ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចមានសុទិដ្ឋិនិយមថា នឹងទទួលបានអាសនៈចំនួន១២ក្នុងការបោះឆ្នោតអាណត្តិនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

       ភ្នំពេញ៖ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចសម្តេចរាជបុត្រី ព្រះអនុជន  រោត្តម  អរុណរស្មីបាន
សម្តែងនូវសុទិដ្ឋិនិយមថា គណបក្សហ៊្វុនស៊ិនប៉ិច   ដែលដឹកនាំដោយ​ព្រះអង្គ​អាចនឹងទទួលបានអាសនៈ
រហូតដល់ចំនួន១២ឡើងវិញ នៅក្នុងការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្តនៅក្នុងអាណត្តិទី៥នេះមាន
ន័យថានៅក្នុងខេត្តអទិភាពមួយដែលគណបក្សបានដាក់បេក្ខភាពនឹងទទួលអាសនៈចំនួនមួយ ។

មានសុវនីយ៍ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះបន្ទាប់ពី​ព្រះអង្គបានយាងចុះជួបសំណេះ​សំណាល​ជា
មួយសមាជិក-សមាជិកាប្រមាណជា៦៥០នាក់នៅរាជធានីភ្នំពេញក្នុងទឹកដី​ខណ្ឌ​ឫស្សីកែវនា ព្រឹកថ្ងៃទី
១០ខែឧសភា  ឆ្នាំ២០១៣  នេះ។

ព្រះអង្គមានសុវនីយ៍បន្តទៀតថាខ្ញុំមិនស្រមើស្រម៉ៃខ្ពស់ពេកទេតែខ្ញុំខិតខំប្រឹងធ្វើកិច្ចការ​ជាមុនសិនដើម្បី
ប្រមែប្រមូលអ្នកគាំទ្រក៏ដូចជាប្រមែប្រមូលសំឡេងតាមលទ្ធភាពដែលអាចធ្វើទៅបាន។ដោយឡែកការ
ដាក់បេក្ខភាពយើងមិនបានបញ្ចូលគ្រប់ខេត្តទាំង២៤​នោះទេគឺ​ជ្រើស​រើសយកខេត្តអទិភាពចំនួន១២ខេត្ត
តែប៉ុណ្ណោះដោយសារតែយើងនូវមានការខ្វះខាត។

ព្រះអង្គមានសុវនីយ៍បន្ថែមថា   បើមួយខេត្តយើងបានមួយអាសនៈវាជាការពេញចិត្ត   ហើយ​សម្រាប់ក្តី
សង្ឃឹមរបស់យើងដើម្បីបន្តអាណត្តិ  របស់ខ្លួននៅក្នុងរដ្ឋសភាក៏ដូចជាការ​បន្តបំរើ​ជាតិ រួបរួមគ្នា   ដើម្បី
កសាងប្រទេសជាតិយើងឲ្យមានការរីកចំរើនបន្ថែមទៀត។

ជាមួយគ្នានោះដែរព្រះអង្គបានបញ្ជាក់ទៅកាន់សមាជិក-សមាជិកាថា​បើគាំទ្រស្ត្រីឲ្យចូលរួមក្នុងការដឹក
នាំប្រទេសគឺត្រូវលើកទឹកចិត្តស្រ្តីឲ្យបានច្រើនចូលប្រឡូកក្នុងវិស័យនយោ​បាយ។​ជាពិសេសគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច    ដែលជាស្នាព្រះហស្ថរបស់ព្រះមហាវីរៈក្សត្រ  ព្រះបាទ
សម្តេច ព្រះនរោត្តម សីហនុ  ដែលបច្ចុប្បន្នមានស្រ្តីជាប្រធានឲ្យបានដឹកនាំប្រទេស​ឲ្យមាន​ការរីក​ចំរើន
រុងរឿងគ្រប់​វិស័យ​ដូចជំនាន់សង្គមរាស្រ្តនិយម។      មិនតែប៉ុណ្ណោះនៅពេល​ដែលគណ​បក្ស​រាជានិយម
ហ៊្វុនស៊ិនប៉ិចមានសម្លេងនៅក្នុងរដ្ឋសភានឹងបន្តចូលរួមសហការជា​មួយ​គណបក្ស​ឈ្នះឆ្នោត  ឬ  កាន់
អំណាចដើម្បីកសាងប្រទេសជាតិឲ្យមានការរីកចំរើន​រុងរឿងជានិរន្តរ៍៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [802]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [827]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [863]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


ធ្លាយរឿងព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោចង់ធ្វើប្រធានហ៊្វុនស៊ិនប៉ិច

អតីតអ្នកស្និទ្ធ២នាក់ជាមួយព្រះអង្គម្ចាស់ស៊ីសុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [301]


រកឃើញជំងឺ​ផ្ដាសាយបក្សី ​H5N1លើ​មនុស្ស២ករណី​ថ្មីទៀតក្នុងមីនានេះ​

ភ្នំពេញ៖ អង្គការ​សុខភាព​ពិភពលោក និងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


រដ្ឋាភិបាលកម្ពុជា ​គ្រោងនឹងស្ថាបនា​ផ្លូវល្បឿនលឿន ​ដើម្បីសម្រួលដល់​ចរាចរពាណិជ្ជកម្ម ​និងទេសចរណ៍ ​

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវគម្រោងស្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 406 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2070 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964970​ នាក់