កុមារី២នាក់​ដែលឆ្លងវីរុស​ផ្តាសាយបក្សី ​H5N1បាន​ជាសះស្បើយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បាននិយាយថា កុមារី ២ នាក់នៅ ខេត្តកំពង់ចាម ដែល​ឆ្លងវីរុសផ្តាសាយបក្សី H5N1 បានជាសះស្បើយពី ជំងឺដ៏កាច សាហាវនោះហើយ និងបច្ចុប្បន្នមាន​សកម្មភាព​ជាធម្មតា។នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រសួងសុខាភិបាល និងអង្គការសុខភាព​ពិភពលោកបាននិយាយថា មានករណីផ្តាសាយបក្សីចំនួន ២ ត្រូវបានអះ អាងថា វិជ្ជមានវីរុសផ្តាសាយបក្សី H5N1​ក្នុងឆ្នាំនេះ ដែលនេះជាករណីទី ៤ និងទី ៥ ក្នុងឆ្នាំ នេះ និងជាករណីទី ៥១ និងទី ៥២ ដែលបានឆ្លងវីរុសផ្តា​សាយ​បក្សី​ H5N1។ ករណីទាំងពីរនេះ មកពីខេត្តកំពង់ចាម ដែល ៤០ ករណីក្នុងចំណោមករណីទាំង ៥២ ដែលកើតមាន​នៅ​កម្ពុជា កលតលើកុមារអាយុក្រោម ១៤ ឆ្នាំ និង ២៩ ករណីក្នុងចំណោម ៥២ ជានារី ។ ជាបន្ថែមាន ១៨ ករណី​មានជីវិត ចាប់ពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ ។ ករណីទី ៤ កើតលើកុមារីម្នាក់អាយុ ១០ ឆ្នាំមានទីលំនៅក្នុងភូមិរវៀង ឃុំស្នរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម(បច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ) ដឹងតាមរយៈ​ប្រព័ន្ធតាមដានជំងឺ ក្រុនក្តៅរបស់អង្គការផ្នែកស្រាវជ្រាវវេជ្ជសាស្រ្តនាវាសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ដោយ វិទ្យា​ស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ថាមានជំងឺផ្តាសាយបក្សី H5N1។ នាង​​​ចាប់ផ្តើមមានគ្រុនក្តៅ​នៅ​ថ្ងៃ​ទី ២៦ ខែមករា ឆ្នាំ ២០១៤ ។ ម្តាយកុមារីបានទិញថ្នាំនៅភូមិ ហើយចាប់ពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤ នាងបន្ត​មាន​គ្រុនក្តៅ ហូរសំបោរ ក្អួត និងឈឺពោះ ។ នៅថ្ងទី ២៩ ខែមករា ឆ្នាំ ២០១៤ បុគ្គលិកគម្រោងរបស់អង្គការផ្នែក​ស្រាវ​ជ្រាវវេជ្ជសាស្រ្ត នាវាសហរដ្ឋអាមេរិកបានប្រមូលសំណាកពីកុមារី ។ នៅពេលបានទទួលលទ្ធផលថា មានផ្ទុក វិរុស H5N1 នាងត្រូវបានបញ្ជូនទៅ និងដាក់ ឲ្យសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ និងបានទទួល ការព្យាបាលដោយឱសថ Tamiflu នៅថ្ងៃដដែល នោះ ។ បច្ចុប្បន្ននាងបានជាសះស្បើយ និង មាន​សកម្មភាពធម្មតា ។ នាងបានប៉ះពាល់ជាមួយ បក្សីឈឺ និងងាប់ ។ ទានៅកសិដ្ឋាន ចិញ្ចឹញទា ក្នុងភូមិកុមារ​រស់​នៅ ចាប់ផ្តើមងាប់ភ្លាមៗនៅ ពាក់កណ្តាលខែមករា ឆ្នាំ ២០១៤ ។ ម្តាយនាងបានទិញទាឈឺ និងងាប់នៅថ្ងៃទី ២៥ ខែមករា ហើយគ្រួសារបានរៀបចំធ្វើម្ហូប ដោយមានការជួយធ្វើម្ហូបពីកុមារី។ ករណីទី ៥ កើតលើកុមារីម្នាក់អាយុ ១១ ឆ្នាំមានទីលំនៅក្នុងភូមិឡាអោក ឃុំក្រែក ស្រុក ពញា ក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ)ដឹងតាម​រយៈ​ប្រព័ន្ធតាមដានជំងឺ ក្រុន ក្តៅ របស់អង្គការផ្នែកស្រាវជ្រាវវេជ្ជសាស្រ្តនាវាសហរដ្ឋអាមេរិក ត្រូវបាន​បញ្ជាក់​ដោយ វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ថាមានជំងឺផ្តាសាយបក្សី H5N1។នាងចាប់ផ្តើម​មាន​គ្រុន​ក្តៅនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ នាងបន្តមានអាការៈ គ្រុនក្តៅ ហូរ​សំបោរ ក្អក ឈឺបំពង់ក និងក្អួត ។ នៅថ្ងទី ១០ ខែកុម្ភៈឆ្នាំ ២០១៤ បុគ្គលិកគម្រោងរបស់​​​​​​អង្គការផ្នែកស្រាវ​ជ្រាវវេជ្ជ​សាស្រ្ត​នាវាសហរដ្ឋអាមេ រិកបានប្រមូលសំណាកពីកុមារី ។ តាំងពីមានការអះអាងបញ្ជាក់ថា មានផ្ទុកវិរុស H5N1 នាង ត្រូវបានបញ្ជូនទៅ និងដាក់ឲ្យសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៤ និង​បាន​ទទួលការព្យាបាលដោយឱសថ Tamiflu នៅថ្ងៃដដែលនោះ ។ នាង បានទទួលការព្យាបាល និងបានជាសះ​ស្បើយ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បាតុភូត​​សូគ្រាស​ដ៏កម្រ​បានកើតឡើង​នៅប្រទេសអាមេរិក​, ទ្វីបអឺរ៉ុប​និងទ្វីបអាព្រិច​

ប្រទេសអាមេរិក៖ ក្រុមភ្នាក់ងារ Nasaបានអោយដឹងថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [528]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 128 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 409 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230508​ នាក់