ភ្នំពេញ៖ ក្បាច់គុណតេក្វាន់ដូនៅកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងតែពេញនិយមសម្រាប់យុវនារីហាត់
ដើម្បីសុខភាព និងពង្រឹងសមត្ថភាពរាងកាយ ហើយអាចនឹងក្លាយទៅជាអង្គរក្សស្រីដ៏ឆ្នើមសម្រាប់ការពារ
សុវត្ថិភាព ថ្នាក់ដឹកនាំជាតិ និង អន្តរជាតិ។លោកឧត្តមសេនីយ៍ទោ ម៉ក់ សំអុល ប្រធានសមាគក្លឹបមិត្តប៉ូលីស
និងជាគ្រូបង្ហាត់ក្បាច់គុណតេក្វាន់ដូបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងការផ្តល់បទសម្ភាស៍ជាមួយអ្នកសារ
ព័ត៌មាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នៅនាយកដ្ឋានអង្សរក្សម៉ូតូហែហម ខាងក្រោយព្រះបរមរាជវាំង។
លោកឧត្តមសេនីយ៍បានបន្តថាបច្ចុប្បន្ននេះដោយសាតែមាននារីជាច្រើនបានយល់ដឹងអំពី បញ្ហាសុខភាព
ទើបពួកគេមកហាត់ក្បាច់តេក្វាន់ដូ(កីឡាតេក្វាន់ដូ) ដើម្បីទទួលបានសុខភាពរឹងមាំដូចបុរសដែរ សមនឹង
ពាក្យថាយ៉ែនឌ័រគឺបុរស និងងនារីមានសិទ្ធិស្មើគ្នារាល់កិច្ចការងារក៏ដូចជាវិស័យកីឡា(ការហាត់ក្បាច់គុណ
តេក្វាន់ដូ)ជាដើម។
លោកគ្រូបង្វឹករូបនេះបានបន្តទៀតថាកូនសិស្សដែលលោកគ្រូបង្ហាត់លោកគ្រូមិន បានបង្ខិតបង្ខំគេទេគឺ
ពួកគាត់ស្មត្រ័ចិត្តមកហាត់ដោយខ្លួនឯង ហើយលោកចង់ឲ្យសិស្សដែលជានារីទាំងអស់នេះក្លាយជាអង្ស
រក្សស្រី ប្រសិនបើមានអង្គភាពនគរបាលក្តី អង្គភាពប្រយុទ្ធណាក្តី និងអង្គភាពផ្សេងៗទៀតដែលត្រូវការ
នារីមានកាយសម្បទារឹងមាំ និង ចេះក្បាច់គុណលោកនិងបញ្ជូនពួកគាត់ទៅប្រលងប្រជែង។
លោកគ្រូបន្ថែមថាក្បាច់គុណពិតជាមានប្រយោជន៍ណាស់សម្រាប់សុខភាពមនុស្សនៅតាមបណ្តាប្រទេស
មួយចំនួនលើពិភពលោកដែលមាននារីជាទាហានពួកគេសុទ្ធតែមានសម្ថភាព ដូចជាទាហាននារី អាមេរិក
ទាហាននារីចិន និងទាហាននារីកូរ៉េនិងបណ្តាប្រទេសផ្សេងៗទៀត។ បញ្ហាដែលពួកទាហាននារីទាំងនោះ
មានសមត្ថភាព ពីព្រោះថាពួកគេបានហ្វឹកហាត់នូវក្បាច់គុណទាំងនេះ។
លោកគ្រូបញ្ជាក់ថា« ដោយសារខ្ញុំមានបទពិសោធន៍ខាងក្បាច់គុណនេះជាយូឆ្នាំ ហើយចង់ឲ្យយុវនារីៗចេះ
ក្បាច់គុណ និងមានកាយសម្បទារល្អ ជួយបន្តដល់អ្នកជំនាន់ក្រោយៗទៀត»ចំពោះនារីដែលមកហាត់ក្បាច់
គុណតេក្វាន់ដូនៅទីនេះទើបតែបានរយៈពេលជាងពីខែតែប៉ុណ្ណោះ ។ ប៉ុន្តែពួកគេមានកាយសម្បទារឹងមំា
ជាងអ្វីដែលពួកគាត់មិនបានហាត់ក្បាច់គុណពីមុនមក។
ទាក់ទងនិងការបង្ហាត់តេក្វាន់ដូរនេះលោកគ្រូមិនបានយកប្រាក់ពីសិស្សទាំងនោះទេ គឺពួកគាត់គ្រាន់តែទិញ
