ពលរដ្ឋ៤៧គ្រួសារដាក់ញត្តិសុំអន្តរាគមន៍ ពីសម្តេចនាយករដ្ឋមន្រ្តី ដោយសារក្រុមហ៊ុនលីអ៊ុំអេង និងលីអ៊ុំ ឆាយ រំលោភយកដីជាង១៤៨ហិកតា
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ២៧នាក់តំណាងឱ្យ៤៧គ្រួសារមកពី ភូមិសាលាក្រវ៉ាន់ ភូមិរំចេក ភូមិរវៀង និង
ភូមិតាទុំ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្ត សៀមរាបនៅព្រឹកថ្ងៃទី២៥ខែ មីនា ឆ្នាំ២០១៣​នេះ បានមកជួបជុំគ្នា
នៅមុខវត្តបុទុបតីរាជធានីភ្នំពេញ ដើម្បីដាក់ញតិសុំអន្តរាគមន៍ពីសម្តេចតេជោហ៊ុន​សែន ជុំវិញបញ្ហាការរំលោភ
យកដីធ្លីពីសំណាក់ក្រុមហ៊ុនលីអ៊ុំអេង និង លី អ៊ុំឆាយ ដែលអូសបន្លាយ​អស់ពេលជាង៦ឆ្នាំមកហើយនោះ។
តំណាងអ្នកភូមិទាំង៤៧គ្រួសា មកពីឃុំរំចេក ស្រុកបន្ទាយស្រី ខេត្ត សៀមរាប អ្នកស្រី ទេស ជឿន បាន​​ឲ្យដឹង
ថា ពួកយើងខ្ញុំមករាជធានីភ្នំពេញនៅថ្ងៃនេះ គឺដើម្បីដាក់ញតិសុំ​អន្តរាគមន៍ពីសម្តេចតេ​​ជោ​ហ៊ុន​​​​ សែននាយក
រដ្ឋមន្រ្តី ជុំវិញការរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋដោយអយិត្តិធម៌ពីសំណាក់​ក្រុម ហ៊ុន លីអ៊ុំ អេង និង​​ក្រុម​
ហ៊ុនលី អ៊ុំឆាយ ចំនួន​​១៤៨,២០២០ហិកតា តាំងតែពី៦ឆ្នាំកន្លងមកហើយ​នោះ។   តំណាងអ្នកភូមិរូបនេះបន្តថា
បញ្ហានេះក្រុមអ្នកភូមិបានប្តឹងទៅអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែមិនមាន​ដំណោះ​​​ស្រាយទាល់តែសោះរហូតមក
ដល់ពេលនេះ ម៉្យាងទៀតដោយសារខាងភាគីក្រុមហ៊ុនគេនៅតែ​អះអាងថាដីទាំងអស់នោះគេបានទិញពីប្រជា
ពលរដ្ឋតែការពិតពួកគាត់ជាពលដ្ឋម្ចាស់ដីស្របច្បាប់​ដែលមានការទទួលស្គាល់ពីមេភូមិ មេឃុំ​ និងស្រុកមិន
បានលក់នោះឡើយ។  កញា ថុន សាមិន មកពីភូមិសាលាក្រវ៉ាន់ បានឲ្យដឹងថាថ្ងៃនេះយើងខ្ញុំតំណាងឲ្យអ្នក
ភូមិទាំង៤៧ គ្រួសារបានមកដល់ភ្នំពេញ និងបានជួបលោក គង់ ចំរើន ជាក្រុមលេខារបស់សម្តេចអគ្គមហា
​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមកទទួលញត្តិសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ​ហើយដោយ
លោកសន្យាថានឹងនាំយកញត្តិនេះទៅជូនថ្នាក់លើដើម្បីពិនិត្យ និងដាក់ជូនទៅសម្តេច នាយករដ្ឋមន្រ្តី ។
ដោយ ឡែកចំពោះពួកគាត់ទាំងអស់គ្នានឹងត្រឡប់ទៅខេត្តសៀមរាបវិញនៅថ្ងៃនេះ រង់ចាំដំណឹងល្អពីថ្នាក់
ពិសេសពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីតែងតែគិតគូរ ដោះ
ស្រាយដោយយុត្តិធម៌បំផុតជូនប្រជាពលរដ្ឋស្លូតត្រង់ ដែលត្រូវរងការរំលោភបំពានយកដីធ្លីពីសំណាក់
ក្រុមហ៊ុន និងអ្នកមានលុយ មានអំណាចដោយអយុត្តិធម៌ ។នៅក្នុងញត្តិសុំអន្តរាគមន៍ ពលរដ្ឋអ្នកភូមិបាន
