ស្តាប់គេនិយាយពីស្ថានភាពជីវិតពលករ ចំណាកស្រុកនៅប្រទេសថៃ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្នុងនាមឈាមជ័រជាជាតិសាសន៍តែមួយ ពេលឃើញនិងលឺពីទុក្ខវេទនាដែលគេបាន​ធ្វើមក​លើជន
ជាតិខ្លួនពិតជាឈឺចាប់ណាស់ តែមិនដឹងថាត្រូវជួយយ៉ាងដូចម៉្តេច បើយើងទៅ​រកការ​ងារធ្វើនៅស្រុកគេដោយ
ខុសច្បាប់។   នេះជាសំដីពលរដ្ឋខ្មែរមួយក្រុមដែលបាន​ឃើញ​ពីជីវិតរបស់ពលករចំណាកស្រុកកម្ពុជានៅក្នុង
ប្រទេសថៃ​។

បើទោះជាដឹងថាការធ្វើចំណាកស្រុកខុសច្បាប់វាប្រឈមនឹងគ្រោះថ្នាក់​ដល់អាយុ​ជីវិត​ក៏ដោយ  ក៏នៅតែមាន
ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាងដោយ​ខុសច្បាប់​ដើម្បី​លក់​កម្លាំង​
ពលកម្ម​ប្ដូរ​មក​វិញ​នូវ​ប្រាក់កម្រៃសមល្មម បើ​ប្រៀប​ធៀប​នឹង​ការ​លក់​កម្លាំង​ពលកម្ម​ក្នុងស្រុក​។​ការ​ធ្វើ​ចំណាក
ស្រុក​ទៅ​ធ្វើការ​នៅ​ស្រុកគេ (ស្រុក​ថៃ)​ភាគច្រើន​គឺ​មានការ​គៀងគរ​ពី​មេខ្យល់​ដែល​ល្បួង​ប្រជាពលរដ្ឋ​ឲ្យ​មាន​
ចំណាប់អារម្មណ៍​អំពី​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ក្នុងស្រុក​និង​សម្បូរ​ការងារ​ធ្វើ​ស្រប​ទៅ​នឹង​បញ្ហា​ជី
វភាព​​កំពុង​តែលំបាក​ស្រាប់​ផង​ទើប​ធ្វើ​ឲ្យ​ពួក​គេ​សុខចិត្ត​ទៅ​តាម​មេខ្យល់​ចោលក្រុមគ្រួសារតែ​ម្ដង​។​  ប៉ុន្ដែ​អ្វី​
ដែល​មេ​ខ្យល់​និយាយ​នោះ​មិនមែន​សុទ្ធតែ​ជា​ការ​ពិត​ទាំងស្រុង​ទេ​ត្បិត​ពួក​គេ​មិន​បាន​ដឹង​អំពី​ស្ថានភាព​ខ្លួន
ឯងជាជនចំណាកស្រុកខុសច្បាប់​គឺ​ដូច​ជា​ចក​អណ្ដែត​នៅកណ្តាល​មហា​សាគរ​នោះទេ។​

​​ថ្វី​ត្បិត​តែ​ប្រាក់​កម្រៃ​ពី​ការ​លក់​កម្លាំង​ពលកម្ម​នៅ​ប្រទេស​នេះមាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​កម្ពុជា​បន្តិច​ក្ដី​ប៉ុន្ដែ​
ពលករ​ចំណាកស្រុក​ទាំងនោះ​បាន​ជួប​ប្រទះ   ​នូវ​បញ្ហា​ជា​ច្រើន​ជា​ពិសេស​ពលករ​ចំណាកស្រុក​ ដោយ​ខុស
ច្បាប់​តែ​ម្ដង​  ។   ​និយាយ​អំពី​ស្ថានភាព​រស់នៅ​របស់​ពួក​គេ​គឺ​មិន​សមប្រកប​ទាល់តែ​សោះ​ត្បិត​សំណង់​ដែល​ពលករ​ស្នាក់​នៅ​ប្រៀប​ដូច​ជា​ជំរុំ​ជនភៀសខ្លួន​ដែល​សង់​រកេតរកូត​យ៉ាង​អណាធិបតេយ្យ​គ្មាន​សណ្ដាប់ធ្នាប់
​និង​មាន​បរិស្ថាន​មិនល្អ​ឡើយ​។   ​សភាព​បែប​នេះ​អាច​ធ្វើ​ពួក​គេ​មាន​បញ្ហា​ប្រឈម​ចំពោះ​សុខភាព​និង​សុវត្ថិ
ភាព​ដែល​បង្ករ​ឡើង​ពី​បរិយាកាស​ជុំវិញ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ  ​ក៏​ដូច​ជា​ការ​រំខាន​ពី​សំណាក់​ជនពាល​
របស់​ថៃ​ផង​ដែរ​។​

