ក្រុមយុវជនកម្ពុជា​ចាប់អារម្មណ៍​ខ្លាំងពីចំណង​មិត្តភាពរវាង​កម្ពុជា និងជប៉ុន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

     ភ្នំពេញៈ មហោស្រពគីហ្សួណា ជប៉ុន កម្ពុជា​ដែលប្រារព្វឡើងរយៈពេល៤ថ្ងៃមកនេះទទួលបាន ការ​គាំទ្រយ៉ាង​​ខ្លំាងពីស្រទាប់យុវជនកម្ពុជា ដែលរឹតតែធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំង២ កាន់​តែ​រឹងមាំខ្លាំងឡើងបន្ថែមទៀត។

      កម្មវិធីមហោស្រពនេះបានប្រារព្វធ្វើឡើងនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងខួបគំរប១០ឆ្នាំ របស់មជ្ឈ​មណ្ឌលសហ​ប្រតិបត្តិការអន្តរជាតិជប៉ុន កម្ពុជា ដែលមានកិច្ចសហការជាមួយស្ថាន ទូតជប៉ុន​ប្រចាំ​កម្ពុជា ដើម្បីជំរុញឲ្យចំណង​មិត្តភាពនៃប្រទេសទាំង២កាន់តែស្អិតល្មួតបន្ថែមទៀត។

      អ្នកស្រីឃុន វត្តីស្រីលក្ខណ៍ មន្រ្តីផ្នែកសេវាកម្មនិងវប្បធម៌នៃមជ្ឈមណ្ឌលសហប្រតិបត្តិ​ការអន្តរ​ជាតិ​ជប៉ុន-កម្ពុជា CJCC មានប្រសាសន៍ថា មហោស្រពដ៏អស្ចារ្យនេះមានការចូលរួមជា ច្រើនពី​ស្រទា​ប់​​យុវជនកម្ពុជា ពិសេស​ក្រុម​សិស្ស និស្សិតមកពីការសាកលវិទ្យាល័យនានានៅទូទាំងប្រទេស​កម្ពុជា។

      អ្នកស្រីបញ្ជាក់ថា ពួកគេពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្ម វិធីនេះដោយមិនត្រឹមតែ​បាន​​ផ្លាស់ប្តូរ​បទពិសោធន៍ផ្នែកវប្បធម៌នៃប្រទេសទាំង២ប៉ុណ្ណោះទេ ថែមទាំងទទួល​បាន​ចំណេះដឹង​និង​ការ​អប់រំថ្មីៗបន្ថែម​ទៀត​សម្រាប់​យកទៅអភិវឌ្ឍសមត្ថភាព និងការសិក្សាប្រចាំថ្ងៃរបស់ពួកគេ។

     

      យុវជន រិទ្ធ រុងសត្យា និស្សិតឆ្នាំទី១នៃវិទ្យាស្ថានភាសាបរទេស បានសម្តែងអារម្មណ៍រីករាយ ដែល​បានចូលរួម​ក្នុងមហោស្រពនេះ ព្រោះវាជាកម្មវិធីដ៏អស្ចារ្យនៃសិល្បៈវប្បធម៌ជប៉ុន ទោះបីជាយើងពុំបាន​ទៅ​ដល់​ប្រទេសជប៉ុនក៏​ដោយក៏អាចឃើញដោយភ្នែកផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយឡែក ចំពោះលោកព្រាប សុវត្ថិកំពូលតារា​ចម្រៀងដ៏ល្បីរបស់ផលិតកម្មរស្មីហង្សមាស ដែល​បានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្ម​វិធីបង្ហាញមុខម្ហូប​របស់​​ជប៉ុនវិញបានបង្ហាញអារម្មណ៍​រំភើប​ដោយ លោក ថា នេះជាលើកទី១ដែលបានឃើញមុខម្ហូបតំណាងឲ្យ​វប្បធម៌​ជប៉ុន ហើយវាក៏បាន​ផ្តល់​សារៈ​​​សំខាន់ សម្រាប់យើងយកមកអនុវត្តនៅក្នុងជីវភាពរស់នៅផងដែរ។​

      សូមបញ្ជាក់ថា ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៣ ជាឆ្នាំឯករាជ្យ របស់ព្រះរាជា​ណាចក្រកម្ពុជា។ ចាប់តាំងពីពេល​នោះមក​ប្រទេស​ទាំងពីរ​បាន​រក្សា​ចំណងមិត្តភាព​ដ៏​រឹង​មាំ​នេះ​ ក្នុងគម្រប់ខួប៦1ឆ្នាំ​ហើយ។ ទំនាក់ទំនង ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ជា​ទំនាក់​ទំនង​នយោបាយ​ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​លើ​ការផ្លាស់ប្តូរ​វប្បធម៌​ទៀត​ផង។ ជាងនេះទៅទៀតជប៉ុននៅតែជាប្រទេស​ជាប់លំដាប់ថ្នាក់ទី១ ក្នុងការផ្តល់ជំនួយដ៏​លើស​លុបដល់​កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក្នុងនោះជាង ៨ឆ្នាំចុង​ក្រោយ​នេះ ជប៉ុន​បានផ្តល់ជំនួយ​ដល់​កម្ពុជា​ជាង៨០០លានដុល្លារអាមេរិក៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [902]


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [683]


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1150]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 232 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2106 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132620​ នាក់