របស់របរដែលជាសំម្ភារៈសម្រាប់ហាត់ដោយខ្លួនឯង តាមតែចិត្តរបស់ពួកគេ។
ដោយឡែកចំពោះយុទ្ធវិធីមុនពេលហ្វឹកហាត់សិស្សទាំងអស់ត្រូវតែរត់នៅពេលព្រឹកព្រលឹមឲ្យបានយ៉ាងតិច
ពី៣ទៅ៥គីឡូម៉ត្រក្នុងមួយថ្ងៃនិងហាត់វ៉ៃឲ្យបានយ៉ាងតិច១ពាន់ដៃ ទាត់ចាប់ពី៣០០ជើងទៅ៥០០ជើងក្នុង
មួយថ្ងៃ។ សិស្សក្បាច់គុណទាំងនេះពួកគេមកពីគ្រប់មជ្ឈដ្ឋាន តែភាគីច្រើនជាសិស្សនិស្សិតមួយចំនួនមកពី
បណ្តាខេត្ត ដែលពេលទំនេរពីការសិក្សា បំណងចង់បានកាយសម្បទារឹងមាំ។
កញ្ញា សុជាតា ជាសិស្សវិទ្យាល័យ ហ៊ុន សែនវត្តភ្នំ បានមកហាត់ ក្បាច់គុណតេក្វាន់ដូ នៅទីនេះបាននិយា
យថា បានជាកញ្ញាមកក្បាច់តេក្វាន់ដូ ដោយសារតែ កញ្ញាយល់ឃើញថាវាល្អសម្រាប់សុខភាពរឹងមាំ និង
សម្រាប់ការពារខ្លួន ជាពិសេស ប្រសិនបើមានឱកាសឬនៅពេលដែលរាជរដ្ឋាភិបាលត្រូវការនារីធ្វើជាអង្ស
រក្សនោះ កញ្ញានឹងចូលរួមបំរើក្នុងស្ថាប័ននោះ។ទាក់ទិននិងការហាត់វិញកញ្ញាបានលើកឡើងថា មុនដំបូង
ពិតជាមានការពិបាកបន្តិចហើយប៉ុន្តែដោយមានការពេញចិត្តនិងចូលចិត្តកញាត្រូវតែខិតខំ។
សុជាតានិយាយថាពីមុនខ្ញុំមានសុខភាពទុនជ្រាយណាស់ ប៉ុន្តែចាប់តាំងពីបានហាត់ក្បាច់គុណ តេក្វាន់ដូ
រយៈពេលជា ងពីរខែមកកញ្ញាបានឲ្យដឹងថាសុខភាពខុសពីមុនគឺមានភាពរឹងមាំជាងមុន។
ចំណែកកញ្ញាចរិយា ជានិស្សិតដែលបញ្ជប់ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានវណ្ណដា និយាយថាមូលហេតុដែល
កញ្ញា ហាត់ក្បាច់គុណតេក្វាន់ដូគឺដោយសារតែកញ្ញាយល់ឃើញថាកីឡាជាថ្នាំប៉ូវ ដ៏សក្តិសិទ្ធមួយសម្រាប់
សុខភាពខ្លួនយើងផ្ទាល់ក៏ដូចជាស្រ្តីគ្រប់រូបដែរ។ ពីមុនខ្ញុំមានកំលាំងទន់ជ្រាយណាស់ ប៉ុន្តែឥឡូវមានភាព
រឹងមាំនិងរហ័សរហួនជាងមុន។ សមបំណងដែលនាងគិតថា ចង់ធ្វើអ្វីៗឲ្យដូចមនុស្សប្រុសកុំឲ្យដូចពាក្យ
ថាវិលចង្រ្កានមិនជុំ គឺនារីអាចបំពេញកិច្ចការអ្វីៗបានដូចបុរសក្នុងសង្គម។ កញ្ញា ស្នើសុំឲ្យនារីនាំគ្នាហាត់
ក្បាច់គុណតេក្វាន់ដូ ដើម្បីមានកំលាំងខ្លាំងក្លា និងមានសុខភាពរឹងមាំ។
គួររំលឹកផងដែរថា លោកម៉ក់ សំអុល ជាគ្រូបង្ហាត់ក្បាច់គុណមួយរូបដែលមានឈ្មោះបោះសម្លេង មានបទ
ពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបណ្តុះបណ្តាលកម្លាំងនគរបាលជាតិលើវិស័យនេះ និងធ្លាប់បានទៅទទួល
ការហ្វឹកហាត់ពីបណ្តាប្រទេសជាច្រើនហើយលោកក៏ទទួលបាន ខ្សែក្រវាត់ខ្មៅ៤ដាន់ផ្នែកតេក្វាន់ដូពិភព
លោកនិងខ្សែក្រវ៉ាត់ខ្មៅ៤ដាន់មួយទៀតពីសមាគមនក្បាច់គុណអាស៊ាន ៕