ភ្នំពេញ៖ ជំនួបរវាងអ្នកសរសេររបាយការណ៍ពិសេសអង្គការសហប្រជាជាតិ Surya Prasad Subedi ទទួល
បន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិព័ត៌មាននិងឃោ
សនាការនៃរដ្ឋសភាកាលពីព្រឹកថ្ងៃច័ន្ទទី២០ខែឧសភានេះបានបង្ហាញពីភាពយល់ចិត្តគ្នាច្រើនជាងមុននូវអ្វី
ដែលបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនក្នុងរយៈពេលកន្លងមក។
លោកឈាងវុនប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាកម្ពុជាបានលើក
ឡើងថាទាំងរាជរដ្ឋាភិបាលរដ្ឋសភា និងប្រជាជនកម្ពុជាមានកិត្តិយសនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត
មានរបស់អ្នកតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាដែលអញ្ជើញមកជួយកម្ពុជាលើផ្នែកលិទ្ធិ
ប្រជាធិបតេយ្យព្រោះកម្ពុជានៅមានភាពក្មេងខ្ចីក្នុងការអនុវត្តលិទ្ធិប្រជាធិបតេយ្យពហុបក្សនេះ។ លោក
ឈាងវុនសង្ឃឹមថាក្នុងរយៈពេលខ្លីនឌដំណើរទស្សនកិច្ចរបស់លោកSurya Prasad Subedi នៅកម្ពុជាលើក
នេះអាចនាំមកនូវព័ត៌មាននិងគំនិតផ្តួចផ្តើមមួយចំនួនជួយឲ្យកម្ពុជាមានភាពរឹងមាំថែមទៀតលើកផ្នែកនេះ
។
ថ្លែងក្នុងជំនួបទ្វេភាគីនៅវិមានរដ្ឋសភាជាតិលោកSurya Prasad Subedi បានបង្ហាញថានេះជាឆ្នាំទី៤ហើយ
ដែលលោកមាមភារៈកិច្ចទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាដើម្បីមក
ជួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើរបាយការណ៍ដោយផ្តល់ជាអនុសាសន៍ខ្លះៗពីចំណុចមួយចំនួន
ដើម្បីស្ថាបនា។ ហើយការងាររបស់លោកមិនមែនមកដើម្បីធ្វើការរិះគន់រាជរដ្ឋាភិបាលឬស្ថាប័នជាតិលើ
ផ្នែកណាមួយនោះទេគឺធ្វើការជាមិត្តនិងដៃគូរជាមួយកម្ពុជា។
លោក Subedi បានធ្វើការបដិសេធន៍ចំពោះការលើកឡើងថាអ្នករាយការពិសេសរបស់អង្គការសហប្រជា
ជាតិមកកម្ពុជាគឺដើម្បីរិះគន់និងតិចទានរាជរដ្ឋាភិបាលនោះមិនពិតឡើយ។ លោកបន្តថាប្រទេសកម្ពុជា
បានផ្តល់នូវសច្ចាប័ណ្ណសិទ្ធិមនុស្សជាច្រើនក្នុងរយៈពេលកន្លងមកហើយអាណត្តិការងាររបស់ខ្ញុំ គឺធ្វើការ
វាយតម្លៃចំពោះការងារសិទ្ធិមនុស្សកន្លងមកនិងរយៈពេលទៅមុខទៀត។
លោកបន្ថែមថាតាមពិតទៅមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺជារដ្ឋធម្មនុញ្ញបែបលិទ្ធិប្រជាធិបតេយ្យ
បានផ្តល់នូវសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋពេញលេញហើយច្បាប់បានកំណត់នៅក្នុងនោះយ៉ាងច្បាស់ ។
ប៉ុន្តែអ្វីដែលជាបេសកកម្មរបស់ខ្ញុំគឺគ្រាន់តែផ្តល់ជូននូវអនុសាសន៍ក្នុងន័យចូលរួមជួយស្ថាបនាតែប៉ុណ្ណោះ។
ដូច្នេះដោយផ្អែកលើគោលការណ៍ខាងលើនេះហើយទើបបានកំណត់យក នូវគោលការណ៍៤ចំណុចត្រូវ
ពិនិត្យមើលនិងធ្វើការវាយតម្លៃ។ ចំណុចទាំងនោះមាន១-ពិនិត្យទៅលើប្រព័ន្ធតុលាការទី២ពិនិត្យទៅលើតួ
នាទីភារកិច្ចរបស់រដ្ឋសភា ទី៣ពិនិត្យលើផ្នែកប្រព័ន្ធបោះឆ្នោតនិងទី៤ទាក់ទងនិងសម្បទានដីសេដ្ឋកិច្ច ។
ទើខ្ញុំធ្វើរបាយការដាក់ជូនរាជរដ្ឋាភិបាលពិនិត្យហើយខ្ញុំចង់បានការឆ្លើយតបវិញថាតើចំណុចណាខ្លះដែល
រាជរដ្ឋាភិបាលធ្វើរួចហើយចំនុចពាខ្លះដែលជាឧបសគ្គដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការចេញរបាយ
