ពិភាក្សាលទ្ធភាពស្ថាបនាគ ម្រោងសាងសង់ផ្លូវក្រោមដីថ្មី នៅភ្នំពេញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

  សាលារាជធានីភ្នំពេញ  បានបើកកិច្ចប្រជុំមួយស្តីពី   គម្រោងសាងសង់ផ្លូវ ក្រោមដីលើកទី១ ដែលមានប្រវែង
៤៥០ម៉ែត្រ ចាប់ពីមុខអគារណាហ្គាវើល ឆ្លងកាត់ផ្លូវរដ្ឋសភា ឆ្ពោះទៅផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។       កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា  សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ   ដោយមានការចូលរួមពីបណ្ដាមន្រី្ដ
ជំនាញនៃអង្គភាព ស្ថាប័ន ពាក់ព័ន្ធជាច្រើននាក់ ។

លោក  ប៊ិន  សម្បត្តិថារ័ត្ន  ទីប្រឹក្សាបច្ចេទេសគម្រោងរបស់ក្រុមហ៊ុន ISU បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវ
ក្រោមដីនេះ បានតម្រូវការឲ្យមាន ការរុះរើផលប៉ះពាល់មួយចំនួន ដូចជាប្រព័ន្ធលូ និងបង្គោលភ្លើងបំភ្លឺជាដើម
។    ហើយការសាងសង់ផ្លូវក្រោមដីនេះ នឹងអាចចាប់ផ្ដើមនៅពេលដ៏ឆាប់ៗនេះ បន្ទាប់ពី អង្គភាពស្ថាប័នពាក់
ព័ន្ធទាំងអស់ បានសិក្សា និងរំកិលបង្គោលភ្លើង ខ្សែកាប្លិ៍ និងប្រពន្ធ័លូមួយចំនួនរួចរាល់។ រីឯថវិកានៃការស្ថាប
នានេះ គឺបានត្រៀមរួចរាល់អស់ហើយដែរ ក្នុងនោះ សាលារាជធានីភ្នំពេញ ចេញ៣០ភាគរយ និង៧០ភាគរយ
ក្រុមហ៊ុនជាអ្នក ទទួលរ៉ាប់រង។ លោកបានបន្តទៀតថា អ្វីដែលអស្ចារ្យនោះ គឺមានគម្រោងសាងសង់ជាតូបនៅ
អមសងខាងផ្លូវនេះ ដើម្បីដាក់លក់ផលិតផល និងទំនិញផ្សេងៗ នៅតាមបណ្ដោយផ្លូវក្រោមដីនោះផងដែរ។
គួររំលឹកថា ថ្មីៗនេះសាលារាជធានី បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០៤ មិនា ឆ្នាំ២០១៣ ស្តីពីការអនុវត្ត
គម្រោងផ្លូវក្រោមដី ហាងទំនិញ  ហាងលក់គ្រឿងអនុស្សាវរីយ៍  មានបណ្តោយ  ៤៤៧ម៉ែត្រ   ទទឹង២៣ម៉ែត្រ អភិវឌ្ឍន៍ដោយក្រុមហ៊ុន តាន់ស្រ៊ី ឆេន អ៊ីញ តភ្ជាប់ពី អគារ TSCLK ទៅ ទីតាំងសំខាន់នៅជុំវិញ តំបន់អាគារ NAGA World។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានណែនាំដល់មន្រ្តី
ជំនាញពាក់ពន្ទ័ទាំងអស់ ត្រូវធ្វើការ សិក្សាឱ្យបានហ្មត់ចត់បំផុតចំពោះគម្រោងស្ថាបនានេះ ដោយធ្វើយ៉ាង
ណា ត្រូវតែរៀបចំផ្លូវក្រោមដីនេះឲ្យមានលក្ខណៈល្អប្រណិត និងទំនើបរូបនីយកម្ម ប្រកបដោយសុវត្ថិភាព។ ព្រោះថា តំបន់នេះគឺជាទីកន្លែងយ៉ាងសំខាន់ ក្នុងការ ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្ត។
ឯកឧត្តមអភិបាល បានបន្តទៀតថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាដែល មានទំហំធំ ចាប់ពី
៣០​ ទៅ ៤០លានដុល្លារអាមេរិក ដូចនេះ មិនត្រូវមានការធ្វេសប្រហែសចំពោះការដ្ឋាននេះទេ៕

ប្រភពពី៖ភ្នំពេញ

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មហាជនបានរំសាយវិញ​បន្ទាប់​ពី​សន្ទ​រ​កថា​លោក​កឹម​សុខា​ថ្លែង​ចប់​

ភ្នំពេញ ៖​ មហាបាតុកម្មដែលប្រជាជនទូទាំងប្រទេស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [435]


បំផ្ទុះ​គ្រាប់​ក្នុងឡា​ននៅទី​ក្រុង ​Aden ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោចណា​ស់ ​៤នាក់​

ប្រទេស Yemen៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​សម្រាប់​ឆ្នាំ​២០១៤​ ចាប់​ផ្តើម​នៅដើម​ខែកុម្ភៈ​នេះ​

ភ្នំពេញ៖ ពិព័រណ៍សំខាន់ៗនៃពាណិជ្ជកម្មរបស់ប្រទេសថៃ ន...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [647]


អគ្គិភ័យ ឆេះរោងសិប្បកម្ម កិនស្រូវ ធំជាងគេ នៅក្រុងពោធិ៍សាត់

អគ្គិភ័យឆេះរោងសិប្បកម្មកិនស្រូវធំជាងគេនៅក្រុ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [472]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 499 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1407 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865084​ នាក់