ខាងលើបានរាយការណ៍អំពីប្រវត្តនៃការតស៊ូក្នុងការ​រកដំណោះស្រាយជាមួយក្រុមហ៊ុន លី អ៊ុំអេង តាំងតែ
ពីដើមរហូតដល់ដល់សព្វថ្ងៃ ដែលមាន​ជាច្រើន​ដំណាក់កាល ក្នុងនោះផ្តើមសុំអន្តរាគមន៍ពីភូមិ និងឃុំ
ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ហើយងាកមកជួបដោះស្រាយទល់មុខគ្នានៅសាសា
ឃុំតែត្រូវក្រុមហ៊ុនបដិសេធន៍ និងបង្កើនល្បឿន​ឈួស​​​ឆាយបន្ថែមដោយវាយបំផ្លាញបង្គោលរបង ព្រំដី
ភ្លឺស្រែ ប្រឡាយទឹក កាប់បំផ្លាញដំណាំ និងមិនឲ្យពលរដ្ឋចូលទៅបង្កបង្កើនផលថែមទៀត ។ បន្តមកបានធ្វើញត្តិសុំអន្តរាគមន៍ទៅសាលាខេត្ត សៀមរាប និងអ្នកតំណាងរាស្រ្ត កាលណោះមានប្រជា
ពលរដ្ឋតែ២២គ្រួសារទេដែលរងគ្រោះដោយសារ​ការរំលោភបំពាននេះ ប៉ុន្តែសកម្មភាព\នោះបានបន្តរាល
ដាលពីមួយថ្ងៃទីមួយថ្ងៃជាបន្តបន្ទាប់​ធ្វើឲ្យចំនួន​ពលរដ្ឋរងគ្រោះ មានការកើនឡើងរហូតដល់៣៦គ្រួសារ
ស្មើនឹង១៨៩នាក់ ដែលមានផ្ទែដីរហូតដល់​១០៤,៦៤៣ហិកតា គិតត្រឹមថ្ងៃទី២៩កញ្ញា២០១០។
ក្រោយមកទៀត ធ្វើញត្តិសុំអន្តរាគមន៍ពីក្រុមយុវជន ស្ម័គ្រចិត្ត សម្តេចតេជោក្នុងស្រុកបន្ទាយស្រី ពេលនោះ
ចំនួនប្រជាជនដែលរងការរំលោភបំពានបានបន្ត​កើនដល់៤៧គ្រួសារស្មើនឹងចំនួនមនុស្ស២៦០នាក់មាន
ទំហំផ្ទៃដីរហូតដល់១៤៨,២០២០ហិកតា ហើយ លទ្ធផលនៅតែមិនមានដំណោះស្រាយ ទើបឈានដល់ការ
សុំអន្តរាគមន៍ និងរកយុត្តិធម៌ ពីសម្តេច នាយករដ្ឋមន្រ្តី ហើយរឿងនេះមានតែសម្តេចម្នាក់គត់តែអាចបញ្ឈប់
សកម្មភាពក្រុមហ៊ុននិងបញ្ចប់ការ រំលោភបំពានដោយអយុត្តិធម៌ពីសំណាក់ក្រុមហ៊ុន លី អ៊ុំអេង និង ក្រុមហ៊ុន
លី អ៊ុំឆាយ នេះបាន៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [513]


សេដាកបង្ហាញពីសារៈប្រយោជន៍ការធ្វើធ្វើស្រែកខ្លឹម និងឲ្យបោះបង់ការធ្វើស្រែឃ្លោកដល់កសិករ

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មក...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [642]


​ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗរូ​ប​ គួរតែជួយគាំទ្រ​លើកាត់​បន្ថយភាព​រើសអើងរ​នាំង​ឧបសគ្គ​ជំងឺអេដស៍​

ភ្នំពេញ៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [456]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [383]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 688 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1342 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231441​ នាក់