ប្រទេសជប៉ុន៖ សារព័ត៌មានក្នុងស្រុករបស់ប្រទេសជប៉ុនបានអោយដឹងកាលថ្ងៃរសៀលនេះថា មានមនុ
ស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់និងមនុស្សជាង ១២នាក់ផ្សេងទៀតគឺបានរងរបួសជាទំងន់នៅក្នុង
ការបំផ្ទុះគ្រាប់បែកក្នុងរោងចក្រគីមីមួយកន្លែងនៃទីក្រុងYokkaichi ប្រទេសជប៉ុន។ មន្រ្តីប៉ូលីសបានអះអាងថា
រោងចក្រខាងលើនេះគឺគ្រប់គ្រងដោយក្រុមហ៊ុន Mitsubishi។ រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់
បានពីមូលហេតុនៃការផ្ទុះគ្រាប់ខាងលើនេះទេ។ គួរបញ្ជាក់ផងដែរថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺស្ថិត
នៅចំងាយ ៣៥០គីឡូម៉ែត ភាគខាងលិចនៃទីក្រុង Tokyo ដោយបានបណ្តាលអោយបុគ្គលិកចំនួន ៥នាក់បាន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្តទៀតថា ចំនួនអ្នករងរបួសគឺមាន
ចំនួនប្រហែលជា ១២នាក់ទៅ ១៧នាក់។ គួរបញ្ជាក់ទៀតផងដែរថា ក្រុមហ៊ុន Mitsubishi គឺជាក្រុមហ៊ុនដ៏ធំ
មួយនៅក្នុងប្រទេសជប៉ុន ដែលមានសម្ភារះដូចជា ផលិតផលយានយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផល
ផ្សេងៗទៀត។ ដោយ៖ តុលា