សម្តេចតេជោ សែន អញ្ជើញសម្ពោធ រោងចក្រផលិតទឹកស្អាតនិរោធ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 ភ្នំពេញ៖ ​រោងចក្រ​ផលិត​ទឹកស្អាត​និរោធដែល​ចំណាយ​អស់​ទឹកប្រាក់​សរុប​ចំនួន៩០.៤០០.០០០ដុល្លារ​អាមេរិក
ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ថ្ងៃទី​៤   ខែមិថុនា  ឆ្នាំ២០១៣  នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់
ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្ថិតនៅក្នុង​
សង្កាត់​និរោធខណ្ឌមានជ័យរាជធានី​ភ្នំពេញ។​   ​    ​    ​


​លោក ស៊ុយ សែម  រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មរ៉ែ  និង​ថាមពល  ​បាន​ឲ្យ​ដឹងថា៖បច្ចុប្បន្ននេះ​រោងចក្រ​ផលិត​ទឹក
ស្អាត​ដែល​កំពុងដំណើរការ​ទាំ​ង៣ នៅ​រាជធានី​ភ្នំពេញ  គឺ​រោងចក្រ​ផលិត​ទឹកស្អាត​  ជ្រោយចង្វារោងចក្រ​ផលិត​
ទឹកស្អាត​ភូមិ​ព្រែក និងរោងចក្រ​ផលិត​ទឹកស្អាត​ ចំការមន  បាន​ដំណើរការ​លើសពី​សមត្ថ​ភាព​ផលិត​ក្នុងការ​ផ្គត់
ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន​ចំនួន​ប្រមាណ១.២៣០.០០០នាក់​។នៅពេល​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ​ដំណើរ
ការ​ពេញ​សមត្ថភាព​នោះសមត្ថភាព​ផលិត​ទឹកស្អាត​របស់​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ​នឹង​កើនឡើង​ពី៣៣៦.០០
០ម៉ែត្រគូប​ក្នុង១ថ្ងៃទៅ៤៦៦.០០០ម៉ែត្រគូប​ក្នុង​១ថ្ងៃ   ដែល​បរិមាណ​នេះអនុញ្ញាត​ ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំ
ពេញអាច​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​សុវត្ថិភាពដល់​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញប្រមាណ​ជាង១.៧០
០.០០០នាក់​នៅ​បំណាច់​ឆ្នាំ​២០១៣​។គម្រោង​ទឹកស្អាត​និរោធ  គឺជា​គម្រោង​ពង្រីក​សមត្ថភាព​ផលិត​ទឹកស្អាត​ជា​
លើក​ទី២បន្ទាប់ពី​គម្រោង​ពង្រីក​សមត្ថភាព​ផលិត​ទឹកស្អាត  ​ជ្រោយចង្វាដំណាក់កាល​ទី២  និងត្រូវបាន​អនុវត្ត​
ដោយ​សហ​ហិរញ្ញប្បទាន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ  (PPWSA), ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ
​ជប៉ុន (JICA) និងទីភ្នាក់ងារ​បារាំង​សំរាប់​ការអភិវឌ្ឍ​(AFD)​។​


​គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថានឹង​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​សុវត្ថិភាព​ដល់​ប្រជាជន​តំបន់​ប៉ែក​ខាងលិច​
រាជធានី​ភ្នំពេញដែលជា​តំបន់​មានការ​ពង្រីក​នគរូបនីយកម្មនិងឧស្សាហកម្ម​យ៉ាងខ្លាំងនិង​ដល់​ប្រជាជនដែល​
រស់នៅក្នុង​ឃុំ​ទាំង២៦ដែល​បច្ចុប្បន្ន​ត្រូវបាន​បញ្ចូល​ក្នុង​រាជធានី​ភ្នំពេញព្រមទាំង​ដល់​ប្រជាជន​ដែល​រស់នៅ​
ទីក្រុង​តាខ្មៅ​។​
​  

​ រោងចក្រ​ផលិត​ទឹកស្អាត​និរោធបានចាប់ផ្តើម​សាងសង់​នៅក្នុង​ខែសីហា  ឆ្នាំ២០១០និង​បញ្ចប់​រួចរាល់​នៅខែមិថុ
នា  ឆ្នាំ២០១៣ ។  គម្រោង​នេះ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប​ចំនួន៩០.៤០០.០០០ដុល្លារ​អាមេរិកដែល​ក្នុង
នោះ៖មាន​ប្រាក់កម្ចី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍​  ផ្លូវការ​របស់​ជប៉ុន​  ប្រមាណ​ជា៤០.៦០០.០០០ដុ
ល្លារ​អាមេរិក​សំរាប់​ការសាងសង់​រោង​ចក្រ​ផលិត​ទឹកស្អាតអាង​ស្តុក​ទឹកស្អាតស្ថានីយ៍​បូមទឹក​ស្អាតបំពង់​មេ​ប​ញ្ចូ​
ន​ទឹកស្អាត​បំពង់​មេ​រង​ចែកចាយ​ទឹក​។ប្រាក់កម្ចី​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សំរាប់​ការអភិវឌ្ឍ (AFD)  សរុប​
ចំនួន១៦.០០០.០០០​អឺរ៉ូ(​ប្រហែល២០.០០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​)សំរាប់​ការសាងសង់​ស្ថានីយ៍​បូមទឹក
បំពង់​មេ​ប​ញ្ចូ​ន​ទឹក​ឆៅបំពង់​មេនិងមេ​រងសម្រាប់​ចែកចាយ​ទឹកនិងទីប្រឹក្សាបច្ចេកទេស​គ្រប់គ្រង​ការសាងសង់
និងថវិកាបដិភាគ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សរុប​ចំនួន២៩.៨០០.០០០ដុល្លារ​អាមេរិកសំរាប់​ទិញ​ដី​
សាងសង់​រោងចក្រ​ភ្ជាប់​ចរន្តអគ្គិសនី​ចំណាយ​សំរាប់​សំណង់​ស៊ីវិលនិង​បង់​ពន្ធអាករ​៕សស្អាត


      ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្មាន់​កាំ​ភ្លើង​អូស្ទ្រីស​៤​នាក់​ត្រូវ​គេ​បាញ់​សំ​លាប់​

 អូស្ទ្រីស៖ មន្រ្តីក្រសួងមហាផ្ទៃអូស្រ្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


រដ្ឋបាលជលផលកំពង់ឆ្នាំង បើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទសម្រាប់ដំណាច់ខែមីនា

​កំពង់ឆ្នាំង ៖ ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [317]


​ជម្ងឺ​ផ្តា​សាយ​បក្សី ​បាន​សម្លាប់​ពលរដ្ឋ​កម្ពុជា​កើន​ដល់​១១នាក់ ​ក្នុង​ចំណោម​២២​ករណី​

ភ្នំពេញ៖ បើគិតទៅរយៈពេល​ជាង​១០​ខែហើយក្នុងឆ្នាំ​២០១៣...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [437]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 280 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1887 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865564​ នាក់