ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា នេះឯកឧត្តមឧបនាយករដ្ឋមន្រ្តីញឹកប៊ុនឆៃអគ្គលេខាធិការគណ
បក្សហ៊្វុនស៊ិនប៉ិចបានទទួលជួបជាមួយប្រតិភូនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យហៅកាត់ថាNDI ដែលដឹកនាំ
ដោយលោកជេហ្វហ្វក់អនុប្រធាន NDI ប្រចាំប្រទេសកម្ពុជានៅគេហដ្ឋានរបស់ឯកឧត្តមខាងកើតស្ពានជ្រោ
យចង្វារ។
ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនោះថាប្រតិភូរបស់NDIមក
ជួបលោកក្នុងគោលបំណងចង់សួរយោបល់អំពីការរៀបចំរបស់NDIកន្លងមកយ៉ាងដូចម៉្តេចដែរ? ពោលគឺ(វេទិ
ការអ្នកតំណាងរាស្ត្រនិងម្ចាស់ឆ្នោតដែលរៀបចំដោយអង្គការ NDI) ។ ខាងNDIសុំឲ្យគណបក្សហ៊្វុនស៊ិនប៉ិច
បន្ថែមបេក្ខភាពស្រ្តីឬតំណាងចូលរួមក្នុងវេទិកាជាស្រ្តីឲ្យបានច្រើនជាងឆ្នាំកន្លងទៅ ។
លោកបណ្ឌិតបានបញ្ជាក់ថាសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច គឺពេញចិត្តចំពោះកម្មវិធីដែលរៀបចំដោយNDI
កន្លងមកនិងបានគាំទ្រទាំងស្រុងចំពោះវេទិការអ្នកតំណាងរាស្រ្តនិងម្ចាស់ឆ្នោតដែលបានផ្តល់ឱកាសឲ្យគ្រប់
គណបក្សនយោបាយបានបញ្ចេញទស្សនៈរបស់ខ្លួនបង្ហាញជូនប្រជាពលរដ្ឋពិសេសផ្តល់ឱកាសដល់យុវជន
ជំនាន់ក្រោយបានបញ្ចេញនូវទស្សនៈនយោបាយរបស់គេ និងផ្តល់សិទ្ធិឲ្យពលរដ្ឋបានស្វែងយល់កាន់តែច្បា
ស់ពីនយោបាយ។
ទាក់ទិននឹងការដាក់បញ្ជីឈ្មោះនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឯកឧត្តមបណ្ឌិតបានបង្ហាញថា ក្នុង
អាណត្តិទី៥ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំខ្លួន
ប្រាណយ៉ាងស្រេចបាច់អស់ហើយព្រមទាំងបានដាក់បញ្ជីឈ្មោះនិងបញ្ជីឈ្មោះបេក្ខជនទាំងពេញសិទ្ធិនិង
បំរុងគ្រប់ទូទាំង២៤ខេត្តរាជធានីទៅ.គ.ជ.ប រួចរាល់ហើយដែរ។ ក្នុងនោះមានស្រ្តីចំនួន៣០រូបហើយបើគិតជាភាគរយមានរហូតដល់ទី១១,៣ភាគរយឯណោះហើយក៏មានស្រ្តីឈរលេខរៀងលំដាប់ទី១ដល់ទៅ៣ខេត្ត
គឺ ខេត្តកំពង់ចាមខេត្តក្រចេះនិងខេត្តកោះកុងទៀតផង។
សូមបញ្ជាក់ថាក្នុងចំណោមរាជធានីខេត្តទាំង២៤គណបក្សហ៊្វុនស៊ិនប៉ិចបានដាក់បញ្ជីឈ្មោះនិងបញ្ជីបេក្ខជន
គ្រប់សព្វអស់ហើយ។ប៉ុន្តែគណបក្សបានផ្តោតទៅលើខេត្តអទិភាពចំនួន១២ដែលកន្លងមកសម្លេងឆ្នោតមាន
ការខ្វះតែបន្តិចបន្តួចប៉ុណ្ណោះគ្រប់មួយអាសនៈដូច្នេះក្រោយពេលរួមគ្នាឡើងវិញនេះគណបក្សមានជំនឿចិត្ត
ថាបើគ្មានការប្រែប្រួលទេនោះគណបក្សហ៊្វុនស៊ិនប៉ិចនឹងទទួលបានអាសនៈគ្រប់ខេត្តអាទិភាពពោលគឺចំនួន
១២កៅអី៕ដោយ៖ស.ស្អាត