ICE បង្ហាញថា មានពលរដ្ឋជាង៨០ឆ្លើយថា ប្រទេសកម្ពុជាមានការរីកចម្រើនល្អ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

    ភ្នំពេញ៖ វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា(ICE )នៅព្រឹកថ្ងៃទី១៧ ឧសភា នេះ បានបង្ហាញអំពី​លទ្ធផល​នៃការស្ទង់​មតិ
​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុង​១៥រាជធានីខេត្តដោយ​ផ្តោតទៅលើ​បញ្ហា​បរិបទ​​​ដំណើរអភិវឌ្ឍន៍​ប្រទេសកម្ពុ
ជាប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ​រប​ស់រាជ​រដ្ឋាភិបាល គណបក្សប្រឆាំង និង​សក្តារ​នុព​ល​របស់​រាជរដ្ឋា
ភិបាល និង​គណបក្សប្រឆាំង រួមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។ក្នុងនោះមានប្រជាពលរដ្ឋចំនួន៨០,៧២%
បានយល់ឃើញថា​ប្រ​ទេស​កម្ពុជាមានការរីកចំរើនល្អហើយចំនួន៧,៦៦% យល់ឃើញថារីកចំរើនមិនល្អ​និង
អត់​ដឹង​មានចំនួន១១,១៧%          ។​  ការបង្ហាញនេះបានធ្វើឡើងនៅ​សណ្ឋាគារអាំងទែរ​កង់​ទី​ណង់​តា​ល់​។

​លោកបណ្ឌិត ឈឹម ផល​វរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋវិទ្យា បានធ្វើ​បទ​បង្ហាញថា ៖ ការធ្វើ​ស្ទង់​មតិ​នេះបាន
ធ្វើ​លើ​ប្រជាពលរដ្ឋ២​​.០៥៩​នាក់ ដើម្បី​ស្ទង់​មតិ​ពួកគាត់ ជា​សារ​ទៅ​អ្នក​នយោបាយ រាជរដ្ឋាភិបាល និង​សាធារ
ណជន ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ទៅលើ​បរិបទ​នៅក្នុង​ប្រទេស​កម្ពុជាបច្ចុប្បន្ន​។     ចំពោះ​លទ្ធផល​ក្នុង​
ការស្ទង់មតិ ទូទាំងប្រទេស ក្នុង​១៥ រាជធានី​​-​ខេត្ត   ដោយ​សួរ​ប្រជាពលរដ្ឋ​អំពីរយៈពេល​៥​ឆ្នាំចុងក្រោយពី​ឆ្នាំ​
២០០៨ ដល់​ឆ្នាំ​២០១៣ កម្ពុជា​មានការ​រីកចម្រើន​យ៉ាងណា​? ។  ក្នុង​សំណួរ​នេះ បាន​បង្ហាញថា ប្រជាពលរដ្ឋ
​ចំនួន ៨០,៧២% បាន​ឆ្លើយថា ប្រទេស​កម្ពុជា   មានការ​រីកចម្រើន​ល្អ​ ៧,៦៦%   បាន​ឆ្លើយថា ប្រទេស​កម្ពុជា
មានការ​រីកចម្រើនមិនល្អ​និង ១១,១៧% បាន​ឆ្លើយថា អត់​ដឹង​។

ទាក់ទង​ទៅនឹង​សំណួរ ដែល​សួរ​​ថា    តើ​កម្ពុជា​ធ្វើដំណើរ​ទៅលើ​ផ្លូវត្រូវឬ​យ៉ាងណា​?   មានពល​រដ្ឋ​​ចំនួន ៦៤,
១៧% បាន​ឆ្លើយថា ប្រទេស​កម្ពុជាដើរ​លើផ្លូវ​ត្រូវ​ ហើយ ៩,៥០% ទៀតបាន​ឆ្លើយថា  ប្រទេស​កម្ពុជាដើរ​លើ
ផ្លូវ​មិនត្រូវ​និង២៥,៤៦% បាន​ឆ្លើយថាអត់​ដឹង​។   ចំពោះ​សំណួរ​សួរថា    តើ​ប្រទេស​កម្ពុជានៅលើ​ផ្លូវ​ត្រឹមត្រូវ
ឬ មិន​ត្រឹមត្រូវ​យ៉ាងណា​នោះ បាន​បង្ហាញថា ប្រជាពលរដ្ឋ​ចំនួន ៥៧,១៨% បាន​ឆ្លើយថា  ប្រទេស​កម្ពុជា​ដើរ​
លើផ្លូវ​ត្រូវ ព្រោះ​មាន​សន្តិភាព  មាន​ស្ថិរភាព​ល្អប្រសើរ ប្រជាធិបតេយ្យ   ការគោរព​សិទ្ធិមនុស្ស​ល្អ សេដ្ឋកិច្ច​
ល្អប្រសើរ មាន​ស្ពាន ថ្នល់ ផ្លូវ ល្អប្រសើរ​។

