ប្រទេសនីហ្ស៊េរីយ៉ា៖ កាលពីពេលថ្មីៗនេះ ការបាញ់ប្រហារយ៉ាងសាហាវនៅក្នុងភូមិមួយកន្លែងនៃរដ្ឋ Katsina
ភាគខាងជើង នៃប្រទេសនីហ្ស៊េរីយ៉ាបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៩នាក់។ សាក្សីម្នាក់បានមា
នប្រសាសន៍ថា ជនមិនស្គាល់មុខមួយក្រុមខាងលើនេះគឺបានជិះម៉ូតូប្រដាប់ទៅដោយអាវុធជាច្រើនគ្រឿងនៅក្នុងដៃ
ហើយធ្វើការបាញ់ប្រហារយ៉ាងសាហាវមកលើមនុស្សដែលពួកគេបានឃើញ។ សាក្សីដដែលបានបញ្ជាក់ថា សមាជិក
មួយចំនួននៃអ្នកវាយប្រហារខាងលើនេះគឺជាជនជាតិភាគតិច Fulanis។ សារព័ត៌មានក្នុងស្រុករបស់ប្រទេសនីហ្ស៊េ
រីយ៉ាបានចុះផ្សាយថា ជនដៃដល់មួយក្រុមខាងលើនេះគឺជាក្រុមចោរលួចគោ។ គួរបញ្ជាក់ផងដែរថា ពួកសក
ម្មប្រយុទ្ធ Boko Haram ក៏បានចូលរួមក្នុងការបាញ់ប្រហារខាងលើនេះដែរ។ លោក Abdullahi Abbas Ma
chika ដែលជាមន្រ្តីប៉ូលីសក្នុងតំបន់បានមានប្រសាសន៍ថា សាកសពចំនួន ៤៧នាក់គឺត្រួវបានកប់នៅក្នុងភូមិដាច់ ស្រយាលមួយកន្លែងនៃរដ្ឋ Katsina ។ លោក Machika បានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេល
នេះ កងកម្លាំងសន្តិសុខជាច្រើននាក់គឺកំពុងធ្វើការការពារយ៉ាងម៉ឺងម៉ាត់ចំពោះសុវត្ថិភាពរបស់លោកប្រធានា
ធិបតី Goodluck Jonathan បន្ទាប់ពីសមាជិករបស់រដ្ឋាភិបាលជាច្រើននាក់ត្រួវបានគេសំលាប់រួចមក៕ ដោយ៖ តុលា