​ការជាប់គាំង​នយោបាយ​ជិត​៧ខែ​ដោយសារបក្សជាប់ឆ្នោត​ប្រកាន់​ជំហរចរចាររៀងខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ចាប់តំាងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិអាណត្តិទី៥ កាលពីថ្ងៃទី២៨​កក្ដដា​ ឆ្នាំ២០១៣ មក​ដល់ពេលនេះជិត៧ខែហើយ ​ប​ញ្ហា​ន​យោ​បាយ​នៅតែមិនទាន់ដំណើរការជាប្រក្រតី ដោយសារតែគណបក្សន​​យោ​បា​យ​ជា​ប់ទាំងពីរគឺគ​ណ​​បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ​ ​ដែ​លជាប់ឆ្នោត​ក្នុ​​ងរ​ដ្ឋ​​​សភា មិ​ន​ទាន់​រក​ដំណោះស្រាយណាមួយទំលាយភាព​​ទា​​ល់​​ច្រ​​​ក​​បាននៅ​ឡើ​​យ​។

បន្ទាប់ពីមកដល់ប្រទេសវិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ​ កាលពីថ្ងៃទី១១​ខែកុម្ភៈ​បាន​លើក​ឡើង​ថា គណបក្សសង្គ្រោះជាតិ​នៅតែប្រកាន់ជំហរ​ចរចារជាមួយ​គណបក្សប្រជា​ជន​កម្ពុជា ដើម្បីដោះស្រាយ​នយោបាយ​កន្លងមកនេះ​។ ​ការដោះ​ស្រាយនេះទាល់តែគណបក្ស​ទំាងពីរនៅជិតគ្នា ហើយគណបក្សសង្គ្រោះជាតិ​នៅតែបើក​ចំហរ និងប្រកាន់ជំហរចរចារ​ដោយសន្តិវិធី  អហិង្សា ។  

លោក សម រង្ស៊ី បន្តថា ដើម្បីដឹងសខ្មៅ  ភាគីនិមួយៗអាចយល់ព្រមធ្វើ ជាកាយ វិការសុឆន្ទៈ​ដល់កម្រិតណា ​ទាល់​តែ​យើងស្ទាប់ស្ទង់គ្នាឲ្យបានច្បាស់  ដើម្បីឈានទៅមុខ ទៀត ។ គណ​បក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរដដែល រួមមាន ​ប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ និង  បោះឆ្នោតឡើងវិញ  ទាមទារគណៈកម្មការអចិន្ត្រៃយ៍សភាស្មើគ្នាជាមួយ​គណបក្ស​ប្រជា​ជនកម្ពុជា ។ ម៉្យាងទៀតទាមទារប្រកាន់ជំហរគឺធ្វើយ៉ាងណា ការបោះឆ្នោតឲ្យបានត្រឹមត្រូវ  ចាប់ពីថ្ងៃនេះ​​ទៅ​ថ្ងៃ​មុខ​​ កាបោះឆ្នោតកុំឲ្យមានបញ្ហាដូចមុនទៀត ។

ហើយក្នុងរយៈ​ពេលចាប់ពីថ្ងៃនេះ រហូតដល់ការបោះឆ្នោតនៅថ្ងៃខាងមុខ​ធ្វើយ៉ាង ណាឲ្យគណបក្ស​សង្គ្រោះជាតិការពារផលប្រយោជន៍ប្រជាពលរដ្ឋ ។

លោក សម រង្ស៊ី បានឲ្យដឹងទៀតថា ដើម្បីដោះស្រាយផ្លូវនយោបាយ នៅក្នុងឆ្នាំ​២០​១៤​នេះ គណបក្សសង្គ្រោះជាតិ ចង់មានដំណោះស្រាយណាមួយសមស្រប ដើមឈាន ដល់​​កែរដ្ឋធម្មនុញ្ញដែលអាចធ្វើបាន។  ចំពោះបញ្ហាដឹកនំា​ធ្វើ​​​​បាតុកម្មសារជាថ្មី លោក សម រង្ស៊ី មិនទាន់បញ្ជាក់ច្បាស់ទេ គ្រាន់តែ សុំណូមពរ ដល់សម្តេច នាយកដ្ឋមន្ត្រី​ ហ៊ុន សែន  ឲ្យ​​គោរពរដ្ឋធម្មនុញ្ញ ​​   និងគោរពសិទ្ធិ​ប្រជាពលរដ្ឋ  នៅពេលណាគណបក្ស ប្រជា​ជន​ក​​​ម្ពុ​ជា គោរពរដ្ឋ​ធម្ម​នុញ្ញ ហើយ ​ទើបគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មជាថ្មី។

លោក សម រង្ស៊ី បានលើកឡើង​ទៀតថា ការទស្សនៈកិច្ចស្វែរងរកគាំទ្រពីបណ្តា​សហគមអ៊ីរ៉ុប ចាប់ពីថ្ងៃទី២៣​ មករា​  រហូតដល់វិវត្តន៍មកកម្ពុជា វិញ សហគមន៍អ៊ឺរ៉ុប កំពុង ដាក់គំនាបមកលើករដ្ឋាភិបាលកម្ពុជា។