​លើសពីនេះទៅទៀតអ្វី​ដែល​កាន់តែ​ពិបាកនោះ​គឺ​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស
ច្បាប់​ត្រូវ​រស់នៅ​ក្នុង​សភាព​ភ័យ​ខ្លាច​ជា​និច្ច​ត្បិត​ពួក​គេ​មិន​មាន​លិខិត​ផ្លូវច្បាប់​ណាមួយ​ដើម្បី​មាន​សិទ្ធិ​មក​
ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​នេះ​ឡើយ​ហើយ​ពួក​គេ​តែងតែមាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​ដែល​ឃើញ​
តម្រួត​ថៃ​ម្ដងៗ   ​ព្រោះ​ប្រសិនបើ​តម្រួត​ថៃ​ចាប់​បាន​ពួក​គេ​បានវិញត្រូវ​ប្រឈម​មុខ​ជាមួយ   នឹង​ច្បាប់​របស់
​ប្រទេស​នេះ​​ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​និង​ពិន័យ​ជា​ប្រាក់​ទៀត​សោត​។​មានប្រជា​ពលករ​ខ្មែរ​ត្រូវ​ពួក​តម្រួត​ថៃ​
វាយ​ធ្វើបាប​និង​គម្រាម​ទារប្រាក់​ដែល​ពួក​គេ​ខិតខំ​សន្សំ​មិន​ហ៊ាន​ស៊ីចាយ​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​ដាក់​ទោស
ទណ្ឌ​ផង​ដែរ​ហើយ​រឿង​នេះ​គឺ​កើត​ឡើងជា​រឿយៗ​ដោយ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ដឹងនិងជួយ​អន្ដរា
គមន៍​ឡើយ​។​និយាយ​ឲ្យ​ចំ​គឺ​គេ​ប្រមាថមើលងាយ​ជាតិ​សាសន៍​យើង​ខ្លាំង​ណាស់​រហូត​ដល់​ដៀល​សុទ្ធតែ​ពូជខ្មែរ​ជា​អ្នក​សុំទាន​ទៀត​ផង   ​ហើយ​យើង​ទៅ​នៅ​ស្រុក​គេ​គឺ​មិនមែន​ដើម្បី​សេចក្ដី​សប្បាយ​រីករាយ​ទេ​គឺ
​ត្រឹមតែ​ធ្វើ​កញ្ជះ​គេ​ប្ដូរ​មក​វិញ​នូវ​ប្រាក់​បន្ដិចបន្ដួច​ប៉ុណ្ណោះ​។​

​នៅ​ពេល​ដែល​ខ្ញុំ​ជិះ​រថយន្ដក្រុង​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ   ​ខ្ញុំ​បានឃើញ​ពលករ​ចំណាកស្រុក​ម្នាក់​ដែល
​គាត់​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ហាក់ដូចជា​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ព្រោះ​រាល់ពេល​រថយន្ដក្រុង​ឈប់​នៅ​ចំណត​តម្រួត​ថៃ​ម្ដងៗ​គាត់​មាន​អាកា​រៈ​ញ័រ​ដៃជើង​ស្ទើរ​លេច​នោម​ដាក់​ខោ​ទៅ​ហើយ
​ត្បិត​គាត់​ខ្លាច​ពួក​តម្រួត​ថៃ​ដឹង​ថា​ខ្លួនមិន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​និង​ចាប់​គាត់​ដាក់ទោស​ទណ្ឌ​ទៅ​តាម
​ច្បាប់​របស់​ប្រទេស​នេះ​។​កាន់តែ​អាណោច​អា​ធ​ម​ទៅ​ទៀត​នោះ​នៅ​ពេល​​មក​ដល់​ព្រំដែន​ប្រទេស​ទាំង​ពីរ​
ហើយ​ពលករ​ម្នាក់​នោះ​ត្រូវ​បាន​តម្រួត​ថៃ​នៅ​ឈរជើង​តាម​ប៉ុស្ដិ៍​ព្រំដែន​គម្រាម​ទារប្រាក់​ចំនួន​ពីរ​រយ​បាត
​ថែម​ទៀត​​​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាតិ​ឲ្យ​គាត់​ឆ្លង​ដែន​មក​មា​តុ​ភូមិកំណើត​វិញ​។​