ការណ៍មួយស្របគ្នាទាំងស្រុង។
ជាមួយគ្នានោះលោកបានដាក់ចេញនូវសំណួរចំនួន២ទី១ ក្រោពីពិនិត្យមើលនូវច្បាប់ដែលរដ្ឋធម្មនុញ្ញបាន
ចែងរួចហើយគឺពាក់ព័ន្ធទៅនឹងសមាជាតិ ថាតើមានការជួបប្រទះការលំបាកអ្វីទេនៅពេលណាមួយបើសិន
ជាអាច? ចំណែកសំណួរទី២ពាក់ព័ន្ធទៅនឹងការបោះឆ្នោតលោកយល់ថាអ្នកឈ្នះឆ្នោតគឺមានសិទ្ធិធ្វើនាយករដ្ឋមន្រ្តី
ហើយប្រធានគណៈកម្មការរបស់រដ្ឋសភាប៉ុន្តែវាមានភាពប្លែកពីគ្នាខ្លះបើប្រៀបទៅនឹងបណ្តារប្រទេសកាន់
លិទ្ធិប្រជាធិបតេយ្យមួយចំនួនទៀត។
ឆ្លើយតបនឹងសំណួរខាងលើលោកឈាងវុនបានមានប្រសាសន៍ថារាល់របាយការណ៍របស់តំណាងអង្គការ
សហប្រជាជាតិខ្ញុំបានយកមកមើលមិនដែលខានម្តងណាឡើយ ហើយរបាយការណ៍ទាំងនោះពិតជាមាន
ចំណុចខ្លះល្អនិងចំណុចខ្វះខាត។ ដូច្នេះការជួបពិភក្សារវាងលោកជាមួយថ្នាក់ដឹកនាំពិតជាមានសារៈសំ
ខាន់ណាស់ ដើម្បីផ្លាស់ប្តូរគំនិតយោបល់និងបទពិសោធន៍គ្នាក្នុងរយៈពេលកន្លងមកនិងបន្តទៅថ្ងៃខាងមុខ
ទៀត។
លោកឈាងវុនបញ្ជាក់ថាបេសកកម្មរបស់អ្នកតំណាងអ.ស.បលើកនេះពិតជាបានជួបសន្ទនាផ្ទាល់ជាមួយ
សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីលោកក៏សុំទោសផងដែរចំពោះហេតុផល
ដែលមិនបានជួបកន្លងមកគឺសម្តេចលោក មានកិច្ចត្រូវធ្វើនិងចំពេលដែលលោកមានបញ្ហាសុខភាព ។
ទាក់ទិននឹងការលើកឡើងនូវសំណួរទាំង២ខាងលើលោក ឈាង វុន បានបកស្រាយនិងពន្យល់យ៉ាងល្អិត
ល្អន់អំពីចំណុចសំខាន់ៗដែលកម្ពុជាមិនអាចធ្វើទៅបានហើយលោកក៏ជាមនុស្សម្នាក់ដែលបានលើកឡើង
ក្នុងពេលធ្វើរដ្ឋធម្មនុញ្ញមិនយ់ព្រមនឹងការដាក់សមាជជាតិប្រចាំឆ្នាំក្នុងរដ្ឋធម្មនុញ្ញទេព្រោះយល់ថាការអនុវត្ត
របៀបនេះវានឹងប្រទាំងប្រទើសគ្នាជាមួយលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ពោលគឺនៅប្រទេសជឿនលឿន
លើពិភពលោកមិនធ្វើសមាជអញ្ចឹងផង។ លោកយល់ថាសមាជជាតិមិនមែនជាអង្គការមួយទ្រទ្រង់លិទ្ធិ
ប្រជាធិបតេយ្យទេគឺគ្រាន់តែចង់ចែករំលែកអំណាចរបស់ប្រជាជននៅក្នុង រដ្ឋសភាមកឲ្យខ្លួនកាន់កាប់ខ្លះ តែប៉ុណ្ណោះ។ជាទស្សនៈរបស់លោកផ្ទាល់គឺលោកស្នើសុំឲ្យលុបចោលតែម្តង។
ចំពោះយន្នការរបស់រដ្ឋសភាវិញគឺលោកឈាងវុនបានឯកភាពតាមការលើកឡើងរបស់អ្នកតំណាងថាការ
រៀបចំដំណើរការគឺមិដូចគ្នានឹងរាជរដ្ឋាភិបាលនោះទេ។គឺត្រូវមានការចូលលរួមចំណែកពីគ្រប់គណបក្សន
យោបាយដែលមានវត្តមានក្នុងសភា។ហើយរូបលោកធ្លាប់បានស្នើឲ្យមានការចូលរួមពីគណបក្សប្រឆាំង
ប៉ុន្តែសមាជិកបក្សប្រឆាំងបានទាត់ចោលមិនចូលរួមនៅក្នុងគណៈកម្មការទាំងនោះចំណែកគណៈកម្មការ
របស់រដ្ឋសភាមានគណបក្សនយោបាយបានចូលរួមចំនួន៣តែប៉ុណ្ណោះ។
លោកឈាងវុនបានបញ្ជាក់ជូនថារដ្ឋសភាកម្ពុជាតែងតែបើកឱកាសឲ្យគ្រប់និន្នាការគណបក្សចូលរួមជាមតិ
យោបល់ដេញដោលគ្នានិងមានផ្សាយបន្តផ្ទាល់ជូនប្រជាជនមើលគ្រប់ពេលរហូតដល់ក្លាយជាវេទិការវាយ
ប្រហាររាជរដ្ឋាភិបាលទៀតក៏មាន។ប្រសិនបើមានឱកាសលោកនឹងអញ្ជើញអ្នកតំណាងឬតំណាងការិយា
ល័យសិទ្ធមនុស្សប្រចាំភ្នំពេញចូលមើលការប្រជុំពិភាក្សានេះថាតើវាមានលិទ្ធិប្រជាធិបតេយ្យបែបណា៕
ដោយ៖សស្អាត