ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃសុក្រម្សិលមិញ កម្មករជួសជុលបំពង់ហ្គាសយ៉ាងហោចណាស់ ១៨នាក់គឺត្រួវបាន
ខ្មាន់កាំភ្លើងមិនស្គាល់មុខមួយក្រុមបាញ់ប្រហារជាច្រើនគ្រាប់ខណះពេលដែលកម្មករទាំងអស់នោះកំពុងតែ
ធ្វើការ។ មន្រ្តីប៉ូលីសបានអះអាងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានជនជាតិអឺរ៉ង ១៥នាក់និងជន
ជាតិអឺរ៉ាក់ ៣នាក់។ មន្រ្តីប៉ូលីសបានអោយដឹងទៀតថា ជនជាតិអឺរ៉ង់ ៥នាក់និងជនជាតិអឺរ៉ាក់ ២នាក់ផ្សេងទៀត
គឺទទួលរងរបួសធ្ងន់ធ្ងរ។ សាក្សីម្នាក់បានមានប្រសាសន៍អោយដឹងថា ហេតុការណ៍វាយប្រហារនេះគឺត្រួវបានប
ង្កឡើងដោយខ្មាន់កាំភ្លើងចំនួន ២២នាក់ស្ថិតនៅក្នុងតំបន់របស់ពួក Shia ក្បែរទីក្រុង Baquba ចំងាយ ៥០គីឡូម៉ែត ពីទីក្រុងបាដាត។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ចំនួនអ្នកស្លាប់កាលពីខែវិច្ឆិកាកន្លងមកគឺមានចំនួនតិចជាងខែតុលាពោ
លគឺមានត្រឹមតែ ៦៥៩នាក់ប៉ុណ្ណោះ រីឯចំនួនអ្នកស្លាប់នៅខែតុលាវិញគឺមានរហូតដល់ ៩៧៩នាក់។ គួរបញ្ជាក់ផង ដែរថា អំពើហឹង្សានៅក្នុងប្រទេសនេះគឺបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ ២០០៨មកម្លេះ។ ដោយ៖ តុលា