ជប៉ុន​ដែល​កម្លាំង​ប្រដាប់​អាវុធ​ខ្លួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បាញ់​ រាល់ មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ឆ្ពោះ​មក ទឹក​ដី​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​បាន​ពង្រាយ​មីស៊ីល Patriot ជាច្រើន​គ្រឿង​នៅ​ក្រុង​តូក្យូ ដើម្បី​ការពារ​ប្រជាជន​៣០​លាន​នាក់​របស់​ខ្លួន​ដែល​រស់​នៅ​ទី​នោះ។

មេ​បញ្ជា​ការ​យោធា​កំពូល​អាមេរិក​មួយ​រូប កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​គាំទ្រ​ការ​បាញ់​ទម្លាក់​មីស៊ីល កូរ៉េ​ខាង​ជើង​តែ​បើ​សិន​វា​គំរាម​កំហែង​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់។

បន្ថែម​ពី​លើ​ប្រព័ន្ធ​មីស៊ីល PAC 3 នាវា​ពិឃាត Aegis ដែល​បំពាក់​ដោយ​មីស៊ីល​ស្ទាក់​ចាប់​ដែល​មាន​មូលដ្ឋាន​នៅ​សមុទ្រ ក៏​ត្រូវ​បាន​ពង្រាយ​នៅ​ក្នុង​សមុទ្រ​ជប៉ុន​ផង​ដែរ។

កាល​ពី​សប្តាហ៍​មុន​កូរ៉េ​ខាង​ជើង​ប្រាប់​អ្នក​ការ​ទូត​បរទេស​នៅ​ក្រុង​ ព្យុងយ៉ាង​ថា​ពួក​គេ​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១០​មេសា ដើម្បី​ពិចារណា​ជម្លៀស​ចេញ​ដោយ​បង្ក​ពាក្យ​ចចាម​អារ៉ាម​នៃ​ការ​បាញ់​មីស៊ីល​ រវាង​ថ្ងៃ​ពុធ និង​ការ​អបអរ​ខួប​កំណើត លោក គីម អ៊ីលស៊ុង​ថ្ងៃ​ទី១៥ ខែ​មេសា។

ជា​ថ្មី​ម្តង​ទៀត កាល​ពី​ថ្ងៃ​អង្គារ កូរ៉េ​ខាង​ជើង បាន​ព្រមាន​ថា ឧបទ្វីប​បាន​ឈាន​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ​ក្តៅ​គគុក និង​ណែ​នាំ​ឲ្យ​ជន​បរទេស​នៅ​កូរ៉េ​ខាង​ត្បូង​ពិចារណា​ក្នុង​ការ​ជម្លៀស​ ខ្លួន​ចេញ​។

រដ្ឋ​មន្ត្រីការ​បរទេស​កូរ៉េ​ខាង​ត្បូង​លោក​យ៉ុន ប្យុងសេ បាន​ប្រាប់​សភា​ថា ការ​បាញ់​មីស៊ីល​នោះ​អាច​កើត​មាន​នៅ​ពេល​ណា​មួយ​និង​បាន​ព្រមាន​ក្រុង​ ព្យុងយ៉ាង​ថា គេ​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម​ជុំ​ថ្មី​ពី​អ.ស.ប.។

ចារកម្ម​កូរ៉េ​ខាង​ត្បូង​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​រៀបចំ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រឿង​សម្រាប់​ការ​បាញ់​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន ថ្វី បើ​មាន​ការ​ព្រមាន​ពី​សម្ព័ន្ធ​មិត្ត​ចិន​ឲ្យ​ចៀស​ទង្វើ​បង្ក​ហេតុ​ចំ​ពេល​ មាន​ភាព​តាន​តឹង​ខ្ពស់៕

 
130411_17a
រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​ជប៉ុន លោក​ Itsunori Onodera ចុះ​ត្រួត​ពិនិត្យប្រ​ព័ន្ធ​មីស៊ីល Pac-3 ដែល​បាន​ពង្រាយ​ក្នុង​ក្រុង​តូក្យូ​ កាលពី​ថ្ងៃទី​១០ មេសា ២០១៣។ AFP

ប្រភព៖Phnom Penh Post

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [563]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 388 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1198 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864875​ នាក់