ចក្រភពអង់គ្លេស៖ ការស្ទង់ស្ថិតិថ្មីក្នុងកំឡុងខែមិថុនាដល់ខែសីហាបានអោយដឹងថា ចំនួននៃអ្នកគ្មាន ការងារធ្វើក្នុងចក្រភពអង់គ្លេសបានធ្លាក់ចុះដល់ ១៨០០០នាក់ទៅ២.៤៩លាននាក់ហើយស្មើនឹង ៧.៧%
។ការរិយាល័យស្ទង់ស្ថិតិ ( ONS) បានប្រាប់ អោយដឹងថាកាលពីខែមុនចំនួននៃអ្នកគ្មានការងារធ្វើគឺបានធ្លាក់ចុះដល់ ៤១៧០០នាក់ ទៅ ១.៣៥លាននាក់។ កាលពីត្រីមាសមុនអត្រានៃភាពគ្មានការងារធ្វើគឺបានធ្លាក់ចុះដល់៧.៨ភាគរយ។ នៅក្នុងត្រីមាសនេះចំនួននៃអ្នកធ្វើការពេញម៉ោងនិងក្រៅម៉ោងគឺឡើងដល់ ២៩.៨៧លាននាក់ហើយ។
ការរិយាល័យស្ទង់ស្ថិតិបានបន្តទៀតថាមនុស្សជាង ១.៥លាននាក់គឺធ្វើការក្រៅម៉ោងពីព្រោះតែពួកគេ
គ្មានសមត្ថិភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារពេញម៉ោងដែលជាតួលេខដ៏ខ្ពស់បំផុតក្នុងកំណត់ត្រា
ឆ្នាំ១៩៩២ មកម្លេះ។ ក្រោមការគ្រប់គ្រងរបស់លោក Mark Carney អត្រានៃភាពគ្មានការងារធ្វើគឺជាកត្តាមួយ ដ៏សំខាន់សំរាប់ធានាគាររបស់ប្រទេសអង់គ្លេស។គាត់បានបន្តទៀតថា យើងគឺមិនទាន់បានគិតអំពី ការកើនឡើងនៃប្រាក់កម្រៃទាបបំផុត ០.៥% ភាគរយក្នុងត្រីមាសនេះទេ រហូតដល់ភាពគ្មានការងារធ្វើ
ធ្លាក់ចុះដល់ ៧%។ ការរិយាល័យស្ទង់ស្ថិតិបានរាយការណ៍ថា អត្រាប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំនេះគឺ០.៧%។
ដោយ៖ តុលា