រាជរដ្ឋភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព​ចម្បងនៃការអភិវឌ្ឍន៍ជាតិ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិសយ័អប់រំ គឺជាទំពាំងស្នងឬស្សីដ៏រឹងមាំ​សម្រាប់​អភិវឌ្ឍ​ជាតិនេះ​បើ​តាម​​​ប្រសាសន៍លើកឡោះងរបស់លោកស្រីឧបនាយករដ្នមន្រ្ដី ម៉ែន សំអនរដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ​ឆ្នំា២០១២ និងលើកទិសដៅការងារឆ្នំា២០១៣ របស់​ក្រសួងអប់រំ យុវជន និងកីឡា  នៅព្រឹកថ្ងៃទី ១៨  ខែមីនា ឆ្នំា ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  ។

លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ែន សំអន បានមានប្រសាសន៍ អបអរសាទរចំពោះដំណើរ​ការ​នៃអង្គសន្និបាត​ដែល​ប្រារព្ធឡើងដើម្បីត្រួតពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព និងបញ្ហា​ប្រឈម​នានាដែលបានកើតឡើង​ក្នុង​ដំណើរការអនុវត្តន៍ផែនការណ៍សកម្ម​ភាព​ក្នុងឆ្នាំ​កន្លង​មកនិងដើម្បីរៀបចំយុទ្ឋសាស្ត្រសំរាប់បន្តអនុវត្តន៍ ឱ្យ​កាន់​តែមានប្រសិទ្ឋភាព និង​ឈានទៅសម្រេចបាននូវសមិទ្ឋផលថ្មីៗកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំ២០១៣នេះ ។​​លោកស្រីឧបនាយករដ្ឋមន្រ្តីបានជម្រុញឲ្យទាមទារនូវការប្ដេជ្ញាចិត្ដដ៏មុតមាំ និងមានការ​យក​ចិត្ដទុកដាក់ខ្ពស់​លើ​​វិសយ័អប់រំឱ្យសម្រេចបានតាមគោលដៅយុទ្ធសាស្រ្ដអប់រំ៥ឆ្នាំ  គឺ២០១៤-២០១៨ដើម្បីឆ្លើយតបទៅ​ នឹង​យន្ត​ការ​របស់​រាជរដ្ឋាភិបាល​ និងផែនការយុទ្ធ​សាស្រ្ដ​អភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ។

លោកស្រីបញ្ជាក់ថានេះជាទិសដៅចម្បងដែលត្រូវលើកកម្ពស់សីលធម៌សង្គមជាមូលដ្ឋាន​​​​គ្រឹះក្នុងកិច្ច​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិដែលមិនអាចខ្វះបាន។ ពោលគឺដើម្បីបុព្វហេតុរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល​សម្រាប់​ការពារ​សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារគុណ​តំលៃធនធានមនុស្សក៏ដូចជាការពន្លឿន ការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជន​នៅទូទំាង​ប្រទេស។​ជាក់ស្ដែងនៅឆ្នំា២០១២នេះរាជរដ្ឋាភិបាល​អាចសម្រេច​បាននូវ​កំណើនសេដ្ឋកិច្ច ៧.៣ភាគរយ អាត្រាភាពក្រីក្របានថយចុះមកនៅត្រឹម២០ភាគរយផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់​បានកើនឡើងជិត១.០០០ដុល្លាអាមេរិក ។  តាមរយៈលទ្ធផល ដ៏ល្អនេះកម្ពុជាត្រូវបាន​វាយតម្លៃថាជាប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ក្នុង​ចំណោមប្រទេសដែល​មានកំណើនសេដ្ឋកិច្ច​លើ​ពិភព​​លោកក្នុងរយៈពេល១០ឆ្នំាចុងក្រោយ និងជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុង​អភិវឌ្ឍន៍​​ដែល​នឹង​  អាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងជាប្រទេសក្នុងចំណាត់ថ្នាក់ទី១ នៅអាស៊ីប៉ាស៊ីហ្វីកដែលសម្រេចបាននូវវឌ្ឍនភាពដ៍ល្អប្រសើរក្នុងការកែលម្អសូចនារផ្នែកបណ្ដុះធនធានមនុស្ស ។