​រឿងរ៉ាវ​ដែល​ខ្ញុំ​បានឃើញ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ឈឺចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ខ្ញុំ​មិន​នឹក​ស្មានថា​ជនជាតិ​
របស់ខ្ញុំ​ដែល​ជា​កូនចៅ​អ្នក​សាងសង់​អង្គរ​ត្រូវ​ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ស្រុក​គេ​ដោយ​បង្ខំចិត្ត​និង​ត្រូវ​រស់
នៅ​ក្នុង​ស្ថានភាព​ដែល​មិន​អាច​ទទួលយក​បាន​ជា​ពិសេស​គឺ​ការ​មើលងាយ​ពី​ជាតិ​សាសន៍​ថៃ​និង​ការ​ធ្វើបាប
​ពី​អាជ្ញាធរ​របស់​ថៃ​តែ​ម្ដង​។​

​ជា​ការ​ក្រើនរម្លឹក​ខ្ញុំ​សូម​ជម្រាប​ដល់​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​មេត្តា​ជួយ​ធ្វើការ​ពន្យល់​និង​ប្រាប់​ដល់​បងប្អូន​
ខ្មែរដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​អំពី​ស្ថាន​ភាព​​រស់នៅ​ក្នុង​ប្រទេស​នោះ​និង​
បញ្ហា​ប្រឈម​ធំៗ​ជា​ច្រើន​ដែល​ពួក​គាត់​នឹង​ត្រូវ​ជួប​ប្រទះ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​។​ទោះបីជា​មាន
​ចំណូល​ច្រើន​ជាង​ប្រទេស​កម្ពុជា​ក្ដី​ក៏​មិន​ប្រាកដ​ថា​ពួក​គាត់​អាច​ស្ពាយ​លុយ​នោះ​មក​ស្រុក​ខ្មែរបាន​ដែរ​ដោយ
ហេតុ​ថា​មាន​ពួកក្មេង​ពាល​និង​តម្រួត​ឈាមខ្មៅ​ថៃ​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​ជម្រិត​យក​ប្រាក់វិញគ្មានសល់​
ត្បិត​យើង​ទៅ​ស្រុក​គេ​ដោយ​គ្មាន​ច្បាប់ទម្លាប់​និង​មិន​មានការ​អន្ដរាគមន៍​ពី​អាជ្ញាធរ​ប្រទេស​នេះ​ផង​នោះ​។

និយាយ​ជា​រួម​ការ​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​គឺ​មិនមែន​ជា​រឿង​ល្អ​
ឡើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​កុំ​ជឿសម្ដី​មេខ្យល់​ដែល​ល្បួង​យើង​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ
​ឲ្យ​សោះ​ព្រោះ​ពួក​គេ​ទាំងនោះ​បាន​លក់​ឧត្តមគតិ​បោកប្រាស់​ជាតិ​សាសន៍​ឯង​ដើម្បី​ជា​ថ្នូរ​មក​វិញ​នូវ​លាភ
សក្ការៈ​បន្តិចបន្តួចផ្ទាល់ខ្លួនតែ​ប៉ុណ្ណោះ​៕

ដោយ៖សស្អាត

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កំហុស​​វេជ្ជសាស្រ្ត​សំលាប់​មនុស្ស​រាប់​រយ​នាក់​

ប្រទេសអូស្រ្តាលី៖ កាលពីឆ្នា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


នាយករដ្ឋមន្រ្តី ទីម័រខាងកើត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែ...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [543]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 573 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 867 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864544​ នាក់