ភ្នំពេញ៖ ផ្ទះ៣ខ្នងដែលស្ថិតនៅក្រោយវត្តនន្ទមុនី ស្ថិតក្នុងក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានរងការខូចខាតដោយអគ្គីភ័យ បណ្តាលមកពីទុស្សេខ្សែភ្លើង។បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យនេះ បានចាប់ផ្តើមឆាប់ឆេះនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ដោយផ្ទះចំនួន៣ខ្នង ធ្វើពីថ្មប្រក់សង្កសី រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀត ត្រូវបានរងការខូចខាតទាំងស្រុង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ទៅកាន់កន្លែងកើតហេតុ និងអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឲ្យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល ដោយមិនបណ្តាលឲ្យរាលដាលធ្ងន់ធ្ងរទៅផ្ទះអ្នកដទៃទៀតនោះឡើយ។ ដោយ៖ អភិរក្ស