ការជ្រើសរើស​និងទុកដាក់​ពូជស្រូវ​បានល្អនាំ​ឱ្យទិន្នផល​និងតម្លៃ​ស្រូវកើន​ឡើងនៅ​រដូវបន្ទាប់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ កម្ពុជាជាប្រទេសកសិកម្ម ដែលមានប្រជាពលរដ្ឋជាង១លានគ្រួសារ​ប្រកប​មុខ​របរ​​ចិញ្ចឹម​​ជី​វិត​ជាអ្នកធ្វើ​ស្រែ ចំការ ។ គោលបំណងរបស់អ្នកធ្វើស្រែគឺធ្វើយ៉ាងណា​បាន​ផល​ស្រូវច្រើន និងលក់ស្រូវបានតម្លៃខ្ពស់។ ដើម្បី​សំរេច​នូវគោលបំណងនេះមានកត្តានិង​វិធាន​ការណ៍ជាច្រើនដែល​គេត្រូវយកចិត្តទុកដាក់ ក្នុងនោះគឺការ​ជ្រើសរើស​ពូជសុទ្ធល្អជារឿង​សំខាន់បំផុត ។រដូវច្រូតកាត់ស្រូវវស្សាបានចូលមកដល់ ក្រុមអ្នកជំនាញខាងកសិកម្ម អង្គការ​សេ​ដាក បានផ្ញើ​សារទៅកាន់ប្រជាកសិករទាក់ទងនឹងការជ្រើសរើស និងទុកដាក់ពូជសុទ្ធល្អសំរាប់ការបង្កើនផលស្រូវ បន្ថែមនៅរដូវក្រោយបន្តទៀត។លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍ថា ដើម្បីបាន​ពូជ ស្រូវល្អកសិករគួរអនុវត្តន៍វិធានការណ៍បច្ចេកទេសសំខាន់ៗដូចខាងក្រោមនេះ៖ ​ជ្រើសរើស កន្លែងណាដែល​ស្រូវ​លូតលាស់ល្អ (កន្លែងនៅឆ្ងាយពីភ្លឺបន្តិច) សំរាប់ច្រូតទុកធ្វើពូជរើសយក កួរមិនសុទ្ធល្អនិងកួរខ្លីចេញ ដោយ​សំរាំង​​​ទុកតែកួរដែលវែងហើយសុទ្ធល្អ។ យកល្អមែនទែន កួរស្រូវដែលរើសបានហើយ ត្រូវប្រឡះយកស្មែង​ខាងលើ​​និង​​​ស្មែងខាងក្រោមចេញ ដោយទុក តែស្មែងកណ្តាល។

លោកបន្តថា យកកួរស្រូវដែលរើសបានមកប្រឡះឬបែននឹងជើង ដើម្បីយកគ្រាប់ទុក​ជាពូជ ។ ជាងនេះទៅ​ទៀតគួរ​​ធ្វើ​​ការប្រឡះដោយដៃ ហើយចៀសវាងការបោកដោយដៃ និងការបោកដោយម៉ាស៊ីន។យកគ្រាប់ពូជស្រូវហាល​ឱ្យ​ស្ងួត ហើយរក្សាទុកឱ្យបានល្អ តែគួរ​ឧស្សាហ៍យកវាចេញមកហាល ដើម្បីរក្សានូវភាពស្ងួតឱ្យបានល្អ​លោកបញ្ជាក់​ថា តាមបទពិសោធន៍របស់សេដាកកន្លងមកគេត្រូវការមនុស្សតែ ២នាក់ ដើម្បីអាចរើសកួរស្រូវ​បានគ្រប់គ្រាន់សំរាប់​ដី១ហិកតា (ស្រែស្ទូង) ដោយប្រើពេល១ថ្ងៃ។ បើ​គិត​ជាការចំណាយអស់ប្រ​ហែល​ពី២ទៅ-៣ម៉ឺនរៀល​តែប៉ុណ្ណោះ​ ប៉ុន្តែ​ផលស្រូវកើនបាន​ច្រើន​រយគីឡូក្រាមក្នុង១ហិកតា ឬ រាប់សែនរៀល ពីការប្រើពូជសុទ្ធល្អ។អ្នកស្រី ភោគ ឡា កសិកររស់នៅភូមិព្រហ៊ូត ឃុំក្រាំងលៀវ ស្រុកបាទី ខេត្ត​តាកែវ​បានឲ្យដឹងថា  ចាប់តាំងពីគាត់បានអនុវត្តន៍ការ​ជ្រើស​រើស​និងទុកដាក់ពូជនៅឆ្នាំ ២០០៨មក ផលស្រូវរបស់គាត់មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំប្រហែល ២០ភាករយ បើ​ប្រៀបធៀបទៅនឹងស្រែដែលមិនបានជ្រើសរើសពូជត្រឹមត្រូវ។ចំណែកកសិករ តុក លៀប រស់នៅ​ភូមិត្​​​​​រពាំង​​​អង្គ ឃុំក្រាំងលៀវ ក៏បានឥឲ្យដឹងដែរថាៈ តាមរយៈការជ្រើសរើសពូជស្រូវចំនួនស្មែង​ស្រូវមានការ​កើន​ឡើង ពី១០ទៅ១៤ស្មែងក្នុង​មួយ​កួរ ហើយចំនួនគ្រាប់ស្រូវបានកើនឡើងពី១៥០គ្រាប់ទៅ២២០គ្រាប់ក្នុងមួយស្មែង ធ្វើឱ្យទិន្ន​ផលស្រូវកើនឡើងខ្ពស់ ហើយគាត់លក់បានថ្លៃ។ សូមបញ្ជាក់ថា មានពូជស្រូវសុទ្ធល្អជាការចាប់ផ្តើម​ដ៏​សំខាន់ សំរាប់ទៅកាន់ភាពជោគ​ជ័យក្នុងការធ្វើស្រែនៅរដូវក្រោយ។ ហើយសិករអ្នកផលិត​ស្រូវអនុវត្តបាននូវកិច្ច​ការ​​​​ខាងលើ​រៀង​រាល់រដូវផលស្រូវនឹងកើនឡើងជាប់ជានិច្ច ហើយកសិករនឹងមានភាពជាម្ចាស់លើពូជ​ស្រូវខ្លួនឯង៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [774]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [805]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [837]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [844]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [814]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក ហ៊ុន ម៉ានី ៖ ប្រទេសកំពុងអភិវឌ្ឍន៍​ពិត​ជា​ត្រូវ​ការយុវជនចូលរួមជាចាំបាច់

ភ្នំពេញ​ ៖ ប្រទេសជាតិពិតជាត្រូវការ ការចូលរួម...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [831]


ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [567]


ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម អន្តរជាតិក្នុងរឿងក្តីប្រាសាទព្រះវិហារ

ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម  ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [398]


គណៈកម្មការអចិន្ត្រៃយ៍ ហ៊្វុនស៊ិនប៉ិច គ្រោងប្រជុំដាក់ពាក្យប្តឹងលោក គង់ គាំ ទៅតុលាការ

គណៈកម្មការអចិន្ត្រៃយ៍ហ៊្វុនស៊ិនប៉ិចគ្រោងប្រជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [509]


ប្រទេស​​​ប្រេស៊ីល​យកឈ្នះ​លើប្រទេស​អាព្រិក​ខាងត្បូង​ដោយ​លទ្ធផល​ ៥-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះក្រុមបាល់ទាត់របស់ប្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [754]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 571 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 561 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1133248​ នាក់