​ចំណែក​សំណួរថា តើ​កម្ពុជា​ដើរ​លើផ្លូវមិន​ត្រឹមត្រូវដោយ​កត្តា​អ្វី​?  ​ សំណួរ​នេះ បាន​បង្ហាញថា   ប្រជាពលរដ្ឋ​
ចំនួន ២១,៣៥% បាន​ឆ្លើយថា ដោយសារ​ប្រទេស​កម្ពុ​ជាមាន​អំពើពុករលួយ​។  ១៧,៥៣% បាន​ឆ្លើយថា មក
ពី​ប្រទេស​កម្ពុជា មាន​ភាពក្រីក្រ​ ១៦,៧០% បាន​ឆ្លើយថា មកពី​អត់​ការងារ​ធ្វើ​។   ១១,៩៩% បាន​ឆ្លើយថា មក
ពី​ភាពអយុត្តិធម៌​នៅ​តុលាការ​។ ន​ប្រជាធិបតេយ្យ ៥,១៧%​។ អស្ថិរភាព​នយោបាយ ៣,៥២%។

ដោយឡែកពាក់ព័ន្ធដល់ការបង្កើតឲ្យមានក្រុមយុវជនស្មគ្រ័ចិត្តវាស់វែងដីធ្លីវិញ  លោកបណ្ឌិត  លោក​បណ្ឌិត
ឈឺ​ម ផល​វរុណ បានបង្ហាញថា មានប្រជាពលរដ្ឋ​ប្រមាណ៨០% ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត
​ឲ្យ​មាន​ក្រុមយុវជន​ស្ម័គ្រចិត្តចុះ​វាស់វែង​ដីធ្លី​ជូន​ពួកគាត់ និង​មាន២០%​ ដែល​មិន​គាំទ្រ​។

លោកបណ្ឌិត​បាន​បន្តថា ប្រជាពលរដ្ឋបាន​រំពឹង និង​នៅតែមាន​ការគាំទ្រ​បេសកម្ម​យុវជន​ស្ម័គ្រចិត្តទៅ​ថ្ងៃ​អនា
គត មាន​ប្រមាណ៧៨,៨% និង​មិន​គាំទ្រ​ឲ្យ​មានការ​បង្កើត​យ​វុ​វជន​ស្ម័គ្រចិត្ត នៅ​ថ្ងៃក្រោយ ប្រមាណ៣,៩៤%។

គួរ​បញ្ជាក់ថា ជុំវិញ​ការធ្វើ​បទ​បង្ហាញ​លទ្ធផល​នៃ​ការស្ទង់មតិ​ប្រជាពលរដ្ឋនេះ បាន​ផ្តោតទៅលើ​ប្រធានបទ សំ
ខាន់ៗដូចជា​៖ ទី១.បទ​បង្ហាញ​អំពី​ទិន្នន័យ​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​នៃ​ការស្ទង់មតិ​ សរុប​ទូទាំងប្រទេស និង​តាម​
ខេត្ត ក្រុងនីមួយៗ នៅតាម​ក្រុម​អាយុ ក្រុម​មុខរបរ​វិជ្ជាជីវៈ និង​ក​ម្រិ​វប្បធម៌។ទី២.បទ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ
ស្ទង់មតិ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​សម្តែង​ឆន្ទៈ​វាយតម្លៃ​ទៅលើ   បរិបទ​ស្តីពី​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ស្តីពី
​ដំណើរការ​ប្រជាធិបតេយ្យ​ភា​វូ​នីយកម្ម និង​សេរីភាព​ស្តីពី​ការវិវត្ត    នៃ​កម្រិតជីវភាព​រស់នៅ ស្តីពី​បរិបទ​នយោ
បាយ​របស់​រាជរដ្ឋាភិបាល ស្តីពី​បរិបទ​របស់​គណបក្ស​នានា   ស្តីពី​សក្តានុពល​នយោបាយ របស់​ប្រមុខ​រាជរដ្ឋា
ភិបាល និង​មេដឹកនាំ​គណបក្សប្រឆាំង​ផងដែរ ។

ទាក់ទិននឹងការស្ទង់មតិនេះដែរ ​​​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI)  របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាប្រិ
យភាព​របស់​សម្ដេច​តេជោ​​នាយក​រដ្ឋមន្ត្រី​​ឲ្យ​ដឹង​ថាការ​ទុកចិត្ត​ចំពោះ​នាយករដ្ឋ​មន្ត្រី​មាន៨៧% ក្នុងចំណោម​
មនុស្ស​ប្រមាណ២០០០នាក់​ដែល​ត្រូវ​បាន​សម្ភាសន៍​បាន​បញ្ជាក់​ថាប្រជា​ប្រិយភាព​របស់​សម្តេច​អគ្គមហាសេ
នាបតី​តេហ៊ុនសែនបាន​កើនឡើង​ចាប់តាំងពី​ឆ្នាំ​២០០៦មកដល់ឆ្នាំ២០១១នោះ​៕ដោយ៖ សំអាត

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [829]


មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភា ធ្វើរេញដើម្បីបង្កើនប្រជាប្រិយ៍ភាព

មន្រ្តីបក្សឆំាងយកវេទិការប្រជុំពេញរដ្ឋសភាធ្វើ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [367]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 144 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 763 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040030​ នាក់