លោក​ ​អ៊ឹម   សិទ្ធី   រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន  និងកីឡាបានថ្លែងឲ្យដឹងថា   ក្រសួងអប់រំ បានខិតខំកសាង​អគារ​សិក្សា​​ជាច្រើននៅគ្រប់ច្រកល្ហកនៅទូទំាងប្រទេស  ពិសេស​នៅ​តាម​​​តំបន់ព្រំដែននិង​តំបន់ដែលកំពុង​ជួបការ​លំបាក ក្នុងគោលដៅបង្ខិតសាលារៀន​ឱ្យនៅ​ជិត​លំនៅដ្ឋានរបស់ប្រជាជនតាមប្រសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្ដចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។  ជាលទ្ធផលនូវទូទំាងប្រទេសតាមរយៈក្រសួងអប់រំ សម្រេចសាងសង់អគារ សិក្សា​ចំណេះទូទៅចំនួន ១១៣៧០  សាលា  មត្ដេយ្យសិក្សាចំនួន២២៨១៣ សាលាបឋមសិក្សា​ចំនួន៦៩ ១០  អនុវិទ្យាលយ័ចំនួន១២១៤ ​និងវិទ្យាលយ័ចំនួន៤៣៣ ដែលក្នុងនោះ​មានអគារចំនួន ៣៥១៨  ខ្នងមាន១៨២៥៦ បន្ទប់ គិតត្រឹមថ្ងៃទី ​៣១ ខែឆ្នូ   ឆ្នំា២០១២ ជាអំណោយដ៍ថ្លៃ ថ្លារបស់សម្ដេចតេជោ និងលោកជំទាវ។ បច្ចុប្បន្ន​ក្រសួង​អប់រំបានទទួល​អត្រាពិតនៃការសិក្សារបស់ កុមារ នៅបឋមសិក្សា៩៧ភាគរយ និងមានសិស្សនិស្សិត នៅ​គ្រប់​ភូមិសិក្សាប្រមាណ៣លាន៥សែននាក់។តាមចំនួននេះអាចនិយាយ​បាន​ថា ក្នុងចំ​ណោម​​​ពលរដ្ឋកម្ពុជា​៤នាក់ មាន១នាក់កំពុងអង្គុយសិក្សា​។បុគ្គលិកអប់រំនៅទូទំាង​ប្រទេស មានចំនួន១១១​២៦១នាក់ ស្រី៤៥១៤៩នាក់ ស្មើនឹង៤១ភាគរយ ។ ជាមួយគ្នានេះគ្រឹះ​ស្ថានឧត្ដមសិក្សា​មានចំនួន១០១​ក្នុងនោះគ្រឹះស្ថាន​ឧត្ដមសិក្សា​រដ្ឋមាន៣៩ និងឯកជនមាន​៦២ដែលមានទីតំាងស្ថិតនៅតាមរាជធានី​ខេត្ដទំាង១៩ ។ និស្សិតចាប់​ពីថ្នាក់បរិញ្ញាបត្ររង​ដល់បណ្ឌិតមានចំនួន២៥៥៧៩៣នាក់នារីស្មើ នឹង៣៨ភាគរយ ។  

​​លោករដ្ឋមន្រ្តីបន្ថែមថា ដើម្បីអនុវត្ដបន្ដសម្រាប់ឆ្នំា២០១៣ត្រូវរួមគ្នាបន្តពង្រឹង​ការងារ​អភិ​បាលកិច្ច និងការផ្តល់​សេវាអប់រំនានាធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់មានសីលធម៌ល្អ សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ឋិគ្នាទៅវិញទៅមក ។ក្នុងនោះយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែង​បង្កើន​គុណ​ភាព កម្មវិធីអប់រំសីលធម៌ សុជីវធម៌ គុណធម៌ ការប្រើប្រាស់ពាក្យសំដី កាយវិការសមរម្យ សមស្របទៅតាម​ស្មារតី​​នៃការលើក​កម្ពស់កិត្យានុភាពនៃកេរិ៍្កដំណែលប្រព្រៃណី វប្បធម៌ អរិយធម៌ អត្ដសញ្ញាណជាតិ​និងសេចក្កី​ថ្លៃថ្នូរ​របស់ប្រជាជាតិយើង និងទាមទាឲ្យមានការជំរុញចូលរួមយ៉ាងសកម្មពីមន្រ្តី បុគ្គលិកអប់រំជាតិទំាង​មូលជា​ពិ​សេសការចូលរួមពីស្ថាបន័និតិបញ្ញត្ដិនីតិប្រតិបត្ដិ​និង​តុលា​ការព្រមទំាងដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលវិសយ័ឯកជន និងប្រជាជនទូទំាងប្រទេស។​ម្យ៉ាង​ទៀត​ការងារទំាងនេះត្រូវទាមទារនូវការប្ដេជ្ញាចិត្ដដ៏មុតមាំ ដោយបន្ដតម្កល់​ការយកចិត្ដ​ទុកដាក់ខ្ពស់ លើវិសយ័អប់រំ យុវជន និងកីឡា ឱ្យសម្រេចបាន តាមគោលដៅយុទ្ធសាស្រ្ដ វិស័យ​អប់រំ​៥ឆ្នាំ  គឺ២០១៤  -២០១៨ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្ដ​អភិវឌ្ឍន៍ជាតិ២០១៤ -២០១៨ ៕

  

ស.ស្អាត                 ​​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ ជាវ័យងាយប្រឈមនឹងបញ្ហាផ្សេងៗ

លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ជាវ័យ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [438]


​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបា...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1067]


លោកញឹកប៊ុនឆៃ៖ គ្មាន​ជំនួប​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​នោះ​ទេ​

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ អគ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [424]


ប្រទេស​អាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អេស៊ីប​

ប្រទេសអាមេរិក៖ មន្រ្តីក្រសួ...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [944]


ម៉ូតូ២គ្រឿងពន្លះគ្នារបួស៥នាក់

ភ្នំពេញ៖ មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ២...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [788]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 569 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1078 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231177​ នាក់