ទាក់ទិននិងការលើកឡើងរបស់មេបក្សប្រឆាំងខាងលើនេះ លោក ផៃ ស៊ីផាន​ អ្នក​នំា​ពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី​ បានប្រាប់តាមទូរស័ព្ទនារសៀល ថ្ងៃទី១២​កុម្ភៈ​ថា​ ការដើ​រគៀងគររបស់លោក​ សម រង្ស៊ី ប្រធាគណបក្ស​​សង្គ្រោះ​ជាតិ​គឺជាវោហាស័ព្ទ ថ្នាក់ដឹកនំា​គណបក្សសង្គ្រោះជាតិ ក្នុងការបិទបំាងភាពកំសោយរបស់ថ្នា​ក់​ដឹកនំាទាំង​ពីរតែ​ប៉ុណ្ណោះ។

លោកថាកិច្ចការទំនាក់ទំនងជាមួយបណ្តាលប្រទេសដទៃទៀតទាំងកិច្ចសហប្រតិបត្តិ​ការ​រវាងកម្ពុជា​ជាមួយ​បណ្តា​ល​​​​​ប្រទេសនានានៅតែមានសភាពដដែល  ជាក់ស្តែង មានចុះហត្ថលេខារវាងថ្នាក់ដឹកនំាកម្ពុជា ជាមួយ​ប្រទេស​នានា មានជាបន្តបន្ទាប់  ។ ដូច្នេះ លទ្ធផលបោះឆ្នោតកម្ពុជា​មិនមែនជាលទ្ធភាពរបស់បរទេ​សណាក្រៅពី​ប្រទេស​ខ្មែ​រ​ទេ  កាដោះស្រាយវិវាទក្នុងការដោះស្រាយទាក់ទងនិងការបោះឆ្នោតឡើយ ។

ការ​ដោះ​ស្រា​យ​វិ​វាទ មានការចូលរួ​ម​ពី​គ​ណ​បក្សសង្គ្រោះជាតិ រួចហើយទៅតាមគោលការណ៍ ច្បាប់​និងយុន្តការ ​ដែ​ល​គ​ណ​ប​​ក្ស​សង្គ្រោះ​ជាតិ សម្រេចជ្រើសរើសធ្វើជាគូប្រជែ​ងក្នុ​ង​ការ​បោះ​ឆ្នោ​តកន្លងមក រួចហើយ។ ដូច្នេះគ្មា​​នទិ​ស​ដៅ​ណាដើម្បីយ​ក​ម​ក​ដា​​ក់​ស​ម្ពា​ធ​ទា​ត់​ចោល​នៃ​ល​ទ្ធ​ផ​ល​បោះ​​ឆ្នោ​ត​តា​ម​រ​យៈ​គោលការណ៍​​ច្បាប់ដោះស្រាយវិវាទ​រួ​ម​ទំា​ង​​វ​ត្តមា​​ន​រ​បស់​​គ​ណ​បក្ស​សង្គ្រោះជាតិតំាងពីការ​ដោះ​ស្រា​យវិវាទចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់​កំ​ពូ​ល​ក្រុម​ប្រឹក្សាធម្មនុញ្ញ។

លោក ​ផៃ ស៊ីផាន​ បន្ថែមថា បញ្ហាអ្វីត្រូវបញ្ចប់ គឺគ្មានការផ្លាស់ប្តូរជាងនេះទៅទៀត ទេ ។ ចំពោះការបើកទ្វា​រចរចារ​របស់​​គណបក្សសង្គ្រោះជាតិវិញត្រូវបានលោក​ ផៃ ស៊ីផាន ​ឲ្យដឹងថាទាំងផ្លូវការ​និងមិនផ្លូវការ​គណបក្សប្រជាជន​កម្ពុជា នៅតែបើកទ្វារចំហរ​ជានិច្ច​ក្នុងការចរចារជាមួយគ្នាសង្គ្រោះជាតិ ។ គណបក្សប្រជាជនកម្ពុជា​បានរៀបចំ​នូវ​យន្តការ​រួចទៅហើយសម្រាប់ការចរចារគ្នាបន្តទៀត គឺបន្តពីអ្វីក្នុងជំនួបថ្នាក់ដឹកនាំកំពូលៗ  ដែលមានសម្តេច ​តេជោ ហ៊ុន សែន ជាអ្នកដឹកនំាប្រតិភូ និងភាគីគណបក្សសង្គ្រោះជាតិ​មានលោក សម រង្ស៊ី ជាអ្នកដឹកនំាកាលពីថ្ងៃទី១៦​​‑១៧​កញ្ញា ឆ្នាំ២០១៣ នៅវិដ្ឋសភា​កន្លងមក៕ ដោយ៖ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [818]


លោកទៀបាញ់៖ កងទ័ពកម្ពុជាមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ

ភ្នំពេញៈ  លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 425 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1317 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864994​ នាក់